រាជធានីភ្នំពេញ ៖ ក្នុងមួយថ្ងៃ តើអ្នកស្រែកដាក់កូនប៉ុន្មានដង ? នេះជាសំណួរដែលអ្នកពិតជាត្រូវសួរខ្លួនឯងហើយ ប្រសិនបើអ្នកចង់ធ្វើជាឪពុកម្តាយល្អម្នាក់ ។ តើអ្នកដឹងទេថា ការរក្សាភាពស្ងប់ស្ងាត់ និងចិត្តត្រជាក់ គឺជាច្បាប់មាសដែលអ្នកគួរតោងយក ។ ប៉ុន្តែលុះត្រាតែរាងកាយអ្នកធ្វើពីថ្ម ពីព្រោះវាពិតជាលំបាកណាស់ក្នុងការទប់សំឡេង និងធ្វើចិត្តឱ្យត្រជាក់ ខណៈពេលដែលអ្នកកំពុងនៅជាមួយក្មេងៗទាំងយប់ទាំងថ្ងៃ ។

តើអ្នកដឹងទេថា នៅពេលដែលអ្នកស្រែក អ្នកកំពុងបាត់បង់ខ្លួនឯង ? អ្នកកំពុងមានកំហឹង ឬការតានតឹងខ្លាំងក្នុងអារម្មណ៍ ។ យ៉ាងណាមិញ មានស្ថានភាពតិចតួចណាស់ដែលសមនឹងឱ្យអ្នកស្រែក ដូចជាពេលកុមារកំពុងធ្វើអ្វីដែលគ្រោះថ្នាក់ ឬបង្កគ្រោះថ្នាក់ជាដើម ។ ដូច្នេះ ហេតុអ្វីបានជាវាសំខាន់ម្ល៉េះក្នុងការតាំងចិត្តដោយមិនបញ្ចេញសំឡេង ឬស្រែកដាក់កូននោះ ? តើការស្រែក ពិតជាខុសមែនទេ ?

១. កូនមិនស្តាប់ មិនយល់ពីអ្វីដែលអ្នកចង់បាន ៖ ការស្រែក ជាញឹកញាប់លុបបំបាត់អ្វីដែលអ្នកចង់បាន ហើយកូនមិនទទួលបានអ្វីដែលអ្នកចង់និយាយឡើយ ។ វាក៏ទំនងជាធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ហើយកុមារក៏អាចតបវិញដោយកំហឹង ឬការមិនសប្បាយចិត្ត មិនថា វាជាពាក្យសម្ដី ឬរាងកាយទេ ។
២. ក្មេងធ្លាប់ឮពីមុនហើយ ៖ ប្រសិនបើឪពុកម្តាយស្រែកដាក់កូនគ្រប់ពេល កុមារនឹងកាន់តែលែងស្តាប់ លែងអើពើ ព្រោះវាគ្មានអ្វីថ្មីទេ គឺអ្នកតែងតែស្រែកបែបនេះទៅហើយ ។

៣. ពិបាកជឿជាក់លើខ្លួនឯង ៖ ឪពុកម្តាយដែលស្រែកគំហក និងភាពជាឪពុកម្តាយដ៏
ឃោរឃៅអាចធ្វើឱ្យកូនក្លាយជាក្មេងដែលមានការគោរពខ្លួនឯងទាប ហើយក៏អាចប៉ះពាល់ដល់ការសិក្សាបស់ពួកគេនៅក្នុងសាលារៀនផងដែរ ។ ពួកគេអាចក្លាយជាឆេវឆាវ ឆាប់ខឹង និងកាចឥតហេតុផល ។ នៅពេលអ្នកស្រែក កូនអាចមានអារម្មណ៍ថា អ្នកមិនស្រឡាញ់ ឬសូម្បីតែចូលចិត្តពួកគេ ហើយអាចត្រឹមតែរិះគន់ពួកគេប៉ុណ្ណោះ ។
៤. បាត់បង់ភាពវិជ្ជមាន ៖ ការស្រែក ធ្វើឱ្យអ្នកបាត់បង់ឱកាស ដើម្បីបង្កើតទំនាក់ទំនងវិជ្ជមាន ។ វាក៏អាចធ្វើឱ្យគ្រួសារទាំងមូលមានការថប់បារម្ភ និងការធ្លាក់ទឹកចិត្តផងដែរ ។

៥. អ្នកក៏មានអារម្មណ៍មិនល្អដែរ ៖ ការស្រែកជេរកូនអាចធ្វើឱ្យឪពុកម្ដាយមានអារម្មណ៍ខុសឆ្គង តានតឹង និងបាក់ទឹកចិត្ត ។ មនុស្សពេញវ័យដែលបង្ហាញកំហឹងក្នុងវិធីអវិជ្ជមានបង្កើនភាពតានតឹងរ៉ាំរ៉ៃរបស់ពួកគេ ដែលរួមចំណែកដល់បញ្ហាសុខភាពផងដែរ ។
ហេតុអ្វីបានជាអ្នកស្ងប់ស្ងាត់ប្រសើរជាង ? ការដោះស្រាយអាកប្បកិរិយាមិនសមរម្យដោយស្ងប់ស្ងាត់អាចឱ្យអ្នកផ្តោតលើការបង្រៀនកុមារនូវអ្វីដែលមានបញ្ហាអំពីអាកប្បកិរិយារបស់ពួកគេ ហើយធ្វើតាមលទ្ធផលប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ