ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា សមត្ថកិច្ច​ព្រះ​សីហ​នុ ឃាត់ខ្លួន​អធិការរង​គ្រឿង​ញៀ​.​ន​ស្រុក​ភ្នំស្រួច​ហើយ តើ​ពិត​ទេ?

5 ខែ មុន
  • កំពង់ស្ពឺ

ពិត​ដូច​ពាក្យចាស់​ថា​មិន​ខុស​មែន «​សាង​អ្វី បាន​នឹង​» ដូច​ជា​ករណី​បង្ក្រាប​គ្រឿ​.​ង​ញៀ​.​ន​របស់​សមត្ថកិច្ច​នា​ពេល​កន្លង​មក ពេល​នេះ​រយីងរយោង​ដូច​សម្ល​កំ​ពឹង ដោយសារ​តែ​សមត្ថកិច្ច ទាំង​កងរាជអាវុធហត្ថ និង​នគរបាល ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ព្រោះតែ​មន្ត្រី​ទាំងនោះ ត្រូវ​បាន​រក​ឃើញ​ថា

ខេត្តកំពង់ស្ពឺ ៖ ពិត​ដូច​ពាក្យចាស់​ថា​មិន​ខុស​មែន «​សាង​អ្វី បាន​នឹង​» ដូច​ជា​ករណី​បង្ក្រាប​គ្រឿ​.​ង​ញៀ​.​ន​របស់​សមត្ថកិច្ច​នា​ពេល​កន្លង​មក ពេល​នេះ​រយីងរយោង​ដូច​សម្ល​កំ​ពឹង ដោយសារ​តែ​សមត្ថ​កិច្ច ទាំង​កងរាជអាវុធហត្ថ និង​នគរបាល ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ព្រោះតែ​មន្ត្រី​ទាំងនោះ ត្រូវ​បាន​រក​ឃើញ​ថា មាន​តម្រុយ​ពាក់ព័ន្ធ​រឿង​ទទួលផល​ពី​ការ​បើកដៃ​អោយ​ក្រុម​សង្គម​ងងឹត​លក់​គ្រឿ​.​ង​ញៀ​.​ន​។

បើ​យោង​តាម​ប្រភព​មួយ​បាន​លួ​.​ច​ខ្សឹប​ប្រាប់​ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ ក្នុង​នោះ​អ្នក​ដែល​ត្រូវ​បាន​ឃាត់ខ្លួន រួម​មាន ៖ លោក ផែន ប្រុស អធិការរង​ទទួល​បន្ទុក​គ្រឿ​.​ង​ញៀ​.​ន និង​លោក សែ​ម វុ​ទ្ឌី នាយ​ប៉ុស្តិ៍​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ គឺ​ដោយសារ​មាន​តម្រុយ​ពាក់ព័ន្ធ​នឹង​ក្រុម​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀ​.​ន ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នា​ពេល​កន្លង​មក ។ ជា​រួម មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ​ដែរ គឺ​មានការ​ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​ចំនួន​៦​រូប​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​រឿង​នេះ​។ ហើយ​មុខសញ្ញា​មេខ្លោង និង​គូរ​កន ដែល​តែងតែ​ចរាចរណ៍​ជួញដូរ​គ្រឿ​.​ង​ញៀ​.​ន​នេះ តែងតែ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​តំបន់​ស្រុក​ភ្នំស្រួច​នេះ​សម្បើម​ដៃ​ណាស់ ដោយសារ​តែ​មានការ​បើកដៃ​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ខាងលើ​។

ក្នុង​នោះ​ផង​ដែរ មុខសញ្ញា​ដែល​ឃាត់ខ្លួន​កាលពី​ពេល​កន្លង​ទៅ គឺ​មាន​ម្នាក់​ជា​ប្អូនស្រី​របស់​លោក ផែន ប្រុស តែ​ម្តង គឺ​ឈ្មោះ ផែន ស្រី​មុំ​។ ចំណែកឯ​ឈ្មោះ ស សា​រ៉ា​ន់ ដែល​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​តាម​ដីកា​ពី​បទ​ជួញដូរ​គ្រឿ​.​ង​ញៀ​.​ន គឺជា​ប្អូនថ្លៃ​របស់​លោក ផែន​ប្រុស ត្រូវជា​ប្តី​របស់​ឈ្មោះ ផែន ស្រី​មុំ​។ ហើយ​ការ​ឃាត់ខ្លួន ស សា​រ៉ា​ន់ នេះ ទំនងជា​ធ្វើ​អោយ​គេ​កើតទុក្ខ​មិន​សុខចិត្ត ទើប​ឆ្លើយ​រាយការណ៍​ពី​ការ​ដែល​ខ្លួន​បាន​បង់លុយ​ទៅ​អោយ​មន្ត្រី​ពាក់ព័ន្ធ ទើប​ឈាន​ដល់​មានការ​ឃាត់ខ្លួន​មន្ត្រី​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​តែ​ម្ដង​។

ក្រោយ​ពី​មានការ​ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​ចំនួន​៦​រូប​រួច​មក ទំនងជា​អស់លោក​ទាំងនោះ​មិន​សុខចិត្ត​ទទួលទោស​តែឯង ទើប​ឆ្លើយ​បន្ត​មក​លោក​អធិការរង និង​លោកនាយ​ប៉ុស្តិ៍ ដើម្បី​អោយ​បាន​ទទួលទោស​ដូច​គ្នា ព្រោះថា​គ្រប់​គ្នា​សុទ្ធតែ​បាន​ទទួលផល​ពី​ការ​បើកដៃ​អោយ​មានការ​ចរាចរណ៍​គ្រឿ​.​ង​ញៀ​.​ន​ដូច​គ្នា​។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ចុះ​នៅ​ចំណុច​ភូមិ​ទី​៣ ស្ថិត​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ និង​ការ​សម្របសម្រួល​ពី​លោក​ជំទាវ ចាត​សូ រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿ​.​ង​ញៀ​.​ន និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ពេជ្រ ទី​ន នាយការិយាល័យ​ប្រឆាំង​គ្រឿ​.​ង​ញៀ​.​ន ហើយ​បាន​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កង​រា​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ និង​ស្រី​ម្នាក់​។

ក្រោយ​ពី​កម្លាំង​ជំនាញ​ឃាត់ខ្លួន និង​បាន​ដកហូត​វត្ថុ​តាង​សម្ភារៈ​ក្នុង​ករណី​ចែកចាយ​គ្រឿ​.​ង​ញៀ​.​ន រួម​មាន ៖
១- ឈ្មោះ ស សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ (​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ករណី​គ្រឿ​.​ង​ញៀ​.​ន​នៅ​ខេត្ត​ព្រះ​សីហ​នុ​) បច្ចុប្បន្ន​ប្រគល់​ឲ្យ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ អនុវត្ត​នីតិវិធី ។
២- ឈ្មោះ ដា គ្រុ​ក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៦ ស្ថិត​ក្នុង​ឃុំ​ដូន​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៣- ឈ្មោះ សុខ ហេង (​ហៅ​ដូង​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៦ ឃុំ​ដូន​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៤- ឈ្មោះ ផែន ស្រី​មុំ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​៣ ស្ថិត​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន រួម​មាន ៖ ១- រថយន្ត​១​គ្រឿង ម៉ាក​ព្រូស ពណ៌​ស ឆ្នាំ​២០១០ ពាក់​ស្លាក ភ្នំពេញ​២BD.៩៦៧១​។ ២- ម៉ូតូ​១​គ្រឿង C១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០២៣ ពាក់​ស្លាក​លេខ ១KC-៥៨៤៦​។ ៣- ថ្នាំ​ញៀ​.​ន​ម៉ា​ទឹកកក ចំនួន​២០​កញ្ចប់ ស្មើនឹង​១២.០៩​ក្រាម​, ៤- ដប់​ជក់​ថ្នាំ​១, ៥- ពូថៅ​ដៃ ចំនួន​២ និង​៦- ទូរស័ព្ទ​៤​គ្រឿង​។

មហាជន បាន​លើក​ឡើង​ថា ក្រុម​ជន​ស្ស័​យ​ទាំងនេះ​ហើយ​ជាដើម​ចម ដែល​បណ្តាល​អោយ​មន្ត្រី​មាន​សមត្ថកិច្ច​ចំនួន​០៨​រូប ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយសារ​តែ​ងុប​ង​ល់​ជាមួយនឹង​លាភសក្ការៈ ហើយ​ភ្លេច​អស់​នៅ​តួនាទី​របស់​ខ្លួន រហូត​ឈាន​ដល់​ការ​បាត់បង់​កិត្តិយស កេរ្តិ៍ឈ្មោះ ដែល​ខិតខំ​សាង​មក​អស់​រយៈពេល​យ៉ាង​យូរ​។

គួរ​រំលឹក​ទៀត​ថាឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​៦​រូប សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ