ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​កូរ៉េ​ខាងជើង​៤​នាក់​ផ្សងព្រេង​ រត់​ចេញពី​ប្រទេស​តាម​​ទូកមួយគ្រឿង​

5 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP ចុះ​ថ្ងៃ​ទី​២​វិច្ឆិកា​ថា ​ស្ត្រី​មាន​

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​YONHAP ចុះ​ថ្ងៃ​ទី​២​វិច្ឆិកា​ថា ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ស្តិ​ត​ក្នុង​ចំណោម​ជន​កូរ៉េ​ខាងជើង​៤​នាក់ ដែល​ផ្សងព្រេង​រត់​ភៀស​ខ្លូ​ន​ចេញពី​ប្រទេស​តាម​សមុទ្រ​នា​ពេល​ថ្មី​ៗ​នេះ​។

ពួក​គេ​បាន​ឆ្លងកាត់​ព្រំ​ដែនទឹក​អន្តរ​កូរ៉េ​តាម​សមុទ្រ​ខាងកើត ដោយ​ជិះ​​ទូក​​ធ្វើ​ពី​ឈើ​មួយ​រត់​ចេញពី​ប្រទេស មក​កាន់​កូរ៉េ​ខាងត្បូង​។ កង​ឆ្មាំ​ព្រំដែន​និង​កងទ័ព​កូរ៉េ​ខាងត្បូង​បាន​ចាប់​​ទូក​ប្រវែង​៧,៥​ម៉ែត្រ​ដែល​ជន​កូរ៉េ​ខាងជើង​ទាំងនេះ​ជិះ ក្ន​ង​ដែនទឹក​ខាងកើត​SOKCHO​ចម្ងាយ​១៥១​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​សេ​អ៊ូ​ល តាំងពី​ថ្ងៃ​ទី​២៤​តុ​លាមក​បន្ទាប់​ពី​បណ្ដា​អ្នកនេសាទ​កូរ៉េ​ខាងត្បូង​រាយការណ៍​ដល់​អាជ្ញាធរ ពី​វត្តមាន​នៃ​នាវា​ខុស​ពី​ធម្មតា​។

អ្នក​ទាំង​៤​នាក់​នោះ​មាន​នារី​៣​នាក់​និង​បុរស​ម្នាក់​អះ​អាង​ថា ពួក​គេ​រត់​ភៀសខ្លួន​ចេញពី​កូរ៉េ​ខាងជើង​មក​ពី​ខ្វះ​ស្បៀង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ