អវកាសយានិកអាមេរិក១រូប ទទួលមរណភាពក្នុងជន្មាយុ៨៧ឆ្នាំ
សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារអវកាសអាមេរិកNASAប្រកាសនាថ្ងៃទី២វិច្ឆិកាថា អវកាសយានិករបស់
សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារអវកាសអាមេរិកNASAប្រកាសនាថ្ងៃទី២វិច្ឆិកាថា អវកាសយានិករបស់
សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារអវកាសអាមេរិកNASAប្រកាសនាថ្ងៃទី២ វិច្ឆិកាថា អវកាសយានិករបស់NASA លោកTHOMAS MATTINGLY ដែលជាអ្នករួមចំណែកជួយសង្គ្រាះក្រុមអវកាសយានិកនៃយានអវកាសAPPOLO 13 ដោយសារការខិតខំប្រឹងប្រែងរបស់លោកពីទីតាំងត្រួតពិនិត្យនៅលើដី បានទទួលមរណភាពហើយកាលពីថ្ងៃទី៣១តុលាក្នុងជន្មាយុ៨៧ឆ្នាំ។
កាលពីខែមេសាឆ្នាំ១៩៧០ក្នុងពេលបំពេញបេសកកម្ម មានការផ្ទុះមួយនាំឲ្យស្ទះដល់ដំណើរការនៃយានអវកាស ដែលកំពុងហោះហើរទៅកាន់ភពព្រះចន្ទ លោកMATTINGLY បានចូលទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យបេសកកម្ម ហើយខិតខំកែកុនវិធីឲ្យមានការសន្សំសំចៃថាមពល ដើម្បីឲ្យយាននោះអាចវិលត្រឡប់មកកាន់បរិយាកាសផែនដីវិញ ដែលបែបនោះអាចជួយសង្គ្រាះអាយុជីវិតរបស់លោកJAMES LOVELL លោកJACK SWIGERTនិងលោក FRED HAISE ដែលជាអវកាសយានិក ស្ថិតក្នុងយានអវកាសAPPOLO 13ដែលមានបញ្ហាឲ្យអាចវិលត្រឡប់មកកាន់ផែនដីវិញបានដោយសុខសប្បាយ៕
ចែករំលែកព័តមាននេះ