ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ទ្វារ​ទឹកព្រៃ​ខ្ពស់​! ពលរដ្ឋ​ដាក់​ស្បៃ​មុង ហើយ​ត្រី​លោ​.​ត​ចូល​ដួស​លក់​១​ថ្ងៃ​ជិត​១​តោន​(​វី​ដេ​អូ​)

5 ខែ មុន
  • បន្ទាយមានជ័យ

សំណង់​ទ្វារ​ទឹកព្រៃ​ខ្ពស់ ប្រជាពលរដ្ឋ​នាំ​គ្នា​ដាក់​ស្បៃ​មុង ហើយ​ត្រី​ជា​ច្រើន​ក្បាល​លោ​.​ត​ចូល​ក្នុង​ស្បៃ​មុត ពលរដ្ឋ​ក៏​នាំ​គ្នា​ដួស​យក​ទៅ​លក់ ដោយ​១​ថ្ងៃ​ជិត​១​តោន​ឯណោះ​។ ប្រជាពលរដ្ឋ​រក​ត្រី​នេះ គឺ​បាន​ជិត​១​ស​ប្តា​ហ៍​មក​ហើយ បើ​គិត​រហូត​មក​ដល់

ខេត្តបន្ទាយមានជ័យ ៖ សំណង់​ទ្វារ​ទឹកព្រៃ​ខ្ពស់ ប្រជាពលរដ្ឋ​នាំ​គ្នា​ដាក់​ស្បៃ​មុង ហើយ​ត្រី​ជា​ច្រើន​ក្បាល​លោ​.​ត​ចូល​ក្នុង​ស្បៃ​មុត ពលរដ្ឋ​ក៏​នាំ​គ្នា​ដួស​យក​ទៅ​លក់ ដោយ​១​ថ្ងៃ​ជិត​១​តោន​ឯណោះ​។ ប្រជាពលរដ្ឋ​រក​ត្រី​នេះ គឺ​បាន​ជិត​១​ស​ប្តា​ហ៍​មក​ហើយ បើ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

បើ​តាម​ប្រជាពលរដ្ឋ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​សំណង់​ទ្វារ​ទឹកព្រៃ​ខ្ពស់ នៅ​ពេល​ដែល​រដូវ​ទឹក​ស្រក ធ្លាក់​ខ្យល់ ប្រជាពលរដ្ឋ​នាំ​គ្នា​ដាក់​ស្បៃ​មុង​លើ​ទឹកមុខ​ទ្វារ​ទឹក ហើយ​ត្រី​ក៏​លោ​.​ត​ចូល​ស្បៃ​មុង​នោះ​ជា​ច្រើន​ក្បាល បន្ទាប់​មក​ពលរដ្ឋ​ក៏​នាំ​គ្នា​ដួស​យក​ត្រី​មក​លក់ ដោយ​ក្នុង​១​ថ្ងៃ​ជិត​១.០០០​គីឡូក្រាម​ស្មើនឹង​ជិត​១​តោន ក្នុង​នោះ​មាន​ដូច​ជា ៖ ត្រី​.​ស ឬ​ត្រី​រៀល​។ នៅ​ពេល​ចាប់​ត្រី​បាន​ហើយ ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​លក់​នៅ​ក្បែរ​សំណង់ ដោយនៅ​ពេល​ព្រឹក​លក់​ក្នុង​១​គីឡូក្រាម តម្លៃ​១.៥០០​រៀល លុះ​ពេល​ថ្ងៃរសៀល​រហូត​ដល់​ល្ងាច លក់​ក្នុង​១​គីឡូក្រាម តម្លៃ​១,០០០​រៀល​»​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា «​ត្រី​ដែល​ដាក់​ស្បៃ​មុង​ត្រង​ត្រី​លក់​នេះ ជា​ត្រី​ទឹក​ឡើង គឺ​នៅ​ពេល​ទឹក​ហូរ​ទៅ​ផ្នែក​ខាងក្រោម រដូវ​ទឹកសម្រក ដែល​ដាក់​ត្រី​ត្រូវ​បាន​រយៈពេល​ជិត​១​ស​ប្តា​ហ៍​។ ប៉ុន្តែ​រយៈពេល​១​ថ្ងៃ ទៅ​២​ថ្ងៃនេះ ដាក់​ត្រី​ត្រឹមតែ​៥​នាទី ពលរដ្ឋ​អាច​ដួស​ត្រី​ចេញពី​ស្បៃ​មុង​បាន​ប្រមាណ​៣០​គីឡូក្រាម​។ បើ​រយៈពេល​ពេញ​១​ថ្ងៃ​វិញ គឺ​បាន​ប្រមាណ​ជិត​១.០០០​គីឡូក្រាម ស្មើនឹង​ជិត​១​តោន​ឯណោះ​។ ហើយ​ត្រី​ដែល​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​នោះ គឺ​ត្រី​ស ឬ​ត្រី​រៀល​តូច​ៗ ដើម្បី​យក​ទៅ​ធ្វើ​ត្រី​ប្រហុក និង​ត្រី​ដែល​ធំ​ល្មម​ៗ គឺ​យក​ទៅ​ដោត​ចង្កាក់​ឆ្អើរ​លក់ ព្រោះ​បាន​ថ្លៃ​ជាង​»​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា «​សំណង់​ព្រៃ​ខ្ពស់​នេះ នៅ​ពេល​បើកទឹក​ស្រក ធ្លាក់​ទៅ​ដងស្ទឹង​មង្គល​បូ​រី និង​ដងស្ទឹង​សិរី​សោ​ភ័​ណ្ឌ ហើយ​ពេល​ដែល​រដូវ​ទឹក​ស្រក ធ្លាក់​ខ្យល់​វិញ ត្រី​ឡើង​ពី​ដងស្ទឹង​មង្គល​បូ​រី ជាប់​ព្រំប្រទល់​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ហើយ​សំណង់​ទ្វារ​ទឹក​នេះ ផលប្រយោជន៍​លើ​វិស័យ​កសិកម្ម និង​នេសាទ​រកបាន​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ពេល​ដែល​រដូវ​ទឹកសម្រក​ធ្លាក់​ខ្យល់​ម្ដង​ៗ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ