ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​រុស្ស៊ី​ប្រកាស​ថា លោក​អាច​ឈរ​ឈ្មោះ​បេក្ខ​ជន​ទៀត​

14 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​ RIA NOVOSTI រាយ​ការណ៍​ថា ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ឌី​មី​ទ្រី​ ម៉េដ​វេ​ដេវ​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ថា លោក​ពុំ​បដិ​សេធ​ឡើយ​នូវ​លទ្ធ​ភាព​នៃ​ការ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ក្នុង​ឆ្នាំ​​២០១២​ទៀត។ លោកម៉េដ​វេ​ដេវ ដែល​ឆ្លើយ​តប​នឹង​សំនួរ​មួយ​សួរ​ដោយ​អ្នក​កាសែត​ម្នាក់​ក្រោយ​លោក​ជួប​ជាមួយ​ប្រធានា​ធិបតី​អូទ្រីស​

ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​ RIA NOVOSTI រាយ​ការណ៍​ថា ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ឌី​មី​ទ្រី​ ម៉េដ​វេ​ដេវ​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ថា លោក​ពុំ​បដិ​សេធ​ឡើយ​នូវ​លទ្ធ​ភាព​នៃ​ការ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ក្នុង​ឆ្នាំ​​២០១២​ទៀត។ លោកម៉េដ​វេ​ដេវ ដែល​ឆ្លើយ​តប​នឹង​សំនួរ​មួយ​សួរ​ដោយ​អ្នក​កាសែត​ម្នាក់​ក្រោយ​លោក​ជួប​ជាមួយ​ប្រធានា​ធិបតី​អូទ្រីស​ លោក HEINZ FISHER ថ្លែង​ថា លោក​អាច​​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ។

អ្នក​កាសែត​រូប​នេះ​បាន​សួរ​លោក​ម៉េដ​វេ​ដេវ​ទៀត​​ថា តើ​​លោក​នឹង​នៅ​តែ​ជា​ដៃ​គូ​ដោយ​ផ្ទាល់​មួយ​របស់​ប្រធានា​ធិបតី​អូទ្រីស​ដែរ​ឬ​យ៉ាង​ណា​ក្រោយ​ការ​បោះ​ឆ្នោត​ប្រធានា​ធីបតី​ឆ្នាំ​២០១២​? លោក​ម៉េដ​វេ​ដេវ​ឆ្លើយ​ថា បើ​សួរ​បែប​នេះ​ចម្លើយ​របស់​ខ្ញុំ គឺ​ពិត​ជា​នឹង​នៅ​បន្ត​ទំនាក់​ទំនង​នេះ ៕