ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ខឹង​រឿង​អ្វី? មនុស្ស​មួយ​ក្រុម​វា​.​យ​កម្ទេច​កញ្ចក់​រថយន្ត​ផ្អើល​កន្លែង​លក់​ទឹកត្នោតជូរ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​២​នាក់​បងប្អូន​បាន​នាំ​គ្នា​មក​ផឹកស៊ី រួច​ក៏​ដើរទៅ​ជល់​កែវ​អ្នក​ផឹក​នៅ​ក្បែរ​នោះ ហើយ​ក៏​ត្រូវ​ជន​បង្ក និង​បក្សពួក​មួយ​ក្រុម ដោយ​មិនដឹង​ថា តើ​ខឹង​រឿង​អ្វី​ឡើយ? ស្រាប់តែ​យក

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​២​នាក់​បងប្អូន​បាន​នាំ​គ្នា​មក​ផឹកស៊ី រួច​ក៏​ដើរទៅ​ជល់​កែវ​អ្នក​ផឹក​នៅ​ក្បែរ​នោះ ហើយ​ក៏​ត្រូវ​ជន​បង្ក និង​បក្សពួក​មួយ​ក្រុម ដោយ​មិនដឹង​ថា តើ​ខឹង​រឿង​អ្វី​ឡើយ? ស្រាប់តែ​យក​ម៉ា​ឡេ​តវា​.​យ​កញ្ចក់​រថយន្ត​ខ្ទេច​អស់​មួយ​ផ្ទាំង ចំណែក​ជន​បង្ក​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​កន្លែង​លក់​ទឹកត្នោតជូរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​រង​គ្រោះ​ដែល​ត្រូវ​បក្សពួក​មួយ​ក្រុម​វា​.​យ​នោះ ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AX-2624 បើកបរ​ដោយ​យុវជន​២​នាក់​បងប្អូន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​មក​ផឹកស៊ី​២​នាក់​បងប្អូន ដោយ​ដាក់​អស់​មួយ​យួរ ខណៈ​ពេល​ផឹក​បាន​បន្តិច ក៏​ស្រាប់តែ​មាន​ជន​មួយ​ក្រុម​មិន​ស្គាល់ បាន​នាំ​គ្នា​យក​ដែក​ម៉ា​ឡេ​ត​ធំ​មក​វា​.​យ​កញ្ចក់​រថយន្ត​របស់​គាត់ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង​»​។

បងប្អូន​ទាំង​២​នាក់​ជា​ជន​រង​គ្រោះ​ខាងលើ​បាន​បន្ត​ទៀត​ថា «​ខណៈ​ជន​បង្ក​នាំ​គ្នា​វា​.​យ​រថយន្ត​របស់​គាត់​នោះ គឺ​កន្លែង​ផឹកស៊ី​របស់​បក្សពួក​ជន​បង្ក​នៅ​មិន​ទាន់​ចេញ​លុយ​នៅឡើយ តែ​ពេល​នោះ​ក៏​មាន​នារី​ម្នាក់​បាន​ចេញ​លុយ​ជំនួស ហើយ​ក៏​នាំ​គ្នា​ចេញ​ជា​បន្តបន្ទាប់​គ្នា​ទៅ ។ គ្រានោះ ពួក​គាត់ (​ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​) បាន​សួរ​ទៅ​ថៅកែ​លក់​ទឹកត្នោតជូរ ហើយ​ថៅកែ​ក៏​បាន​ប្រាប់​ថា ជន​បង្ក និង​បក្សពួក​នោះ​ធ្លាប់​មក​ផឹកស៊ី​ជា​ច្រើន​ដង​មក​ហើយ​»​។

តាម​ប្រភព​ព័ត៌មាន​ពី​ថៅកែ​លក់​ទឹកត្នោតជូរ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​មុន​ពេល​ភាគី​បង្ក​វា​.​យ​កញ្ចក់​រថយន្ត គឺ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​មក​ផឹកស៊ី ហើយ​ដើរទៅ​ជល់​កែវ​អ្នក​ផឹក​ក្បែរ​នោះ ដោយ​មាន​ស្រី និង​មាន​ប្រុស ហើយ​ក៏​មិនដឹង​ថា តើ​បក្សពួក​ជន​បង្ក​ខឹង​រឿង​អ្វី​នោះ​ទេ0x017d7 ទើប​នាំ​គ្នា​មក​វា​.​យ​កញ្ចក់​រថយន្ត​របស់​ជន​រង​គ្រោះ​ខាងលើ​ដូច្នេះ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​សួរនាំ​នៅ​កន្លែង​កើតហេតុ និង​អោយ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​បង្ក​ខាងលើ យក​មក​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ