ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ ខែវិច្ឆិកា

1 ឆ្នាំ មុន
  • ស្វាយរៀង

ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) និង​ទិវា​កំណើត នៃ​កង​យោធពលខេមរភូមិន្ទ ឆ្នាំ​២០២៣ ស្ថិត​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ ក្រុង​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ឯកឧត្តម អ៊ុយ ថន សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម រស់​ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង តំណាង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​ទី​៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) និង​ទិវា​កំណើត នៃ​កង​យោធពលខេមរភូមិន្ទ ឆ្នាំ​២០២៣ ស្ថិត​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ ក្រុង​ស្វាយ​រៀង​។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការ​រង​នគរបាល​ខេត្ត មេបញ្ជាការ មេបញ្ជាការ​រង​តំបន់​ប្រ​តិ​ប​តិ្ត​ការ​សឹក​រង​ស្វាយ​រៀង និង​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ក្រុង​ស្វាយ​រៀង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ចូលរួម​ប្រមាណ ៣៥០០​នាក់​។

ទិវា​ប្រកបដោយ​អត្ថន័យ​នេះ គឺជា​ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​នៅ​ថ្ងៃនេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​កាន់តែ​ច្បាស់​អំពី​ការ​រំដោះប្រទេស​ឲ្យ​រួច​ផុត​ពី​របប​អាណានិគមនិយម​បារាំង ហើយ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​នេះ ស្ថិត​ក្នុង​ដំណាក់​កាលដែល​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រជាពលរដ្ឋ​កំពុង​ទទួល​បាន​នូវ​ផ្លែផ្កា​ពី​សុខ​សន្តិភាព ប្រទេស​ជាតិ​យើង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជាមួយនឹង​ការ​រីក​លូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ រួម​ទាំង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ល្អ​ក្នុង​សង្គម​។

ក្នុង​អង្គពិធី​ទាំងមូល សូម​សម្ដែង​នូវ​កត្តញ្ញុតាធម៌ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហ​នុ អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ​ជាតិ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះ​អង្គ​បាន​បូជា​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​នាំ​មក​នូវ​សន្តិភាព ការ​ផ្សះ​ផ្សរ​ជាតិ ភាព​ចម្រុងចម្រើន និង​កិត្តិយស​ដល់​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​មក​ដល់​សព្វថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ