ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​របស់​ក្រុមហ៊ុន Apple បន្ត​ធ្លាក់​ចុះ បើ​ទោះ​​បី​តម្រូវការ iPhone កើនឡើង​ខ្លាំង

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​លក់​របស់​ក្រុមហ៊ុន Apple បាន​បន្ត​ធ្លាក់​ចុះ បើ​ទោះបីជា​មាន​តម្រូវការ​យ៉ាង​

សហរដ្ឋអាមេរិក ៖ ការ​លក់​របស់​ក្រុមហ៊ុន Apple បាន​បន្ត​ធ្លាក់​ចុះ បើ​ទោះបីជា​មាន​តម្រូវការ​យ៉ាង​ខ្លាំង​សម្រាប់​ទូរស័ព្ទ iPhone និង​សេវាកម្ម​របស់​ខ្លួន​ដូច​ជា វេទិកា​ផ្សាយ Apple TV+ យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​សហរដ្ឋអាមេរិក​មួយ​នេះ បាន​អះអាង​ថា ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ ១% នៅ​ក្នុង​រង្វង់​ទឹកប្រាក់ ៨៩.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​៣​ខែ​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា កន្លង​ទៅ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ការ​លក់​កុំព្យូទ័រ Mac និង iPad បាន​ជួប​ការ​លំបាក ខណៈ​នេះ​គឺជា​ត្រីមាស​ទី​៤​ជាប់​ៗ​គ្នា ដែល​ការ​លក់​បាន​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ សម្រាប់​កុំព្យូទ័រ Mac ក្រុមហ៊ុន​បានឃើញ​ការ​លក់​ធ្លាក់​ចុះ​មក​ត្រឹម ៧.៦​ពាន់​លាន​ដុល្លារ សម្រាប់​ត្រីមាស​នេះ ពោល​គឺ​ធ្លាក់​ចុះ​ពី ១១.៦​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​។

នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ដល់​អ្នក​វិនិយោគ ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា ប្រាក់​ចំណេញ​បាន​ឈាន​ដល់ ២៣​ពាន់​លាន​ដុល្លារ ដែល​ជួយ​ដោយ​កំណត់​ត្រា​ថ្មី​មួយ​សម្រាប់​ការ​លក់​ទូរស័ព្ទ iPhone នៅ​ក្នុង​រយៈពេល​៣​ខែ​។ ចំនួន​ទឹកប្រាក់​ដែល​ខ្លួន​បាន​យក​ពី​សេវាកម្ម​ដូច​ជា iCloud និង Apple Music ក៏​បាន​កើនឡើង​ខ្ពស់​ផង​ដែរ ដោយ​នាំ​មក​ទឹកប្រាក់​វំ​នួន ២២.៣​ពាន់​លាន​ដុល្លារ សម្រាប់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​មួយ​នេះ ដោយ​កើនឡើង ១៦% ធៀប​នឹង​ឆ្នាំ​មុន​។

ទោះ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​លើ​បញ្ហា​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ ដែល​អាច​រារាំង​ដល់​ការ​ចែកចាយ​ទូរស័ព្ទ iPhone 15 Pro និង Pro Max ស៊េរី​ថ្មី​របស់​ខ្លួន ដោយ​លោក Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple បាន​បញ្ជាក់​ថា ក្រុមហ៊ុន​កំពុង​ខិតខំ​ផលិត​បន្ថែម​ទៀត​។ នាយក​ប្រតិបត្តិ​វ័យ​៦៣​ឆ្នាំ​រូប​នេះ លើក​ឡើង​ថា «​យើង​ជឿជាក់​ថា នៅ​ចុង​ត្រីមាស​នេះ យើង​នឹង​ឈាន​ដល់​សមតុល្យ​តម្រូវការ​ផ្គត់ផ្គង់​។ ក្រុមហ៊ុន​មាន​ជួរ​ផលិតផល​ដ៏​រឹង​មាំ​បំផុត​ដែល​មិន​ធ្លាប់​មាន ដើម្បី​ឆ្ពោះទៅ​រក​រយៈពេល​ជួញដូរ​សម្រាប់​បុណ្យ​ណូអែល​ដ៏​សំខាន់​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ