រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ភ្លៀងមួយមេលាយឡំជាមួយនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំង ធ្វើឱ្យអគារចាស់ទ្រុឌទ្រោមមួយកន្លែងបា.ក់ស្រុត បណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន៣គ្រួសារ តែសំណាងល្អមិនធ្វើឱ្យមនុស្សណាម្នាក់រងរបួសឡើយនៅក្នុងហេតុការណ៍មួយនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ១៤៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលអគារចាស់ទ្រុឌទ្រោមនេះបា.ក់រលំ គឺមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បន្ទាប់មកស្រាប់តែបា.ក់ស្រុតអគារនេះតែម្ដង ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ។ ហើយកន្លងមក រដ្ឋបាលខណ្ឌដូនពេញ ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់អគារចាស់នោះឲ្យមានការប្រុងប្រយ័ត្នផងដែរ ដោយសារអគារតំបន់នោះ គឺមានសភាពទ្រុឌទ្រោមខ្លាំងពេក គង់តែមានថ្ងៃណាមួយបា.ក់នោះទេ។

មិនត្រឹមតែប៉ុណ្ណោះតាមសម្តីស្ត្រីម្នាក់ក៏បានប្រាប់ឱ្យដឹងដែរថា គាត់តំណាងឲ្យពលរដ្ឋ១គ្រួសារ ក្នុងចំណោមពលរដ្ឋ៣គ្រួសារ ស្ថិតនៅជុំវិញផ្ទះកើតហេតុដែលបា.ក់រលំនោះ មានការអាក់អន់ស្រពន់ចិត្តជាមួយអាជ្ញាធរដែលមិនធ្វើតាមសំណើររបស់ពួកគាត់ ចំពោះការស្នើសុំឱ្យត្រួតពិនិត្យសំណង់ចំណាស់មួយនោះ មុនពេលបា.ក់ស្រុត បន្ទាប់ពីម្ចាស់ផ្ទះរូបនោះធ្វើការជួសជុល និងកែលំម្អទាំងដែលប្រភេទសំណង់នោះជាសំណង់បុរាណមានអាយុកាលជាយូរឆ្នាំមកហើយ។

ស្ត្រីរូបនោះបន្ថែមថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំង តាំងពីបុរសម្ចាស់ផ្ទះធ្វើការជួសជុលសំណង់នោះ ហើយពួកគាត់ក៏នាំគ្នាទៅរកអជ្ញាធរអោយជួយឃាត់ដែរ បន្ទាប់ពីទទួលដំណឹងពីក្រុមវិស្វករថា សំណង់នេះ អាចនឹងបង្កផលប៉ះពាល់នាពេលអនាគត បើនៅតែបន្តជួសជុល តែអជ្ញាធរបែរជាព្រងើយកន្តើយ ចំណែកព្រះរាជអាជ្ញាវិញ បែរជារុញច្រានសំណើររបស់ពួកគាត់ទៅវិញ។ លុះដល់វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកានេះ ស្រាប់តែសំណង់មួយនោះ ក៏បា.ក់រលំពិតមែន ក្រោយមានភ្លៀងមួយមេយ៉ាងធំ បណ្តាលឲ្យបា.ក់សង្កត់ និងប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ ជាមួយផ្ទះរបស់ពលរដ្ឋចំនួន២គ្រួសារទៀត។

ពលរដ្ឋនៅកន្លែងកើតហេតុបានបន្ថែមថា អាជ្ញាធរក៏ធ្លាប់បានឱ្យពួកគាត់ប្តូរទីតាំងដែរ ប៉ុន្តែកត្តាដែលពួកគាត់មិនផ្លាស់ប្តូរទីតាំងទៅកន្លែងផ្សេងបាននោះ គឺដោយសារជីវភាពរបស់ពួកគាត់ ទើបបង្ខំចិត្តរស់នៅតំបន់នោះ។

ក្រោយពេលកើតហេតុភ្លាមៗ ក៏ឃើញមានវត្តមានលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួមទាំងមន្ត្រីជាប់ពាក់ព័ន្ធ បានចុះពិនិត្យដល់ទីតាំងអគារដែលបា.ក់ស្រុតនោះ និងបានធ្វើការណែនាំឱ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ ឱ្យមានការប្រុងប្រយ័ត្ន ហើយនៅឆ្ងាយពីកន្លែងកើតហេតុសិន ដើម្បីអាជ្ញាធរមានចំណាត់ការទៅលើបញ្ហានេះ ព្រោះអគារតំបន់នោះ គឺមានការចាស់ទ្រុឌទ្រោមខ្លាំងណាស់។

អាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ថា ចំពោះការបា.ក់ស្រុតអគារចាស់នេះ គឺមិនបណ្តាលឲ្យមានការប៉ះពាល់ដល់អាយុជីវិ.ត ឬបង្ករបួសស្នាមណាមួយដល់បងប្អូនប្រជាពលរដ្ឋនោះទេ ព្រោះដោយសារតែមិនមានអ្នកស្នាក់នៅក្នុងអគារបា.ក់ស្រុតនេះឡើយ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌដូនពេញ ក៏ធ្លាប់បានសូមជម្រាបជូនថា ចំពោះសំណង់អគារស្នាក់នៅរួមដែលមានសភាពចាស់ទ្រុឌទ្រោមនេះ ត្រូវបានអជ្ញាធរសង្កាត់-ខណ្ឌ ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងនេះ មេត្តាចាកចេញពីអគារ ដើម្បីការពារសុវត្ថិភាពឲ្យរួចផុតពីគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុណាមួយនេះរួចមកហើយនាពេលកន្លងមក៕ ដោយ ៖ រដ្ឋា



ចែករំលែកព័តមាននេះ