យុវជនម្នាក់ឡើងទៅអានសៀវភៅនៅជាន់ទី៣ជ្រុលជើងធ្លា.ក់ពីលើផ្ទះជួលយ៉ាងរន្ធ.ត់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដើរឡើងទៅអានសៀវភៅនៅជាន់ទី៣ ក៏ជ្រុលជើងធ្លា.ក់ពីលើផ្ទះជួល
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដើរឡើងទៅអានសៀវភៅនៅជាន់ទី៣ ក៏ជ្រុលជើងធ្លា.ក់ពីលើផ្ទះជួល
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដើរឡើងទៅអានសៀវភៅនៅជាន់ទី៣ ក៏ជ្រុលជើងធ្លា.ក់ពីលើផ្ទះជួល បណ្តាលឱ្យបា.ក់ដៃនិងជើងទាំងសងខាងរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧នឹង៤០នាទីយប់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ លាង ប៊ុនម៉ាណែត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សវិទ្យាល័យ កំបូលនៅថ្នាក់ទី១០ ស្នាក់នៅផ្ទះជួលជាមួយបងប្រុសផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិសំរោងជើង ឃុំដា ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ។
តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅអានសៀវភៅនៅជាន់ទី៣ដោយឡើងបណ្តើរមើលទូរស័ព្ទបណ្ដើរ លុះឡើងដល់ជាន់ទី៣ ខណៈនៅជាន់ទី៣ កំពុងមានការសាងសង់ចាក់ពិដានរួចរាល់ហើយ តែមិនទាន់ធ្វើបង្កាន់ដៃ ពេលចុះមកវិញ គ្រាន់តែឈានជើងក៏រអិលធ្លាក់ពីកាំជណ្ដើរ ហើយខ្ទាតទៅចូលក្រុមហ៊ុនផលិតនំនៅជាប់ផ្ទះជួលកើតហេតុខាងលើ បណ្តាលឲ្យរងរបួសបា.ក់ដៃខាងស្តាំ និងបា.ក់ជើងទាំងទ្វេរងរបួសយ៉ាងធ្ងន់ធ្ងរ ។
តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះបាននិយាយប្រាប់បន្តទៀតថា ខណៈពេលជនរងគ្រោះ រងរបួសភ្លាមៗ បងប្អូននិងប្រជាពលរដ្ឋលើកជនរងគ្រោះដាក់លើរទេះអូសមកខាងមុខបរិវេណរោងចក្រខាងលើ រួចបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅអាជ្ញាធរភូមិនឹងរថយន្តសង្គ្រោះភ្លាមៗ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១កងពលតូចលេខ៧០បានដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ ៕
ចែករំលែកព័តមាននេះ