អ្នកទទួលខុសត្រូវម្នាក់របស់គណបក្សប្រធានាធិបតី លោកសូលតាន អាល់បារ៉ាកានី អះអាងកាលពីថ្ងៃទី១៩ ឧសភា ថា កិច្ចព្រមព្រៀងរវាងប្រធានាធិបតីយេម៉ែន លោកអាល់ អាប់ដាល់ឡាហ៍ សាឡេហ៍ និងពួកប្រឆាំងស្តីពីការផ្ទេរអំណាចនឹងត្រូវចុះហត្ថលេខានាថ្ងៃទី២២ ឧសភា ខាងមុខនេះនៅទីក្រុងសាណា។
លោកសូលតាន អាល់បារ៉ាកានី អគ្គលេខាធិការរងរបស់គណបក្សសមាជប្រជាជនទូទៅបន្តថា យើងបានជូនព័ត៌មាននេះដល់អគ្គលេខាធិការក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ CCG ថា គ្រប់ភាគីទាំងអស់ព្រមព្រៀងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះហើយ។ លោកបន្តថា កិច្ចព្រមព្រៀងដលចែងពីការលាចេញពីតំណែងរបស់លោកសាឡេហ៍រយៈពេល១ខែក្រោយការចុះហត្ថលេខាត្រូវចុះហត្ថលេខានាថ្ងៃទី២២ ឧសភា នៅក្រុងសាណាដោយមានវត្តមានរបស់អគ្គលេខាធិការ CCG លោកអាប់ដែលឡាទីហ្វ ហ្សាយ៉ានី។
លោកហ្សាយ៉ានី បានចាកចេញពីទីក្រុង សាណាកាលពីយប់ថ្ងៃទី១៨ ឧសភា ដោយពុំទទួលបានការចុះហត្ថលេខាលើផែនការនេះសំរាប់ការផ្ទេរអំណាចរបស់លោកប្រធានាធិបតីសាឡេហ៍ ដែលបដិសេធនៅនាទីចុងក្រោយពុំព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ៕
ចែករំលែកព័តមាននេះ