ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​បារាំង​ទី​58​ស្លា.ប់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​

12 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​បារាំង​លោក GERARD LONGUET រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ទាហាន​បារាំង​​ម្នាក់​បាន​ត្រូវ​របួស​ធ្ងន់​រហូត​ដល់​ស្លា.ប់​កាលពី​រសៀល​ ថ្ងៃ​ទី​១៨ ឧសភា ក្នុង​ការ​ផ្ទុះ​ដោយ​ចៃ​ដន្យ​នូវ​គ្រាប់មួយ​នា​ភាគ​ខាង​ត្បូង​ក្រុង​កា​ពី​ សា​(ភាគ​ខាង​កើត​អាហ្វ​ហ្គា​នី​ស្ថាន)។ នេះ​ជា​ទាហាន​បារាំង​ទី​៥៨​ហើយ​ដែល​ស្លា.ប់​ក្នុង​ប្រតិ​បត្តិ​ការ​យោធា​នៅ​ អាហ្វ​ហ្គា​នី​ស្ថាន​ចាប់​ពី​ឆ្នាំ​២០០១​មក​។ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​ពារ​ប្រទេស​បារាំង​ថា

រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​បារាំង​លោក GERARD LONGUET រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ទាហាន​បារាំង​​ម្នាក់​បាន​ត្រូវ​របួស​ធ្ងន់​រហូត​ដល់​ស្លាប់​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា ក្នុង​ការ​ផ្ទុះ​ដោយ​ចៃ​ដន្យ​នូវ​គ្រាប់មួយ​នា​ភាគ​ខាង​ត្បូង​ក្រុង​កា​ពី​សា​(ភាគ​ខាង​កើត​អាហ្វ​ហ្គា​នី​ស្ថាន)។ នេះ​ជា​ទាហាន​បារាំង​ទី​៥៨​ហើយ​ដែល​ស្លាប់​ក្នុង​ប្រតិ​បត្តិ​ការ​យោធា​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ចាប់​ពី​ឆ្នាំ​២០០១​មក​។ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​ពារ​ប្រទេស​បារាំង​ថា ទាហាន​បារាំង​៤​នាក់​ទៀត​ក៏​ត្រូវ​របួស​ដែរ ពេល​ពួក​គេ​រៀប​ចំ​ខ្លួន​ឡើងជិះ​លើ​រថ​ពាស​ដែក​មួយ​គ្រឿង។ ទាហាន​របួស​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​មក​កាន់​មន្ទីរ​ពេទ្យ​យោធា​ក្រុង​កា​ប៊ុល ៕