ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតប្រមុខ​ IMF ត្រូវដោះលែង​​​នៅក្រៅ​ឃុំ​ដោយ​បង់​ប្រាក់ធានា​

14 ឆ្នាំ មុន

អតីតអគ្គ​នាយក​​មូលនិធិ​​​រូបិយ​វត្ថុ​អន្តរជាតិ​​IMF លោក Dominique Strauss-Kahn កាលពី​ថ្ងៃ​ទី​​១៩ ឧសភា ​​កន្លង​មក​ ត្រូវ​តុលាការ​​​ក្រុងញូវ​យ៉ក​ផ្តល់​​​ឱ្យ​​​នៅក្រៅឃុំ​​តាមរយៈ​ការ​បង់​ប្រាក់​​​ធានា ​ក្រោយ​ពី​​ត្រូវជាប់​ការ​​​​ចោទ​ប្រកាន់​​​ពីបទ​ប៉ុន​ប៉ង​​​​រំលោ.ភ​​​​​​បំពាន​ផ្លូវ​​ភេទ​លើ​ស្ត្រី​​​អ្នក​បម្រើ​​​ម្នាក់​នៅ​​​សណ្ឋាគារមួយ​ក្នុង​ទីក្រុង​ញូវយ៉ក

អតីតអគ្គ​នាយក​​មូលនិធិ​​​រូបិយ​វត្ថុ​អន្តរជាតិ​​IMF លោក Dominique Strauss-Kahn កាលពី​ថ្ងៃ​ទី​​១៩ ឧសភា ​​កន្លង​មក​ ត្រូវ​តុលាការ​​​ក្រុងញូវ​យ៉ក​ផ្តល់​​​ឱ្យ​​​នៅក្រៅឃុំ​​តាមរយៈ​ការ​បង់​ប្រាក់​​​ធានា ​ក្រោយ​ពី​​ត្រូវជាប់​ការ​​​​ចោទ​ប្រកាន់​​​ពីបទ​ប៉ុន​ប៉ង​​​​រំលោភ​​​​​​បំពាន​ផ្លូវ​​ភេទ​លើ​ស្ត្រី​​​អ្នក​បម្រើ​​​ម្នាក់​នៅ​​​សណ្ឋាគារមួយ​ក្នុង​ទីក្រុង​ញូវយ៉ក ។​

មេធាវីរបស់លោក Strauss-Kahn លោក Bill Taylor និយាយ​ថា​​ វាជា​ការ​រំសាយទុក្ខ​​​​មួយ​សម្រាប់​​គ្រួសាររបស់លោក Strauss-Kahn ព្រោះ​​​ពេលនេះ​​ពួកគេ​​អាច​បាននៅ​ជា​មួយ​​​លោក​វិញ។ លោកនិយាយ​​ទៀត​ថា ​កូនក្តី​​របស់​លោក​ត្រូវជាប់ឃុំឃាំង​​នៅពន្ធនាគារ​​​លើ​​​កោះ Rikers មួយយប់​ទៀត​ មុនពេល​ត្រូវ​ដោះលែង​​នៅថ្ងៃទី​​២០ ឧសភា ។
ទោះបីជា​​​ត្រូវដោះលែង​​​តាមរយៈ​ការបង់​ប្រាក់​​​​ធានា​ក៏ដោយ​​ ក៏​លោក Strauss-Kahn នៅ​ត្រូវ​​បង្ហាញខ្លួន​​​ក្នុងតុលាការ​​មួយលើកទៀត ​​ដែល​​សវនាការ​​ត្រូវគ្រោង​​​ធ្វើឡើង​​នៅថ្ងៃទី​​៦ មិថុនា ​ខាងមុខនេះ ។​

តាមប្រភពព័ត៌​មាន​​​ថា ចៅក្រម​​តុលាការ​កំពូល​​ក្រុងញូវយ៉ក​​​លោក Michael Obus បាន​សម្រេច​ផ្តល់ការ​​នៅក្រៅឃុំ​​​​ដល់​លោក Strauss-Kahn ហើយ​ដាក់​​លក្ខខណ្ឌ​​ឱ្យ​លោក Strauss-Kahn ត្រូវបង់ប្រាក់​​ធានា​​ចំនួន​​​១​លាន​​ដុល្លារអាមេរិក ។ ​ការ​សម្រេច​​ពីការ​ផ្តល់​​​​ការ​នៅ​ក្រៅ​​ឃុំ​​ដោយការបង់ប្រាក់​​​ធានា​ដល់​លោក Strauss-Kahn ធ្វើ​ឡើង​​ក្រោយ​ពីលោក Strauss-Kahn ត្រូវ​ជាប់​​​ការ​ចោទ​ប្រកាន់​​​ពី​​​​​បទ​ឧក្រិដ្ឋ​​​​​៧ករណី​ ក្នុង​នោះ​​​​មាន​ដូចជា​បទឧក្រិដ្ឋ​​​ប៉ង​រំលោភ​បំពាន​​​ផ្លូវ​ភេទ​​​​២ករណី​​​ ​បទ​​ចាប់រំលោភ​​​២ករណី ការ​មាន​​បំណង​​រំលោភ​​បំពាន​​​ផ្លូវភេទ​​​២​ករណី ​និង​មួយ​ករណីទៀត​​​គឺ​​ការប៉ះ​ដោយ​ចេត​នា ។

​ក្រោម​ច្បាប់​​​របស់អាមេរិក​​បទ​ចោទប្រកាន់​​​​បែបនេះ​​ជា​បទ​ចោទប្រកាន់​ធ្ងន់ធ្ងរ​ ។ ​លោក Dominique Strauss-Kahn បានស​ម្រេច​​​សុំ​លាលែង​​​ចេញពីតំណែង​​​​ប្រមុខ IMF កាលពី​ថ្ងៃ​ទី​១៨ ឧសភា ​​កន្លង​មក​ ​ក្រោយ​ពី​មាន​ការអំពាវ​នាវ​​​​ឱ្យ​លោក​ចុះ​​ចេញជា​បន្ទាន់​ ៕​