ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត រំលឹក​ថា ពេល​សម្តេច​ចាប់​ក្នុងផ្ទៃ​បាន​៧​ខែ ត្រូវ​ជាប់គុក​ជាមួយ​ម្តាយ

5 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​រំលឹក​ថា នៅ​ពេល​សម្តេចកំណើត​ចាប់​ក្នុង​ផ្ទៃ​ម្តាយ បាន​៧​ខែ ត្រូវ​ជាប់គុក​ជាមួយ​ម្តាយ នៅ​សម័យ ប៉ុ​ល…

ខេត្ត​ព្រះ​សីហ​នុ ៖ នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​រំលឹក​ថា នៅ​ពេល​សម្តេចកំណើត​ចាប់​ក្នុង​ផ្ទៃ​ម្តាយ បាន​៧​ខែ ត្រូវ​ជាប់គុក​ជាមួយ​ម្តាយ នៅ​សម័យ ប៉ុ​ល ពត ។

នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជាង ១​ម៉ឺន​នាក់ នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស មាន​មូលដ្ឋាន ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះ​សីហ​នុ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា ទារក​កើត​នៅ​អំឡុង​ពេល​នេះ មានសំណាង​ខ្ពស់​ជាង​ឪពុក​-​ម្ដាយ​របស់​សម្តេច ដែល​កើត​ក្នុង​អំឡុង​របប​ខ្មែរក្រហម (​ប៉ុ​ល ពត​) ។

សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​ថ្ងៃមុន ខ្ញុំ​ធ្លាប់​ប្រាប់​គេ​ថា ខ្ញុំ​ធ្លាប់​ជាប់គុក នៅ​ជំនាន់ ប៉ុ​ល ពត ។ គេ​ថា ម៉េច​អ៊ីចឹង ? មក​ពី​កាល​ជំនាន់ ប៉ុ​ល ពត ពុក​គាត់​រត់​ចេញ​ទៅ​តស៊ូ អ៊ីចឹង​គេ​ដាក់​ម៉ែ​ក្នុង​គុក ហើយ​ខ្ញុំ អាយុ​៧​ខែ នៅ​ក្នុង​ពោះ ក៏​ជាប់គុក​ដែរ​» ។

សម្ដេច​បន្ដ​ថា នៅ​ពេល​សម្ដេច កើត​ចេញ​មក​វិះ​នឹង​ស្លា​.​ប់​ទៀត ព្រោះ​ពេល​នោះ បាន​កៅ្ត​ខ្លួន​ខ្លាំង មិន​មាន​ថ្នាំពេទ្យ​ឡើយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ធិ​បតី ក៏​បាន​រំលឹក​ទៀត​ថា បងប្រុស​ទី​មួយ​របស់​សម្ដេច បាន​ស្លា​.​ប់​ដោយសារ​ធ្លាក់​ពីលើ​ដៃ​របស់​គ្រូពេទ្យ ។

ចំពោះ​ស្ថានភាព បច្ចុប្បន្ន​ពី​បញ្ហា​សុខភាព​ទារក និង​ម្តាយ​វិញ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី ក៏​បន្ថែម​ថា ប៉ុន្ដែ​ឥឡូវនេះ កូន​ៗ​ពេទ្យ​ដឹង​សុខភាព និង​ភេទ​តាំងពី​ក្នុង​ពោះ​ម្ដាយ ហើយ​ក៏​មាន​ពេទ្យ នៅ​ដល់​មូលដ្ឋាន​ជាប់​ជា​ប្រចាំ ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​នាយក​រដ្ឋមន្ត្រី ចាត់​ទុក​ថា «​ទាំងនេះ​ហើយ ជា​ការ​វិវត្តន៍​របស់​ប្រទេស​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ