ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម​ព័ទ្ធ​ទីតាំង​ក្លិប​កម្សាន្ត​មួយ​កន្លែង ឃាត់ខ្លួន​ស្រី​ស្អាត និង​ប្រុស​សង្ហា​ជាង​១០០​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​ប្រុស​ស្រី​ចំនួន​១០៣​នាក់ សុទ្ធតែ​ស្រីស្អាត ប្រុសសង្ហា ក្នុង​នោះ​មាន​ទាំង​ជនបរទេស​ផង​ដែរ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ ដោយ​សង្ស័យ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ប្រុស​ស្រី​ចំនួន​១០៣​នាក់ សុទ្ធតែ​ស្រីស្អាត ប្រុសសង្ហា ក្នុង​នោះ​មាន​ទាំង​ជនបរទេស​ផង​ដែរ ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​.​ង​​ញៀ​.​ន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់ «HAPPY BALLON» ហៅ​ថា «​ប៉ោង​ប៉ោង​រីករាយ​» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្លិប​កម្សាន្ត​១​កន្លែង ដែល​មាន​ស្លាក​យីហោ «NUMBER9 BASSAC LIVE DJS – DANCE FLOOR» តាម​ផ្លូវ​លេខ​៣០៨ មូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ស្ថិត​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា គេ​ឃើញ​មាន​វត្តមាន​របស់​សមត្ថ​កិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ចុះ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ក្លិប​កម្សាន្ត​ខាងលើ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​ទាំង​ជនបរទេស​ផង​ដែរ​។

តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​បន្ត​ថា មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​នោះ មាន​រហូត​ដល់​ទៅ​១០៣​នាក់ ទាំង​ខ្មែរ និង​ជនបរទេស ព្រមទាំង​បាន​ដកហូត​គ្រឿង​សម្ភារៈ​ដូច​ជា ៖ ប៉ោង​ប៉ោង​រីករាយ​ទំហំ​ធំ​ចំនួន​៤ និង​តូច​ៗ​ជា​ច្រើន​ផ្សេង​ទៀត​, បំពង់ខ្យល់​សម្រាប់​បញ្ចូល​ទៅ​ក្នុង HAPPY BALLONS ចំនួន​១២​បំពង់ រួម​ទាំង​បំពង់​ឧស្ម័ន​សប្បាយ​ចំនួន​៤​បំពង់​ធំ​ផង​ដែរ​។

ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​មនុស្ស​ប្រុស​ស្រី​ទាំង​១០៣​នាក់​ខាងលើ​ឡើង​ទៅ​លើ​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​២​គ្រឿង ព្រមទាំង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ