កងទ័ពអ៊ីស្រាអែលប្រកាសពីការឡោមព័ទ្ធហ្គាហ្សាជុំជិត
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលប្រកាសកាលពីយប់ថ្ងៃទី២ វិច្ឆិកាថា បានឡោម
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលប្រកាសកាលពីយប់ថ្ងៃទី២ វិច្ឆិកាថា បានឡោម
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលប្រកាសកាលពីយប់ថ្ងៃទី២ វិច្ឆិកាថា បានឡោមព័ទ្ទហ្គាហ្សាជុំជិត មួយសប្ដាហ៍ក្រោយចាប់ផ្ដើមប្រតិបត្តិការតាមជើងគោករបស់ខ្លួនចូលដែនដីប៉ាឡេស្ទីននោះ។
លោកដានីញ៉ែលហាហ្គារី អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីសភាពការណ៍យោធាអះអាងថា កងទាហានរបស់យើង បានបង្ហើយការឡោមព័ទ្ធទីក្រុងហ្គាហ្សាជាមជ្ឈមណ្ឌលរបស់អង្គការភេរវកម្មហាម៉ាស់។ លោកបន្តថាទស្សនៈវិស្ស័យពីបទឈប់បា.ញ់គ្នាពុំមាននៅលើតុឡើយ។
ចំណែកសាខាប្រដាប់អាវុធរបស់ក្រុមហាម៉ាស់អះអាងថា ហ្គាហ្សានឹងជាបណ្ដាសារសម្រាប់អ៊ីស្រាអែលដោយព្រមា.នថា អ៊ីស្រាអែលចាំតែទទួលថង់ខ្មៅដែលដាក់ខ្មោ.ចពួកទាហានរបស់ខ្លួន។ កងទ័ពអ៊ីស្រាអែលអះអាងថា កងទាហានខ្លួននឹងលុកចូលកាន់តែជ្រៅ ក្នុងតំបន់ទាំងឡាយកាន់កាប់ដោយពួកហាម៉ាស់។
មនុស្សប្រមាណ២,៤លាននាក់រស់នៅជ្រោយហ្គាហ្សា តាំងពីចាប់ផ្ដើមសង្គ្រាមពីថ្ងៃទី៧ តុលា មក រស់នៅក្រោមការទម្លាក់គ្រាប់បែកមិនឈប់ឈរពីសំណាក់អ៊ីស្រាអែល ដែលសន្យាកម្ទេចពួកហាម៉ាស់កាន់អំណាចនៅហា្គហ្សា ជាការសងសឹកចំពោះការវាយលុកដ៏បង្ហូរឈា.មលើដែនដីខ្លួន។
កាលពីថ្ងៃទី២ វិច្ឆិកា អ៊ីស្រាអែលក៏ប្រកាសពីការវាយប្រហារខ្លាំងក្លាលើភាគខាងត្បូងលីបង់ សំដៅបណ្ដាទីតាំងរបស់ពួកហេសប៊ុលឡាហ៍ សម្ព័ន្ធមិត្តរបស់ហាម៉ា់ស់ ជាការតបតចំពោះការបាញ់ផ្លោងបណ្ដាលឲ្យមនុស្ស២នាក់រងរបួស ក្នុងទីក្រុងKIRYAT SHMONA ភាគខាងជើងអ៊ីស្រាអែល៕
ចែករំលែកព័តមាននេះ