រាជធានីភ្នំពេញ ៖ ជំហានដំបូងដើម្បីគ្រួសារមានសុភមង្គល គឺការបង្រៀនកូនរបស់អ្នកឱ្យស្តាប់ និងធ្វើតាមការណែនាំ ។ គន្លឹះដ៏សំខាន់បំផុតមួយក្នុងការកាត់បន្ថយឥរិយាបថអវិជ្ជមាន គឺការធ្វើឱ្យប្រាកដថា កុមារកំពុងស្តាប់ និងទទួលបានអ្វីដែលអ្នកកំពុងព្យាយាមនិយាយ ។

ខាងក្រោមនេះ គឺជាវិធីបង្ហាញការណែនាំដល់កូនៗរបស់អ្នក ដើម្បីធ្វើឱ្យពួកគេបានលឺអ្នក និងគោរពតាមសម្តីរបស់អ្នក ៖
១. និយាយចំៗ ៖ ប្រាប់ពីអ្វីដែលអ្នកចង់បាន កុំសួរសំណួរ ។ ឧទាហរណ៍ ចូរកូនធ្វើកិច្ចការផ្ទះឱ្យហើយ កុំនិយាយថា តើកូនត្រៀមខ្លួនរួចរាល់ហើយ ឬនៅ ដើម្បីចេញកិច្ចការផ្ទះ ? ។
២. នៅជិតកូន ៖ ផ្តល់ការណែនាំនៅពេលអ្នកនៅជិតកូន កុំការស្រែកប្រាប់ពីចម្ងាយ ។
៣. ប្រើពាក្យបញ្ជាច្បាស់លាស់ និងជាក់លាក់ ៖ ជំនួសឱ្យការនិយាយថា អាន ចូរនិយាយថា ចូរចាប់ផ្តើមអានសៀវភៅរបស់កូន ។

៤. ផ្តល់ការណែនាំតាមអាយុ ៖ និយាយជាមួយកូនរបស់អ្នកក្នុងកម្រិតមួយដែលពួកគេនឹងយល់ ។ ប្រសិនបើកូនរបស់អ្នកនៅក្មេង ចូរនិយាយរឿងសាមញ្ញៗ ហើយប្រើពាក្យដែលពួកគេដឹង ។
៥. ផ្តល់ការណែនាំម្តងមួយៗ ៖ សម្រាប់កុមារដែលមានបញ្ហាក្នុងការយកចិត្តទុកដាក់ ជៀសវាងការផ្តល់ការណែនាំច្រើនជាបន្តបន្ទាប់គ្នា ។ ឧទាហរណ៍ កុំនិយាយ ចូរពាក់ស្បែកជើងប៉ាតា យកកាតាបទៅរៀន យកអាហារថ្ងៃត្រង់នៅផ្ទះបាយ ហើយទៅចាំប៉ានៅខាងមុខ ។

៦. ពន្យល់ឱ្យសាមញ្ញ ធម្មតាៗ ៖ ការផ្តល់ហេតុផលសមស្របអាចធ្វើឱ្យកុមារកាន់តែយល់ ហើយស្តាប់តាមសម្តីរបស់អ្នក ។ សូមព្យាយាមនិយាយថា ភ្លៀងហើយ ប៉ាមិនចង់ឱ្យកូនផ្តាសាយទេ ទៅយកអាវក្រៅរបស់កូនមក ។
៧. ផ្តល់ពេលវេលាឱ្យកូន ៖ បន្ទាប់ពីប្រាប់កូនហើយ សូមរង់ចាំពីរបីវិនាទី ហើយកុំទាន់និយាយឡើងវិញនូវអ្វីដែលអ្នកបាននិយាយ ។ ទុកពេលឱ្យកូនស្តាប់ការណែនាំដោយស្ងប់ស្ងាត់ ដើម្បីឱ្យពួកគេរៀនស្តាប់ កុំឱ្យពួកគេយល់ថា ពួកគេមិនចាំបាច់ស្តាប់ដោយកចិត្តទុកដាក់ទេ ពីព្រោះអ្នកអាចនឹងនិយាយវាម្តងទៀត ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ