រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាមន្ត្រីយោធាម្នាក់ជិះម៉ូតូធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាកបើកវ៉ាជែងជ្រុលទៅបុ.ក បណ្តាលឲ្យជនរងគ្រោះខ្ទាតបោ.កក្បាលទៅនឹងផ្លូវហូរឈា.មស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចដេប៉ូប្រេងឥន្ធនៈ សូគីមិច ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/11/c4ca4238a0b923820dcc509a6f75849b-18.jpg)
សេចក្តីរាយការណ៍បន្តថា ស.ពជនរងគ្រោះខាងលើមានឈ្មោះ ហង្ស សុវណ្ណ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរយោធា ឋានន្តរសក្ដិវរសេនីយ៍ត្រី មានស្រុកកំណើតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជិះម៉ូតូម៉ាក Today ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ1GY 6372 ជាមធ្យោបាយ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/11/c81e728d9d4c2f636f067f89cc14862c-16.jpg)
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជាជនរងគ្រោះ មិនដឹងថា តើគោលបំណងទៅទីណានោះទេ? គឺជនរងគ្រោះបានជិះម៉ូតូម៉ាក Today ពណ៌ប្រផេះ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ខណៈពេលមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/11/eccbc87e4b5ce2fe28308fd9f2a7baf3-12.jpg)
ពលរដ្ឋបន្តថា លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា បានបើករថយន្តវ៉ាជែង ហើយក៏ជ្រុលទៅបុ.កនឹងម៉ូតូរបស់ជនរងគ្រោះយ៉ាងពេញទំហឹងតែម្ដង បណ្តាលឲ្យម៉ូតូខ្ទេចស្រុញផ្នែកខាងមុខ និងធ្វើឲ្យជនរងគ្រោះខ្ទាតជាង១០ម៉ែត្រ បោ.កក្បាលទៅនឹងផ្លូវ ផ្កាប់មុខហូរឈា.មស្លា.ប់នៅនឹងកន្លែងកើតហេតុតែម្តង។ ដោយឡែកខាងរថយន្តវិញ រងការខូចខាតផែ្នកខាងមុខ ហើយក៏បានបើករថយន្តបន្តរត់គេចខ្លួនឆ្ពោះចូលទៅក្រុងភ្នំពេញបាត់ស្រមោលតែម្តងទៅ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/11/a87ff679a2f3e71d9181a67b7542122c-13.jpg)
ពាក់ព័ន្ធក្នុងករណីខាងលើនេះដែរ បន្តិចក្រោយមកក៏ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងជំនាញចរាចរណ៍ខណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការទាក់ទងរកសាច់ញាតិ ដើម្បីឱ្យមកទទួលស.ពជនរងគ្រោះផងដែរ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/11/e4da3b7fbbce2345d7772b0674a318d5-13.jpg)
ក្រោយពេលកើតហេតុ បន្ទាប់ពីទំនាក់ទំនងទៅសាច់ញាតិបានហើយ សមត្ថកិច្ចក៏ធ្វើលិខិតប្រគល់ស.ពជនរងគ្រោះឱ្យសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយវិញ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាប់រថយន្តបង្ក និងអ្នកបើកបរ មកចាត់ការតាមនីតិវិធីនៃច្បាប់៕
ចែករំលែកព័តមាននេះ