ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន​ម្នាក់​ស្លា​.​ប់​លើ​ដង​វិ​ថី និង​នារី​ម្នាក់​ទៀត​រង​របួសធ្ងន់

1 ឆ្នាំ មុន
  • ភ្នំពេញ

មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន​ម្នាក់ បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​នារី​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ពេល​អ្នក​ទាំង​២​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ក៏​ស្រាប់​តែ​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន​ម្នាក់ បាន​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​នារី​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ពេល​អ្នក​ទាំង​២​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​តូ​យ៉ូ​តា​ព្រុស​មួយ​គ្រឿង បើក​ជ្រុល​ទៅ​បុ​.​ក​ពេញទំហឹង​តែ​ម្ដង​។ បន្ទាប់​ពី​បង្កហេតុ​រួច រថយន្ត​បង្ក​ក៏​បើក​រត់គេច​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​២១៤ កែង​ផ្លូវ​៥១ ហៅ​ផ្លូវ​ប៉ាស្ទ័រ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ភា​ង មុន្នី​សក្តិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខណ្ឌចំការមន នឹង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ ដោយ​ឡែក​នារី​ម្នាក់​ទៀត​មិន​បានឱ្យ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា នារី​រង​គ្រោះ​រង​របួសធ្ងន់ ហើយ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌចំការមន បាន​ជិះ​ម៉ូតូ​ម៉ាក yamaha filano ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1IN 1318 ជិះ​ឌុ​ប​នារី​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ ទិស​ដៅ​ពី​លិចទៅ​កើត​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រុស មិន​ចាំ​ស្លាក​លេខ មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ហៅ​ផ្លូវ​ប៉ាស្ទ័រ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុ​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំពាក់​កណ្ដាល​យ៉ាង​ពេញទំហឹង​តែ​ម្ដង បណ្តាល​ឲ្យ​ម៉ូតូ​អូស​ខ្ទាត​ជា​ច្រើន​ម៉ែត្រ​រង​ការ​ខូចខាត ព្រមទាំង​ធ្វើ​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ហោះ​ផ្លោង​ទៅ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ ចំណែកឯ​នារី​អង្គុយ​ខាងក្រោយ​វិញ រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ​ផង​ដែរ​។ ដោយឡែក​រថយន្ត​បង្ក​វិញ ក៏​រង​ការ​ខូចខាត​ផែ្ន​ក​ខាង​មុខ ប៉ុន្តែ​ភា្ល​ម​ៗ​នោះ​រថយន្ត​បង្ក​ក៏​បាន​បន្ថែម​ល្បឿន បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក ក៏​មាន​កម្លាំង​សមត្ថកិច្ច ក៏​ដូច​ជា​កម្លាំង​អាវុធហត្ថ​ដែល​ជា​ក្រុមការងារ​ជាមួយ​គ្នា បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ជួយ​ទាក់ទង​សាច់ញាតិ​ជន​រង​គ្រោះ ក៏​ដូច​ជា​ដាក់​កម្លាំង ដើម្បី​ជួយ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក​នោះ​ផង​ដែរ ។

ក្រោយ​ពេល​ពេល​កើតហេតុ ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរា​ចរណ៍​ធ្វើការ​វាស់វែង រួច​យក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវ​ស្វែងរក​រថយន្ត​បង្ក​ជា​អ្នកបើកបរ យក​មក​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ