ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយដី​​​កម្លាំង​៥,៦រីស្ទ័រ​​នៅតួកគី

12 ឆ្នាំ មុន

​ការរញ្ជួយដី​​​មួយមាន​កម្លាំង​​​៥,៩រីស្ទ័រ​កើត​មាន​កាលពីយប់ថ្ងៃទី​​​១៩ ឧសភា ​នៅភាគ​ពាយ័ព្យ​​​តួកគី ។​ ទីភ្នាក់ងារ​​​សារ​ព័ត៌មាន​​​ផ្លូវការ​​ប្រទេស​នេះ ANATOLIE រាយការណ៍​​​ដំបូង​​ពីមនុស្ស​​​ស្លា.ប់​ម្នាក់ និង​ការ​​ខូចខាត​នានា ។​ ចំណុចកណ្តាល​នៃការ​រញ្ជួយដី​​​នេះ​ដែលកើត​មាន​​កាលពីវេលាម៉ោង​​​២២​និង​​១៥នាទី​​ ម៉ោង​នៅ​​ក្រុងប៉ារីស

​ការរញ្ជួយដី​​​មួយមាន​កម្លាំង​​​៥,៩រីស្ទ័រ​កើត​មាន​កាលពីយប់ថ្ងៃទី​​​១៩ ឧសភា ​នៅភាគ​ពាយ័ព្យ​​​តួកគី ។​ ទីភ្នាក់ងារ​​​សារ​ព័ត៌មាន​​​ផ្លូវការ​​ប្រទេស​នេះ ANATOLIE រាយការណ៍​​​ដំបូង​​ពីមនុស្ស​​​ស្លាប់​ម្នាក់ និង​ការ​​ខូចខាត​នានា ។​

ចំណុចកណ្តាល​នៃការ​រញ្ជួយដី​​​នេះ​ដែលកើត​មាន​​កាលពីវេលាម៉ោង​​​២២​និង​​១៥នាទី​​ ម៉ោង​នៅ​​ក្រុងប៉ារីស ​​ស្ថិតនៅ​​​ស៊ីម៉ាវ ​ជាមូលដ្ឋាន​​​មួយ​នៃ​​ខេត្ត KIITAHYA ស្ថិត​​នៅចម្ងាយ​​ប្រមាណ​ជា​​​៣១០គីឡូម៉ែត្រ ​ខាងលិច​រដ្ឋធានី​អង់​ការ៉ា ។ ​​ការរញ្ជួយដី​​នេះ បណ្តាល​​​ឱ្យមានការ​​​ញ័រ​រង្គើ​​រហូត​ដល់​​​ទីក្រុង​​​អ៊ីស្តង់​ប៊ុល​​ជាទីក្រុង​​ធំបំផុត​របស់​តួកគី​មានប្រជាជន​​ជាង​​១២លាន​នាក់ ។ ​ការរញ្ជួយដី​​នេះ​ញ៉ាំង​ឱ្យ​មានការ​ភ័យជ្រួល​ច្របល់​​​នៅ KIITAHYA និង​ក្នុង​តំបន់​​​​ដទៃៗ​ទៀត​​ដោយ​​ប្រជា​​​ជន​​នាំ​គ្នា​​​រត់​មកនៅ​តាមដង​​​​វិថី​​ទាំងឡាយ ។ ​​

ការរញ្ជួយដី​​​​កម្លាំង​​​ប៉ុណ្ណោះ​​​ជាទូទៅ​បង្ក​ឱ្យ​មាន​ការខូចខាត​​​ធ្ងន់ធ្ងរ​នៅ​តួកគី ។ ​កាលពី​ឆ្នាំ​​​​១៩៧០ ​គ្រោះ​មហន្តរាយ​​​រញ្ជួយដី​​​មួយកម្លាំង​​ប្រហាក់​ប្រហែល​គ្នា​​​នេះ​​បាន​ស​ម្លាប់​​​មនុស្ស​ជាង​​​​១.០០០នាក់ ​ក្នុង​ខេត្ត KIITAHYA ៕​