រាជធានីភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យចំនួន២នាក់ទៅតុលាការ ពាក់ព័ន្ធករណី.លួច ដែលសំណុំរឿងនោះកំពុងស្ថិតនៅដំណាក់ស្ថាប័នអយ្យការបើកការស៊ើបសួរ ។

ជនសង្ស័យទាំង២នាក់ម្នាក់ ឈ្មោះ តាំង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ យ៉ា សុខណាង ភេទស្រី អាយុ២៨ឆ្នាំ ជាមិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងមកកាន់កងរាជអាវុធហត្ថតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីចោរលួចកាច់សោរម៉ូតូ១គ្រឿងនៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីទទួលបានបណ្តឹងផ្ទាល់មាត់ភ្លាមៗនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបើកការស្រាវជ្រាវជាបន្ទាន់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដូចមានឈ្មោះខាងលើនេះ និងចាប់យកវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ស្លាកលេខស្វាយរៀង 1T-2940 ដែលជារបស់ជនរងគ្រោះ ។

ជនសង្ស័យឈ្មោះតាំង ប៊ុនធឿន បានឆ្លើយសារភាពនៅសមត្ថកិច្ច ក៏ដូចជានៅដំណាក់កាលស៊ើបសួរនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញថា ខ្លួនបានទៅលេងល្បែងស៊ីសងនៅកាស៊ីណូចាញ់អស់លុយពីខ្លួនរលីងហើយមិនហ៊ានចូលផ្ទះ ។ លុះវេលាម៉ោងប្រហែល៨យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ខ្លួនបានចេញពីកាស៊ីណូដោយជិះម៉ូតូឌុប ទៅឈប់នៅម្តុំភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពេលនោះក៏បានឃើញម៉ូតូម៉ាកហុងដា ស៊េរី១២៥ មួយគ្រឿង ទុកនៅមុខបន្ទប់ជួល ដែលម្ចាស់មិនចាក់សោ.កត្រឹមត្រូវទេ ។
ឃើញដូច្នោះ ខ្លួនបានធ្វើសកម្មភាពលួចបណ្តើរម៉ូតូចេញដោយផុតទៅមុខបន្តិច ក៏រកវិធីតប្រព័ន្ធភ្លើង ដើម្បីដេរឲ្យឆេះរួចជិះគេចខ្លួន បន្ទាប់មកបានទៅចម្លងសោកុងតាក់ ហើយក៏ជិះម៉ូតូនោះយកទៅដាក់បញ្ចាំនៅកាស៊ីណូវិញ ដោយបានពឹងពាក់ឲ្យស្ត្រីម្នាក់ឈ្មោះ យ៉ា សុខណាង «ស្គាល់ពេលលេងល្បែងជាមួយគ្នា» ជួយដាក់ឯកសារគ្រប់គ្រាន់ទើបគេទទួល និងបានសន្យាឲ្យប្រាក់ទៅស្ត្រីនោះចំនួន១០០ដុល្លារអាមេរិក ប៉ុន្តែនៅពេលកំពុងរៀបចំដាក់បញ្ចាំម៉ូតូនោះ ក៏ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនតែម្តង ។

ចំណែកជនសង្ស័យឈ្មោះយ៉ា សុខណាង បានឆ្លើយសារភាពថា ខ្លួនបានទៅលេងល្បែងស៊ីសងនៅកាស៊ីណូ ហើយក៏ស្គាល់ឈ្មោះ តាំង ប៊ុនធឿន មួយដំណើរ ។ ពេលនោះ គេ(ប៊ុនធឿន)បានប្រើឲ្យជួយដាក់បញ្ចាំម៉ូតូអាសង់គ្រឿង ដោយសន្យាឲ្យប្រាក់១០០ដុល្លារអាមេរិក ខណៈពួកគេនាំគ្នាបម្រុងយកម៉ូតូទៅដាក់កុងស៊ីបញ្ចាំ PM មកដល់ល្មម ចាប់ដាក់ខ្នោះបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន និងបន្តទៅការិយាល័យជំនាញប្រឆំបទល្មើសព្រហ្មទណ្ឌ នៃទីបញ្ជា ការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញ ។
យោងតាមបណ្តឹងផ្ទាល់មាត់ និងចម្លើយសារភាពរបស់ជនសង្ស័យពាក់ព័ន្ធបទល្មើស.លួចជាក់ស្តែង ទើបសមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកម៉ូតូសេ ១២៥ មួយគ្រឿងដែលដកហូតពីចោរ ត្រូវបានសមត្តកិច្ចប្រគល់ឲ្យទៅម្ចាស់វិញ ៕
ចែករំលែកព័តមាននេះ