ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​​​បំផ្ទុះ​​គ្រាប់បែក​​​​២លើក​​​នៅ​ភាគ​ខាងជើង​​អ៊ីរ៉ាក់​​​ស្លា.ប់​ជិត​​៣០​ម្នាក់​

14 ឆ្នាំ មុន

មនុស្សយ៉ាង​​ហោចណាស់​ជិត​​​៣០នាក់ ​បាន​ស្លា.ប់​​​បាត់បង់ជីវិត​ និង​ជិត​​​៧០នាក់​​​ទៀត​​រង​​របួស​នៅក្នុង​​ការវាយប្រហារ​ដោយការ​​បំផ្ទុះ​គ្រាប់បែក​​​​​២លើក ក្នុងពេល​​ដំណាលគ្នា​​នៅ​​ទីក្រុង Kirkuk ភាគខាង​ជើង​អ៊ីរ៉ាក់ កាលពី​​យប់​​​ថ្ងៃទី​១៩ ឧសភា កន្ល​ងមក ។ ​ប្រភព​មួយនិយាយ​ថា តាមរបាយការណ៍​​​ចុងក្រោយ​​មួយ​​មនុស្ស​​​២៧​​នាក់​​​បានត្រូវ​​ស្លា.ប់

មនុស្សយ៉ាង​​ហោចណាស់​ជិត​​​៣០នាក់ ​បាន​ស្លាប់​​​បាត់បង់ជីវិត​ និង​ជិត​​​៧០នាក់​​​ទៀត​​រង​​របួស​នៅក្នុង​​ការវាយប្រហារ​ដោយការ​​បំផ្ទុះ​គ្រាប់បែក​​​​​២លើក ក្នុងពេល​​ដំណាលគ្នា​​នៅ​​ទីក្រុង Kirkuk ភាគខាង​ជើង​អ៊ីរ៉ាក់ កាលពី​​យប់​​​ថ្ងៃទី​១៩ ឧសភា កន្ល​ងមក ។ ​ប្រភព​មួយនិយាយ​ថា តាមរបាយការណ៍​​​ចុងក្រោយ​​មួយ​​មនុស្ស​​​២៧​​នាក់​​​បានត្រូវ​​ស្លាប់ និង​​​៧០នាក់​ទៀត​រង​របួស​ ដោយ​​ការ​ផ្ទុះ​​គ្រាប់​បែក​​​​២​លើក ដែល​កើត​ឡើង​​​ក្នុងពេល​ដំណាលគ្នា​។​

ការ​វាយប្រហារ​​នោះកើតឡើង​​នៅពេល​កំពុង​មានមនុស្ស​​​​ធ្វើដំណើរ​​​យ៉ាង​​ច្រើន​កុះករ​​នៅ​ពេលគ្រាប់​​បែក​​​បង្កប់​ក្នុង​រថយន្ត​ដែល​​ចត​នៅ​​ចំណត​​ទល់មុខ​​ទីស្នាក់ការ​​ប៉ូលិស​​​នៅ​កណ្តាល​ទីក្រុង​​ Kirkuk ត្រូវ​បាន​បំផ្ទុះ ។ ​​ក្រោយ​មក​​រថ​យន្តមួយគ្រឿង​​ទៀត​ដែល​ផ្ទុក​ទៅ​ដោយ​​គ្រឿង​ផ្ទុះ​​​បាន​​​ផ្ទុះនៅ​​ពេលកង​​កម្លាំង​សន្តិ​សុខ​ និង​​​មនុស្ស​​​ម្នា​​​​ទាំងឡាយ​ប្រមូលផ្តុំ​គ្នា​​​នៅ​កន្លែង​​​ផ្ទុះ​​លើក​​ទីមួយ ។​

​ការ​​ផ្ទុះ​​​លើក​ទីមួយ​បណ្តាល​ឱ្យខូចខាត​​ស្នាក់​ការ​ប៉ូលិស​​​មួយផ្នែក​​​​ធំ ហើយ​ភាគច្រើន​​​នៃ​អ្នក​ស្លាប់​ និង​​របួស​ជា​​ប៉ូលិស ។​ ​ពុំមាន​ក្រុម​ណាមួយ​អះអាង​​​ទទួលខុស​ត្រូវ​​ចំពោះ​​​ការ​វាយប្រហារ​បំផ្ទុះ​​​គ្រាប់បែកទាំង​​​​នោះ​នៅ​​ឡើយ​ទេ ៕​