រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឃាត់ខ្លួន២នាក់ប្តីប្រពន្ធបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបណ្តឹងឆ.បោក និងរំលោភលើទំនុកចិត្ត ដែលមានទំហំទឹកប្រាក់ប្រមាណជិតកន្លះលានដុល្លារអាមេរិក ។

ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ នួន សារី ភេទប្រុស អាយុ៥៩ឆ្នាំ ជាមន្ត្រីយោធា និងម្នាក់ឈ្មោះ អ៊ុត យាវម៉ី ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ៥១Cបុរី វិមានភ្នំពេញ ផ្លូវលេខ៣៥០A ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៤៥នាទី កម្លាំងការិយាល័យជំនាញបានស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យ២នាក់ នៅចំណុចមុខហាងឌឺធឺរ៉េស ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងពាក្យបណ្តឹងរបស់ឈ្មោះ កូយ គាំងអាន ពីបទ.ឆបោក និងរំលោភលើទំនុក
ចិត្ត ។
ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ កំពុងស្ថិតនៅដំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរ មិនទាន់ចប់នៅឡើយទេ ហើយបើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា នៅដំណាក់ការស៊ើបសួរតំណាងអយ្យការបានទុកពេលឲ្យប្តីនិងប្រពន្ធ២ នាក់ រកប្រាក់សងទៅដើមបណ្តឹង ចៀសវាងប្រឈមនឹងការឃុំខ្លួនក្នុងពន្ធនាគារ ។
ចែករំលែកព័តមាននេះ