ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល់​កៃ​ដា​ផ្សាយ​​សារ​របស់​​ប៊ីនឡាដេន​មានចំណងជើងថា «ព្រះអាទិត្យ​បដិវត្តន៍រះនៅ MAGHREB»

14 ឆ្នាំ មុន

​មជ្ឈមណ្ឌល​​ត្រួតពិនិត្យ​​បណ្តាញ​អ៊ីនធើរ​ណេតអ៊ិស្លាម​រាយ​ការណ៍ថា ​កាលពី​ថ្ងៃទី១៨ ឧសភា ​កន្លងមក​នេះ បណ្តាញ​ភេរវកម្ម​អាល់​កៃ​ដា​​​បានចេញផ្សាយ​​តាមបណ្តាញ​អ៊ីនធើរ​ណេត ជីហាដ នូវសារមួយ​របស់ខ្មោច​អូសាម៉ា ​ប៊ីនឡា​ដេន មានបំណងជើង​ថា «ព្រះ​អាទិត្យ​នៃ​បដិ​វត្តន៍​រះនៅ​តំបន់ MAGHREB »

​មជ្ឈមណ្ឌល​​ត្រួតពិនិត្យ​​បណ្តាញ​អ៊ីនធើរ​ណេតអ៊ិស្លាម​រាយ​ការណ៍ថា ​កាលពី​ថ្ងៃទី១៨ ឧសភា ​កន្លងមក​នេះ បណ្តាញ​ភេរវកម្ម​អាល់​កៃ​ដា​​​បានចេញផ្សាយ​​តាមបណ្តាញ​អ៊ីនធើរ​ណេត ជីហាដ នូវសារមួយ​របស់ខ្មោច​អូសាម៉ា ​ប៊ីនឡា​ដេន មានបំណងជើង​ថា «ព្រះ​អាទិត្យ​នៃ​បដិ​វត្តន៍​រះនៅ​តំបន់ MAGHREB »។

ក្នុង​សារ​នោះ​អតីត​ប្រមុខ​​អាល់កៃដា​រូបនេះ ដែលត្រូវសម្លាប់​កាលពីថ្ងៃទី២ ឧសភា ​នៅ​ប៉ាគីស្ថាន​ដោយកង​កុំម៉ង់​ដូអាមេរិកមួយក្រុម​​បានសម្តែង​ការអបអរ​សា​ទរ​ចំពោះ​រលកនៃ​បដិវត្តន៍​ដែ​ល​ធ្វើ​ឱ្យញ័រ​រញ្ជួយ​ដល់​ពិភព​អារ៉ាប់ ចាប់​តាំង​ពីខែ​មករាមក​ ហើយសម្តែង​ក្តីរីករាយរបស់ខ្លួន​ចំពោះ​ជោគជ័យ​ទាំង​ឡាយ​ដែល​សម្រេច​​បាននៅ​អេហ្ស៊ីប​ និងនៅទុយនីស៊ី ។

ក្នុង​សារនោះ ប៊ីនឡាដេន និយាយជា ពិសេស​ថា «​ព្រះ​អាទិត្យ​នៃបដិវត្តន៍​បាន​រះនៅ​​តំបន់ MAGHREB ។ បន្លឺ​បដិវត្តន៍​បញ្ចេញ​​មក​ពីទុយនីស៊ី​ ហើយ​ធ្វើឱ្យ​ប្រជាជន​សប្បាយ​រីក​រាយ ។ ​ទុយនីស៊ីជាប្រទេសទីមួយ ក៏ប៉ុន្តែ​​ពន្លឺ ​បដិវត្តន៍​បានរាលដាលយ៉ាងឆាប់រហ័ស​ដល់​អេ​ហ្ស៊ីប​នៅទីលាន TAHRIR SQUARE » ៕