ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ ដាក់កាំភ្លើង រុំក្រមា! ទីបំផុត ជាប់ខ្នោះ!

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននបាលស្រុកថ្ពង បានល្បាតពេលយប់ ក្នុងភូមិសាស្ត្រស្មុគស្មាញ ស្រាប់តែឃើញបុរសម្នាក់ ជិះម៉ូតូម្នាក់ឯង ហើយមានកាំភ្លើងរុំក្រមា ខណ:ដែលនគរបាលហៅ​សួរនាំ បែរជាបើកម៉ូតូព្យាយាមរត់គេច មិនតែប៉ុណ្ណោះ…

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននបាលស្រុកថ្ពង បានល្បាតពេលយប់ ក្នុងភូមិសាស្ត្រស្មុគស្មាញ ស្រាប់តែឃើញបុរសម្នាក់ ជិះម៉ូតូម្នាក់ឯង ហើយមានកាំភ្លើងរុំក្រមា ខណ:ដែលនគរបាលហៅ​សួរនាំ បែរជាបើកម៉ូតូព្យាយាមរត់គេច មិនតែប៉ុណ្ណោះ បានអាម៉េកាំភ្លើង រួចហើយក៏បាញ់ មកលើសមត្ថកិច្ច ចំនួន ៤គ្រាប់។ សំណាងល្អគ្រាប់ មិនផ្ទុះ ហើយត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបាន នៅ​ភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

របាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ២៣ និង ២៥​យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ស្រុកថ្ពង ដែលដឹកនាំផ្ទាល់ដោយ​លោកវរសេនីយ៍ឯក ហ៊ុន សុខហុន​ អធិការដ្ឋាន​នគរបាលនគរបាលស្រុកថ្ពង ដោយប្រើមធ្យោបាយម៉ូតូច្រើនគ្រឿង បានចុះល្បាត​ក្នុងភូមិសាស្ត្រ ឃុំយាអង្គ និងឃុំប្រាំបីមុម ពេលមកដល់ចំណុចភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំលាំងបានឃើញមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ ស្លៀកខោពណ៌ត្រេអ៊ី  ពាក់​អាវយឺតពណ៌ត្រេអ៊ី ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HZ-0656 លើផ្លូវលេខ៤៤ បើកបរ ពីទិសខាងលិចទៅទិសខាងកើត ដោយមានដាក់កាំភ្លើងរុំក្រមា បើកបរយ៉ាងលឿន ហើយពេលឃើញកម្លាំងសមត្ថកិច្ច បុរសនោះ បាន​ព្យាយាមរត់គេច។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលនគរបាលស្រុកថ្ពង បាន​ឱ្យដឹងទៀតថា បន្ទាប់ពីមានបទបញ្ជា ណែនាំ ចង្អុលបង្ហាញរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកអធិការរងនគរបាលស្រុកថ្ពង បានដេញប្រផាប់ចាប់ប្រភីង រហូតដល់​ផ្លូវបំបែក ជនសង្ស័យបានបើកម៉ូតូគេចចូលតាមផ្លូវបេតុង ចូលទៅភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លុះដល់ប្រឡាយទឹក ជនស្ស័យបានឈប់ម៉ូតូ ទាញកាំភ្លើង អាម៉េ បញ្ចូលគ្រាប់ លើកទី១ បាញ់សំដៅមកលើសមត្ថកិច្ច មិនផ្ទុះ រួចអាម៉េបញ្ចូលគ្រាប់ ៤ដង បាញ់សំដៅមកសម្ថកិច្ចដដែលប៉ុន្តែមិនផ្ទុះ រួចបោះកាំភ្លើងនោះ ចោល ហើយ​ជិះម៉ូតូ ត្រឡប់បកមកក្រោយវិញ។ លុះមកដល់ស្ពានទី០៣ ចន្លោះគីឡូម៉ែត្រ១០៨ -១០៩ ទើបកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបុរសនោះបាន។

​របាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ប៉ុល ស៊ីណាត ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរយាស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនគរបាលដកហូតវត្ថុតាង រួមមាន÷ ១-ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1HZ-0656 ២-អាវុធ ១ដើមម៉ាកអាការសេកូ លេខ១៩៧១៦៥៧២៣ និងគ្រាប់ ចំនួន១៧ គ្រាប់។

នាល្ងាចថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៣ សមត្ថ​កិច្ច បានកសាងសុំណុំរឿង បញ្ជូនជនសង្ស័យ ទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមផ្លូវច្បាប់៕ វង្ស សន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ