ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ដាក់​​ពន្ធនាគារលោក​ស្មៀន​សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ដូច​ការ​គ្រោងទុក​ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ តុលាការខេត្ត​កំពង់​ស្ពឺ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ពិរុទ្ធជន​ឈ្មោះ ហ៊ុយ សេង ជា​ស្មៀន​សង្កាត់​ព្រះ​ស្រែ…

ខេត្ត​កំពង់ស្ពឺ​ ៖ ដូច​ការ​គ្រោងទុក​ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ តុលាការខេត្ត​កំពង់​ស្ពឺ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ពិរុទ្ធជន​ឈ្មោះ ហ៊ុយ សេង ជា​ស្មៀន​សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៦​ខែ​ពី​បទ​បរិហារ​បង្កាច់​កេរ្ដិ៍ យោង​តាម​មាត្រា ៣១១ និង​មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ​ ។

សូម​បញ្ជាក់​ថា តុលាការខេត្ត​កំពង់ស្ពឺ បាន​បើក​សវនាការ​សាកសួរ​ដេញដោល​លើ​បណ្ដឹងទាស់​សាល​ក្រម​កំបាំង​មុខ​របស់​ពិរុទ្ធជន​ឈ្មោះ ហ៊ុយ សេង ជា​មន្ត្រី​ស្មៀន​សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣ ​កន្លង​ទៅ​ ។

ការ​កាត់ទោស​ជនជាប់ចោទ ​ឈ្មោះ ហ៊ុយ សេង ស្មៀន​សង្កាត់​ព្រះ​ស្រែ​​​ ​ដែល​សំបូរ​​រឿងអាស្រូវ និង​មាន​ចរិត​អួត​ក្អេងក្អាង​ដាក់​ពលរដ្ឋ ធ្វើ​ឡើង​បន្ទាប់​ពី​ជនជាប់ចោទ​រូប​នេះ ប្ដឹង​ទាស់​នឹង​សាល​ក្រម​កំបាំង​មុខ​របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដែល​បាន​ផ្តន្ទាទោស​ខ្លួន​ដាក់គុក​ជន​ជាប់ចោទ​រយៈពេល​៦​ខែ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ តាម​បណ្ដឹង​របស់​ជន​រង​គ្រោះជា​ពលរដ្ឋ ពី​បទ បរិហារ​បង្កាច់​កេរ្តិ៍​ ។

សូមរំលឹកទៀត​ថា តុលាការខេត្ត​កំពង់ស្ពឺ​បាន​បើក​សវនាការ​កាត់ទោស ជនជាប់ចោទ​ឈ្មោះ ហ៊ុយ សេង ជា​មន្ត្រី​ស្មៀន​សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្តែ​ជនជាប់ចោទ​ឈ្មោះ ហ៊ុយ សេង ពុំ​បាន​ចូលខ្លួន​ទាំង​នីតិវិធី​សវនាការ និង​ការ​ស្ដាប់​ការ​ប្រកាស​សាលក្រម​។

កាលពី​ពេល​កន្លង​ទៅ តុលាការខេត្ត​កំពង់ស្ពឺ តាម​រយៈ​ក្រសួងយុត្តិធម៌ បាន​ផ្ញើ​លិខិត​ជូនដំណឹង​ស្ដី​ពី​ការ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ឈ្មោះ ហ៊ុយ សេង ជា​មន្ត្រី​ស្មៀន​សង្កាត់​ព្រះ​ស្រែ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ ទៅ​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ដើម្បី​ជ្រាប អំពី​នីតិវិធី​របស់​តុលាការ​ចំពោះ​មន្ត្រី​មុខងារសាធារណៈ នៃ​ក្រសួងមហាផ្ទៃ​រូប​នេះ ដែល​កំពុង​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ ​។

លិខិត​ជូនដំណឹង ដែល​តុលាការខេត្ត​កំពង់ស្ពឺ បាន​គោរព​ជូន សម្ដេច​ក្រឡាហោម ស ខេ​ង ធ្វើ​ឡើង​ដោយ​អនុលោម​តាម​ច្បាប់​ស្ដី​ពី សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្រូវ​ឲ្យ​តុលាការ​ជូនដំណឹង​ដល់​អង្គភាព​សាមី នៃ​ជនជាប់ចោទ ដើម្បី​ឲ្យ​មានការ​ដាក់​ពិន័យ​រដ្ឋបាល ឬ​ដក​តំណែង ជនជាប់ចោទ​ជា​បណ្ដោះអាសន្ន​ទុក​ជូន​តុលាការ​សម្រេចសេចក្ដី​ទៅ​តាម​នីតិវិធី​។

យោង​តាម​មាត្រា ៥២ នៃ​ច្បាប់​ស្ដី​ពី សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​ថា អ្នករាជការ​ណា​ដែល​កំពុង​ជាប់​ការ​ចោទប្រកាន់​ទៅ​តុលាការ​ជំនុំជម្រះ អាច​ត្រូវ​ផ្អាក​ពីមុខ​ងារ​សិន ក្នុង​ករណី​ចាំបាច់​។

ពិរុទ្ធជន​ឈ្មោះ ហ៊ុយ សេង ដែល​ធ្លាប់​ប្រកាស​អួត​ប្រាប់​ពលរដ្ឋ​ក្នុង​ស្រុកភូមិ​ថា ខ្លួន​ជា​អ្នកមាន​លុយរាប់​មិន​អស់ (​ដោយ​ប្រើ​ពាក្យ​ថា​៖ អញ​! មាន​លុយ​ចាយ​មិន​អស់​! ចង់​ទិញ​ឡាន​ប៉ុន្មាន​គ្រឿង​ក៏​បាន​! ចង់​ឲ្យ​ក្មេង​ឈូស​លេង​ក៏​មិន​អស់​ដែរ​!…) មានរឿង​អាស្រូវ​ធ្វើបាប​រាស្ត្រ​ជាមួយ​មេ​ឈ្មួញ​រកស៊ី​ដី​មិន​ចេះ​ចប់ និង​ធ្លាប់​ប្ដឹង ,​គំរាម​ប្រជាជន​ណា​ដែល​ហ៊ាន​ចេញ​មុខការ​ពារ​ដី​រដ្ឋ ,​ដី​រួម និង​ជួយ​ប្រជាជន​រង​គ្រោះ​ព្រោះ​ឈ្មួញ​លួច​ដី​យក​ទៅ​លក់​នោះ ត្រូវ​បាន​ពលរដ្ឋ​រង​គ្រោះ​ប្ដឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពី​បទ បរិហារ​បង្កាច់​កេរ្តិ៍ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ ដើម្បី​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​។

ពិរុទ្ធជន​ឈ្មោះ ហ៊ុយ សេង ជា​ស្មៀន​សង្កាត់​ព្រះ​ស្រែ ដែល​សម្បូរ​រឿងអាស្រូវ​រូប​នេះ ក៏​ធ្លាប់​ត្រូវ​ពលរដ្ឋ​ប្ដឹង​ទៅ​កាន់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ​កាលពី​អំឡុង​ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី ធ្វើ​របង​បេតុង និង​ចាក់​ដី​រំលោភ​យក​ដី​អូរ​សាធារណៈ​របស់​រដ្ឋ​ផង​ដែរ​។

ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​ឃើញ​មាន​អាជ្ញាធរ​ជំនាញ​ថ្នាក់លើ​ណា ហ៊ាន​ឲ្យ​មន្ត្រី​ស្មៀន​ដែល​មាន​លុយរាប់​មិន​អស់​រូប​នេះ វាយ​របង​បេតុង​ដែល​រំលោភ​យក​ចំណី​អូរ​សាធារណៈ​របស់​រដ្ឋ​នោះ​ចេញ​នៅឡើយ​ទេ គឺ​មន្ត្រី​ជំនាញ​បាន​ត្រឹមតែ​ចុះ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​ជូន​ថ្នាក់លើ​ថា​ពិតជា​មានការ​រំលោភ​យក​ដី​អូរ​ប្រាកដ​មែន​។ ជាមួយ​គ្នា​នោះ ក៏​ពុំ​មាន​ឃើញ​មន្ត្រី​ថ្នាក់លើ​ណា​ហ៊ាន​ដាក់​ពិន័យ​រដ្ឋបាល​លើ មន្ត្រី​ស្មៀន​រូប​នេះ​ឡើយ​។

ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិ​សន្តិ​ប​ណ្ឌិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ថ្នាក់ដឹកនាំ​ខេត្តកំពង់ស្ពឺ នឹង​ចាត់វិធានការ​អនុវត្ត​អភិក្រម​ទី​៥ របស់​រាជរ​ដ្ឋា​ភី​បាល​លើ​មន្ត្រី​ឈ្មោះ ហ៊ុយ សេង ឲ្យ​សម​តាម​កំហុស​ជា​ច្រើន​កន្លង​ទៅ​ ។

អត្ថបទសរសេរ ដោយ