ទីផ្សារស្មាតហ្វូនចិនកើនឡើង នៅពេលការលក់ស៊េរីចុងក្រោយរបស់ Xiaomi ផ្ទុះឡើង
ចិន ៖ ក្រុមអ្នកវិភាគទីផ្សារស្មាតហ្វូនអះអាងថា ការលក់ស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុម
ចិន ៖ ក្រុមអ្នកវិភាគទីផ្សារស្មាតហ្វូនអះអាងថា ការលក់ស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុម
ចិន ៖ ក្រុមអ្នកវិភាគទីផ្សារស្មាតហ្វូនអះអាងថា ការលក់ស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុនចិន Xiaomi ច្រើនជាង១លានគ្រឿងក្នុង១សប្តាហ៍ ចាប់តាំងពីការចេញលក់លើកដំបូង គឺជាសញ្ញាថ្មីដែលបង្ហាញថា ការធ្លាក់ចុះនៅក្នុងទីផ្សារទូរស័ព្ទរបស់ប្រទេសចិនអាចនឹងជិតដល់ទីបញ្ចប់ហើយ។
តម្រូវការនៅក្នុងប្រទេស ដែលជាទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់ចុះជាយូរមកហើយ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ហើយបន្ទាប់មកតស៊ូជាមួយការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២ ពិភពលោកមួយនេះ ដែលធ្វើឱ្យអតិថិជនត្រូវរង់ចាំរហូតទាល់តែចេញស៊េរីស្មាតហ្វូន ដែលពួកគេពេញចិត្តបំផុត ទើបចំណាយប្រាក់ពីហោប៉ៅ។
លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានបង្ហោះសារនៅលើបណ្តាញសង្គមចិន Weibo កាលពីពេលថ្មីៗនេះថា «ការលក់ស្មាតហ្វូន Xiaomi 14 បានកើនឡើងលើសពី១លានគ្រឿង»។ ម៉ូដែលនេះ បានដាក់លក់នៅប្រទេសចិន កាលពីថ្ងៃទី៣១ ខែតុលា ដោយប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3 processor របស់ក្រុមហ៊ុនអាមេរិក Qualcomm និងកម្មវិធី HyperOS ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Xiaomi ផ្ទាល់តែម្តង។
លោក Will Wong អ្នកវិភាគក្រុមហ៊ុនស្រាវជ្រាវឧស្សាហកម្ម IDC បានលើកឡើងថា ការបើកដំណើរការដ៏រឹងមាំនេះ បានពង្រឹងទីផ្សារស្មាតហ្វូន ដែលធ្លាក់ចុះរបស់ចិន ដែលមកពីការរួមចំណែកដ៏សំខាន់ផងដែរ នៃការកើនឡើងយ៉ាងខ្លាំងពីការលក់របស់ក្រុមហ៊ុន Huawei លើស៊េរី Mate 60 ដែលនេះគឺជាការត្រលប់មកវិញ សម្រាប់ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងសិនជិន (Shenzhen) ខេត្តក្វាងទុង (Guangdong) បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ការគ្រប់គ្រងដ៏តឹងរឹតលើការនាំចេញលើ កាលពីឆ្នាំ ២០១៩ កន្លងទៅ។ IDC ក៏បានព្យាករណ៍ថា ទីផ្សារចិនកំពុងស្ថិតនៅលើផ្លូវដើម្បីសម្រេចបាននូវកំណើន នៃការលក់ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី៤ បន្ទាប់ពីការធ្លាក់ចុះ ១០ត្រីមាសជាប់ៗគ្នា។
ជាមួយនឹងគ្នានោះភងដែរ អ្នករចនាបន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិក Qualcomm ក៏បានលើកឡើងថា ខ្លួនកំពុងមើលឃើញតម្រូវការខ្លាំងពីបណ្តាក្រុមហ៊ុនស្មាតហ្វូន ជាពិសេសនៅក្នុងប្រទេសចិន។
Xiaomi 14 ដែលមានតម្លៃចន្លោះពី ៥៥០-៨៩០ដុល្លារ តំណាងឱ្យការប៉ុនប៉ងរបស់ក្រុមហ៊ុន Xiaomi ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារស្មាតហ្វូនលំដាប់កំពូល និងប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក Apple និងក្រុមហ៊ុនរួមជាតិ Huawei ៕ (ប្រភពពី Reuters)
ចែករំលែកព័តមាននេះ