លោកណូអូ តុលឡាហ៍ ប៊ីដា នាយករបស់សហគ្រាសសាងសង់ផ្លូវថ្នល់ GALAXY SKY បញ្ជាក់ថា ពួកតាលីបង់បានសម្លាប់កាលពីថ្ងៃទី១៩ ឧសភា នូវនិយោជិតរបស់ខ្លួនជាជនជាតិអាហ្វហ្គានីស្ថាន៣៦នាក់ និងជនជាតិប៉ាគីស្ថានម្នាក់ក្នុងការវាយប្រហារមួយដែលមានរយៈពេលជាច្រើនម៉ោងនាពេលយប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន ។ ក្រៅពីអ្នកស្លាប់មនុស្សមួយចំនួន ធំទៀតត្រូវរបួស ។ ក្នុងចំណោមជនរងគ្រោះរួមមានពួកការពារ វិស្វករ និងកម្មករ ។
នាយកក្រុមហ៊ុនរូបនេះបន្តថា ជនជាតិប៉ាគីស្ថានម្នាក់ ក៏ត្រូវស្លាប់ដែរ ហើយម្នាក់ទៀតត្រូវរបួស ។ ទីស្នាក់ការរបស់ក្រុមហ៊ុននេះស្ថិតនៅជិតការដ្ឋានផ្លូវថ្នល់មួយនៃខេត្តបា៉កទីយ៉ា ។ កាលពីឆ្នាំ២០០៩ ការវាយប្រហារអត្តឃាតមួយក្នុងតំបន់ដដែលនោះបានសម្លាប់និយោជិតរបស់ក្រុមហ៊ុន GALAXY SKY ១៦នាក់ ដែលធ្វើការសម្រាប់គម្រោងសាងសង់ផ្លូវថ្នល់ នេះ។
យោងតាមអ្នកនាំពាក្យម្នាក់របស់អាជ្ញាធរខេត្តប៉ាកទីយ៉ាថា ការប្រយុទ្ធគ្នាកាលពីយប់ថ្ងៃទី១៨ មក ១៩ ឧសភា រវាងពួកតាលីបង់មួយក្រុម និងកងឆ្មាំការពារមានរយៈពេលជាច្រើនម៉ោង។ ពួកតាលីបង់មានគ្នាជាច្រើនរយនាក់អាចដល់៤០០នាក់ បានប៉ះទង្គិចគ្នាជាមួយពួកឆ្មាំការពារ ។ ពួកតាលីបង់៨នាក់ស្លាប់ក្នុងពេលបាញ់គ្នា ។ អ្នកនាំពាក្យរបស់តាលីបង់ម្នាក់ប្រកាសថា នោះជាការវាយប្រហាររបស់ពួកគេដោយអះអាងថា បានសម្លាប់និយោជិតក្រុមហ៊ុន នេះដល់ទៅ៤០នាក់ឯណោះ ៕
ចែករំលែកព័តមាននេះ