ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ឆ​.​ក់​ទូរស័ព្ទ​ពី​ជនបរទេស បែរជា​គេច​មិន​ផុត​ជ្រុល​ទៅ​បុ​.​ក​ពីក្រោយ​រថយន្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ចំនួន​២​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​បទល្មើស​

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ចំនួន​២​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​បទល្មើស​ឆ​.​ក់​ជាក់ស្តែង នៅ​ចំណុច​ផ្លូវ​លេខ​៤៧ កែង​ផ្លូវ​លេខ​៨២ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ប្រតិបត្តិការ​នេះ ដោយ​មានការ​បញ្ជា​ពី​ឯកឧត្តម​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការ​ងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​។

ជនសង្ស័យ​ខាងលើ​នេះ ម្នាក់​មានឈ្មោះ ណា អូន​យូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​លេខ​០៧១ ផ្លូវ​លេខ​៥៨ ស្ថិត​ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ។ និង​ម្នាក់​ទៀត​មានឈ្មោះ ចាន់ ហួរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅផ្ទះ​ជួល​លេខ​០៧១ ផ្លូវ​លេខ​៥៨ ស្ថិត​ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​ដូច​គ្នា​។ ចំណែក​វត្ថុ​តាង​ចាប់​យក​មាន ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ កណ្តាល​១AL-៦៥៣០ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ករណី​ភ្ញៀវ​ជនបរទេស​១​ក្រុម​បាន​ដើរ​កម្សាន្ត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​មុខ​ផ្ទះ​លេខ​២៧៧c ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្រុម​២៧ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ស្រាប់តែ​មាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ធ្វើ​សកម្មភាព​ឆ​.​ក់​ទូរស័ព្ទ​ដៃ​ម៉ាក​សាំង​សុង​របស់​ជនបរទេស​បាន​សម្រេច រួច​រត់គេច​ខ្លួន​។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ប៉ុន្តែ​ភ្លាម​ៗ​នោះ ត្រូវ​ក៏​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ ដែល​កំពុង​ល្បាត​លើ​ផ្លូវ​សាធារណៈ​ឃើញ​ទាន់ ក៏​នាំ​គ្នា​ប្រដេញ​តាម​ជនសង្ស័យ​ពីក្រោយ រហូត​មក​ដល់​ចំណុច​ផ្លូវ​លេខ​៤៧ កែង​ផ្លូវ​លេខ​៨២ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជនសង្ស័យ​ជា​អ្នក​បើក​ម៉ូតូ មាន​សភាព​ភ័យ​ស្លន់ស្លោ ក៏​ជិះ​ទៅ​បុ​.​ក​ពីក្រោយ​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្របគ្នា បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​ទូរស័ព្ទ​ចេញពី​ដៃ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ដាក់​ខ្នោះ​ទាំង​២​នាក់​តែ​ម្តង​ទៅ ដែល​នេះ​ហៅ​ថា «​ក​.​ម្ម​មិន​ចាំជាតិ​ក្រោយ​ទេ​»​។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ម៉ូតូ​ដែល​ជា​មធ្យោបាយ​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​រួច​មក សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ