ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​សួរសុខទុក្ខ​កម្មករ​ជាង​៣០​នាក់​ដែល​ជួប​គ្រោះថ្នាក់​នៅ​ភ្នំស្រួច

5 ខែ មុន
  • កំពង់ស្ពឺ

អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ឯកឧត្តម វ៉ី សំណាង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លង​ទៅ បាន​ដឹកនាំ​ក្រុម​ការងារ​ទៅ​សួរ​សុខទុក្ខ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​សម្រាល

ខេត្តកំពង់ស្ពឺ ៖ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ឯកឧត្តម វ៉ី សំណាង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​កន្លង​ទៅ បាន​ដឹកនាំ​ក្រុម​ការងារ​ទៅ​សួរ​សុខទុក្ខ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​សម្រាល​ការ​ស្នាក់​នៅ​ព្យាបាល ដល់​កម្មករ​កម្មការិនី​ចម្ការ​ស្វាយ​ចំនួន​៣៤​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ២០២៣ នៅ​តាម​ផ្លូវ​ក្រាល​កៅស៊ូ ចំណុច​ភូមិ​ក្បាលទឹក​លើ ឃុំ​ជ៉ាំ​សង្កែ ស្រុក​ភ្នំ​ស្រួច ។ មុន​នេះ​បាន​ល្បី​ថា កម្មករ​ដែល​រង​របួស​នោះ​មាន​ចំនួន​៦០​នាក់ ។

ឯកឧត្តម វ៉ី សំណាង ថ្លែង​ថា គ្រោះថ្នាក់​ពិតជា​មើល​មិនឃើញ​នោះ​ទេ ការ​ធ្វេសប្រហែស​តែ​មួយ​វិនាទី បណ្តាល​ឱ្យ​យើង​ជួប​នូវ​គ្រោះថ្នាក់​ភ្លាម ។ ដូច្នេះ​ហើយ ទើប​ទាមទារ​ឱ្យ​យើង​គ្រប់​គ្នា​តោង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពិសេស​គឺ​អ្នកបើកបរ និង​អ្នកបញ្ជា​យានយន្ត​គ្រប់​ប្រភេទ ។ ការ​ធ្វេសប្រហែស​មួយ​ពេល ធ្វើ​ឱ្យ​យើង​ត្រូវ​បាត់​បង់​គ្រប់យ៉ាង ត្រូវ​រង​ពិការ​ភាព និង​ខ្លះ​ត្រូវ​បា.ត់ប.ង់​ទាំង​អាយុជីវិ.ត​ទៀត​ផង ។

ឯកឧត្តម​អភិបាលខេត្ត​សង្កត់ធ្ងន់​ថា «​នេះ​ពិតជា​សំណាង ដែល​មិន​មាន​បងប្អូន​ណា​ម្នាក់ បា.ត់​ប.ង់​អាយុជីវិ.ត តែ​មាន​បងប្អូន​ខ្លះ​ត្រូវ​ប្រើ​រយៈពេល​យូរ ដើម្បី​សម្រាក​ព្យាបាល​របួស​ឱ្យ​បានជា​សះស្បើយ ។ ទាំងនេះ​ធ្វើ​ឱ្យ​បងប្អូន​មិន​បាន​ទៅ​បម្រើ​ការងារ ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ។ យ៉ាង​ណា​ក៏​ដោយ សូម​បងប្អូន​កុំ​ទាន់​គិត​លើ​កត្តា​នេះ​អី គឺ​ត្រូវ​គិត​ពី​សុខភាព​ជា​សំខាន់ និង​ខិតខំ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ ដើម្បី​ឆាប់​បានជា​សះស្បើយ​» ។

លោក​វេជ្ជបណ្ឌិត ឃី​ម វិ​ដា​សែត ឯកទេស​ផ្នែក​វះកា.ត់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បានឱ្យ​ដឹង​ថា កម្ម​ករ​កម្មការិនី​ដែល​ជួប​គ្រោះថ្នាក់​មាន​៥​នាក់​រង​របួសធ្ងន់ ដោយ​២​នាក់​បាក់ឆ្អឹង​ដង​កាំបិ.ត និង​៣​នាក់​ប៉ះពាល់​ក្បាល​ធ្ងន់ ។

បច្ចុប្បន្ន​ពួក​គាត់​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​យ៉ាង​យកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ ដែល​ការ​ព្យា​បាល​នេះ នឹង​ប្រើ​រយៈពេល​យូរ ។ ចំណែក​អ្នក​របួសស្រាល​ផ្សេង​ទៀត អាច​ប្រើ​រយៈពេល​ព្យាបាល​ត្រឹម​តែ​មួ​យស​ប្តា​ហ៍​ទៅ​១០​ថ្ងៃ​ប៉ុណ្ណោះ នឹង​អាច​វិល​ទៅ​ធ្វើការ​ជា​ធម្មតា​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ