ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ប្រើប្រាស់​បច្ចេកវិទ្យា​ពិសេស​លើ​ផ្លូវ​ហា​យ​វ៉េ ការពារ​អ្នកបើកបរ​មិន​ឱ្យ​ងងុយគេង (វីដេអូ)

11 ខែ មុន

ចិន ៖ វី​ដេ​អូ​ដ៏​ចាប់អារម្មណ៍​កំពុង​ផ្ទុះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​បង្ហាញ​អំពី​ការ​ពង្រឹង​

ចិន ៖ វី​ដេ​អូ​ដ៏​ចាប់អារម្មណ៍​កំពុង​ផ្ទុះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​បង្ហាញ​អំពី​ការ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍ ដោយ​អាជ្ញាធរ​ប្រទេស​ចិន​បាន​អនុវត្ត​បច្ចេកវិទ្យា​ឡាស៊ែរ​ភ្លឺ​ចែងចាំង​ចម្រុះ​ពណ៌​ទំនើប​បំផុត​នៅ​លើ​បណ្តា​ផ្លូវ​ហា​យ​វ៉េ (Highways) ដើម្បី​ការពារ​អ្នកបើកបរ​ទាំងអស់​មិន​ឱ្យ​ងោក ឬ​ងងុយគេង អំឡុង​ពេល​បើកបរ​លើ​ផ្លូវ​ហា​យ​វ៉េ​នៅ​ពេល​យប់​។

របាយការណ៍​បាន​បង្ហាញ​ថា យុទ្ធសាស្ត្រ​សកម្ម​នេះ បាន​កាត់​បន្ថយ​យ៉ាង​គួរ​ឱ្យ​កត់សម្គាល់​នូវ​លទ្ធភាព​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បង្កើន​សុវត្ថិភាព​លើ​ផ្លូវ​ហា​យ​វ៉ា​របស់​ប្រទេស​ចិន សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​។

វី​ដេ​អូ​ដើម​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម X ដែល​គ្រប់​គ្នា​ស្គាល់​ពី​មុន​ថា Twitter ដោយ​ម្ចាស់​គណនី​ឈ្មោះ​ថា «Science Girl» ភ្ជាប់​ជាមួយនឹង​ចំណងជើង​ថា «​វី​ដេ​អូ​ដែល​ថត​បាន​នៅ​លើ​ផ្លូវ Qingdao-Yinchuan Expressway បង្ហាញ​អំពី​ពន្លឺ​ឡាស៊ែរ​ដ៏​រស់​រវើក​ពីលើ​យានជំនិះ​»​។ វី​ដេ​អូ​នេះ កំពុង​តែ​ល្បី​ខ្លាំង​ពេញ​បណ្ដាញ​សង្គម ដោយ​មាន​អ្នក​ទស្សនា​ជាង ៦៥​លាន​ដង នឹង​ត្រូវ​បាន​ចែកចាយ ជាមួយនឹង​ការ​បញ្ចេញមតិ​យ៉ាងច្រើន​លើសលប់​ផង​ដែរ​។

យ៉ាងណាមិញ បើ​ទោះបីជា​ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​អនុវត្ត​នៅ​លើ​ផ្លូវ​ហា​យ​វ៉េ​នៅ​ក្នុង​ប្រទេស​ចិន​ក៏​ពិតមែន ប៉ុន្តែ​នៅ​តែ​មិន​ច្បាស់​ថា បច្ចេកវិទ្យា​ឡាស៊ែរ​នេះ ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​ដំបូង​នៅ​ពេល​ណា​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាកដ​ថា វិធានការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​នេះ មាន​គោលបំណង​ការពារ​អ្នកបើកបរ​មិន​ឱ្យ​ងោក ឬ​ងងុយគេង អំឡុង​ពេល​បើកបរ​លើ​ផ្លូវ​ហា​យ​វ៉េ​៕ (​ប្រភព​ពី India Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ