ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី ផ្ដល់​អនុសាសន៍​១០​ចំណុច ដើម្បី​លើកកម្ពស់​អនាម័យ​ជនបទ

5 ខែ មុន
  • ភ្នំពេញ

ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី​១៤ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ស្អែក​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​អនុសាសន៍ និង​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ១០​ចំណុច ដើម្បី​

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី​១៤ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​ស្អែក​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​អនុសាសន៍ និង​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ១០​ចំណុច ដើម្បី​លើកកម្ពស់​អនាម័យ​ជនបទ​។

យោង​តាម​សារលិខិត ថ្លែង​ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី​១៤ សម្ដេច​ធិ​បតី បាន​ផ្ដល់​អនុសាសន៍​មាន​ជា​អាទិ៍ ៖

ទី​១- ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​សម្របសម្រួល និង​សហប្រតិបត្តិការ​ល្អជា​មួយ​ដៃគូរ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​អនាម័យ​ជនបទ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

ទី​២- ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រូវ​បន្ត​ការ​ចូលរួម​ឱ្យ​បាន​សកម្ម​ថែម​ទៀត និង​គ្រប់​រូបភាព ធ្វើ​យ៉ាងណា​ព​ន្លឿ​ន​អត្រា​គ្របដណ្ដប់​អនាម័យ​ជនបទ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង និង​ឈាន​ទៅ​សម្រេច​តាម​គោលដៅ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​សម្រាប់​ការ​កសាង និង​ការ​ការពារ​មាតុភូមិ ឆ្នាំ​២០២៣-២០២៨​។

ទី​៣- ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​បន្ត​ស្វែងរក​ការ​គាំទ្រ និង​កៀរគរ​ធនធាន​បន្ថែម​ទៀត ពី​ដៃគូរ​អភិវឌ្ឍន៍​នានា ក៏​ដូច​ជា​វិស័យ​ឯកជន ក្នុង​ការ​ចូលរួម​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​។

ទី​៤- ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អត្រា​គ្របដណ្ដប់​អនាម័យ​ជនបទ​ឱ្យ​បាន​ច្បាស់លាស់ និង​ទុកចិត្ត​បាន ដើម្បី​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការ​តាមដាន ត្រួតពិនិត្យ និង​វា​.​យ​តម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​។

ទី​៥- បន្ត​ជំរុញ​លើកទឹកចិត្ត និង​គាំទ្រ ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ភូមិ​ដែល​មាន​អត្រា​អនាម័យ​ខ្ពស់​ឱ្យ​សម្រេច​បានជា​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ភូមិ​ដែល​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​។

ទី​៦- ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ចំពោះ​ក្រុម​ងាយ​រង​គ្រោះ ជន​ក្រីក្រ ជនជាតិ​ដើម​ភាគតិច ស្ត្រី​មេម៉ាយ ជន​ពិការ និង​អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​ប្រឈម​។

ទី​៧- បន្ត​ខិតខំ​ជំរុញ និង​គាំទ្រ​តាម​គ្រប់​រូបភាព​ដល់​បណ្តា​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ភូមិ ដែល​នឹង​ឈាន​ទៅ​សម្រេច​បានជា​ខេត្ត ក្រុងមាន​អត្រា​គ្របដណ្តប់​ទាប​ឱ្យ​ទទួល​បាន​អត្រា​អនាម័យ​កាន់តែ​ប្រសើរ​ឡើង​ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ភូមិ ដែល​បញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​។

ទី​៨- បន្ត​លើកកម្ពស់​ការ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ នៅ​ក្នុង​សហគមន៍ តាម​សាលារៀន និង​ស្ថាប័ន​សាធារណៈ​ទាំងអស់ តាម​រយៈ​ការ​អប់រំ និង​បង្កើត​កន្លែង​លាង​សម្អាត​ដៃ​។

ទី​៩- ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង និង​ប្រតិបត្តិ​អនាម័យ​នៅ​ពេល​ស្ត្រី និង​កុមារី​អាយុ​ពេញវ័យ​មាន​រដូវ ដោយ​ត្រូវ​មាន​យន្តការ​អប់រំ​ក្នុង​សហគមន៍ និង​សាលារៀន ក្នុង​គោលដៅ​ផ្លាស់​ប្ដូរ​ឥរិយាបថ​នៃ​ការ​គ្រប់គ្រង​អនាម័យ​ពេល​មាន​រដូវ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ទី​១០- ត្រូវ​យកចិត្តទុកដាក់​រៀបចំ​ឱ្យ​មាន​សេវា និង​គោលការណ៍​ណែនាំ​ផ្សេង​ៗ ក្នុង​ការ​គ្រប់គ្រង​កាក​សំណល់​លាមក​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ