ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់​ផលិត​មនុស្ស​យន្ត​ច្រើន​ជាងគេ​ ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២៥

6 ខែ មុន

ប្រទេស​ចិន ៖ ផលិត​កាន់តែ​ច្រើន​និង​កាន់តែ​រហ័ស នេះ​ជា​ពាក្យស្លោក​របស់​រដ្ឋាភិបាល​ចិន ដែល​

ប្រទេស​ចិន ៖ ផលិត​កាន់តែ​ច្រើន​និង​កាន់តែ​រហ័ស នេះ​ជា​ពាក្យស្លោក​របស់​រដ្ឋាភិបាល​ចិន ដែល​ហាក់​ចង់​វាទ​ទីផ្សារ​មនុស្ស​យន្ត​ឬ​ហៅ​ពិភព​រ៉ូ​​បូ​មនុស្ស​មាន​ប្រាជ្ញា ។

ដូច​សេចក្ដីរាយការណ៍​របស់​កាសែត​SOUTH CHINA MORNING POST ក្រសួងឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ចិន បានចេញផ្សាយ​របាយការណ៍​៩​ទំព័រ​មួយ ដែល​អំពាវនាវ​ដល់​បណ្ដា​ឧស្សាហកម្ម​ចិន ឲ្យ​ប្រកាន់​យក​ទិសដៅ​បង្កើត​ប្រព័ន្ធ​កែប្រែ​ថ្មី សម្រាប់​មនុស្ស​យន្ត ដោយ​ប្រើប្រាស់​បច្ចេក​វី​ទ្យា​គន្លឹះ​ជា​ច្រើន និងធានា​ការ​ផ្គត់ផ្គង់​ដោយ​ប្រាកដប្រជា និង​មានប្រសិទ្ធភាព ព្រមទាំង​មាន​សមាសភាព​សំខាន់​ៗ ចាប់ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២៥ ។

ការ​ណែនាំ​របស់​រដ្ឋាភិបាល​ចិន​បញ្ចា​ក់​ម្យ៉ាង ទៀត​ថា ចិន​ចង់​ក្លាយជា​អ្នក​នាំមុខ​គេ​លើ​ពិភពលោក​ខាង​វិស័យ​នេះ​ដល់​ឆ្នាំ​២០២៧ ។ ការ​យកចិត្ត​ទុកដាក់​ជា​ពិសេស​នោះ​គឺ​បំពាក់​ខួរក្បាល​និង​អវៈយវៈ​ដល់​បណ្ដា​រ៉ូ​បូ​មនុស្ស តាម​រយៈ​ការ​បញ្ចូល​ខួរក្បាល​សិប្ប​និ​មិ្ម​ត្ត​និង​រាល់​លទ្ធផល​នៃការ​ស្រាវជ្រាវ ។ គេ​ចង់​ឲ្យ​ប្រើ​រ៉ូ​បូ​មនុស្ស​ក្នុងបណ្ដា​លក្ខខណ្ឌ​លំបាក និង​គ្រោះថ្នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ