ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃនេះ​! ពលរដ្ឋ​នេសាទ​ត្រី​នៅ​សំណង់​ព្រែក​សឿ ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​៥០​ទៅ​១០០​គីឡូ (​វី​ដេ​អូ​)

5 ខែ មុន
  • បន្ទាយមានជ័យ

ក្នុង​រយៈពេល​២​ថ្ងៃនេះ នៅ​ចំណុច​សំណង់​ព្រែក​សឿ ប្រជាពលរដ្ឋ​នាំ​គ្នា​នេសាទ​ត្រី​ក្នុង​១​ថ្ងៃ មិន​តិច​ជាង​៥០​គីឡូក្រាម​ទៅ​១០០​គីឡូក្រាម​នោះ​ទេ

ខេត្តបន្ទាយមានជ័យ ៖ ក្នុង​រយៈពេល​២​ថ្ងៃនេះ នៅ​ចំណុច​សំណង់​ព្រែក​សឿ ប្រជាពលរដ្ឋ​នាំ​គ្នា​នេសាទ​ត្រី​ក្នុង​១​ថ្ងៃ មិន​តិច​ជាង​៥០​គីឡូក្រាម​ទៅ​១០០​គីឡូក្រាម​នោះ​ទេ កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ឃុំ​សឿ ស្រុក​មង្គល​បូ​រី ។

បើ​តាម​ប្រជា​នេសាទ បាន​ប្រាប់​ឱ្យ​ដឹង​ថា រយៈពេល​២​ថ្ងៃ​មកនេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​នេសាទ​ត្រី ដោយ​បង់សំណាញ់​ប្រ​យ៉ុ​ង ឬ​ក្រឡា​ញឹក ដោយ​ក្នុង​១​ថ្ងៃ​ម្នាក់​ៗ​អាច​រក​ត្រី​បាន​ចាប់ពី​៥០​គីឡូក្រាម​រហូត​ដល់​ទៅ​១០០​គីឡូក្រាម​ឯណោះ ហើយ​ក្នុង​នោះ​មាន​ត្រី​ចម្រុះ តែ​ភាគច្រើន​ជា​ត្រី​ឆ្ពិន ត្រី​.​ស និង​ត្រី​រៀល​។ ចំពោះ​ការ​បង់សំណាញ់​មួយ ទាល់តែ​លើកគ្នា​២​ទៅ​៣​នាក់ ទើប​អាច​លើក​រួច​។

ប្រជា​នេសាទ បាន​បញ្ជាក់​បន្ត​ថា ការ​នេសាទ​បង់សំណាញ់​រក​ត្រី​បាន​នេះ ក្រោយ​ពេល​សហគមន៍​បាន​បិទ​សំណង់​ទ្វារ​ទប់ទឹក សម្រាប់​ទុក​បង្កបង្កើន​ផល ហើយ​នៅ​ពេល​រដូវ​ទឹក​ស្រក​ផុត​ពី​ភ្លឺស្រែ ទើប​ត្រី​ឡើង​ទឹក​នៅ​មុខ​សំណង់​ផ្នែក​ខាងក្រោម ហើយ​ក៏​បង់​ត្រី​បាន និង​យក​លក់​នៅ​កន្លែង​បង់​ព្រែក​សឿ ដោយ​ត្រី​ឆ្ពិន​១​គីឡូក្រាម តម្លៃ​៥.០០០​រៀល និង​ត្រី​រៀល ១​គីឡូក្រាម តម្លៃ​២.០០០​រៀល​។

បើ​តាម​លោក ជា ទី មេឃុំ​សឿ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នៅ​ពេល​ទឹកធំ ទឹកជំនន់​ស្រក ប្រជាពលរដ្ឋ​នាំ​គ្នា​នេសាទ​ត្រី ដោយ​បង់សំណាញ់​ប្រ​យ៉ុ​ង ឬ​សំណាញ់​ញឹក​នៅ​ព្រែក​សឿ ហើយ​ក៏​រក​ត្រី​បាន​ម្នាក់​ៗ​មិន​តិច​ជាង​៥០​គីឡូក្រាម​ទៅ​១០០​គីឡូក្រាម​នោះ​ទេ ដោយ​អ្នកខ្លះ​លក់​នៅ​កន្លែង និង​ខ្លះ​ទៀត​ធ្វើ​ត្រីឆ្អើ​លក់ ឬ​ក៏​ធ្វើ​ប្រហុក​ទុក​សម្រាប់​គ្រួសារ​។ ហើយ​នៅ​ព្រែក​សឿ​នេះ ឱ្យ​តែ​នៅ​រដូវ​ទឹក​ស្រក កឺ​នេសាទ​ត្រី​បាន​រាល់​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ