ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​ឃ្លាំង​រថយន្ត ​ខូចខាត​ស៊េរី​ទំនើប​អស់​​៦​គ្រឿង ខណៈមិន​ទាន់​ដឹង​មូលហេតុ

5 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ មានករណីអគ្គិភ័យ​​បាន​ឆាបឆេះ​ឃ្លាំង​​រថយន្តមួយកន្លែង បណ្តាល​ឱ្យ​រថយន្ត​ស៊េរី​

ខេត្តកំពង់ស្ពឺ​ ៖ មានករណីអគ្គិភ័យ​​បាន​ឆាបឆេះ​ឃ្លាំង​​រថយន្តមួយកន្លែង បណ្តាល​ឱ្យ​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៦​គ្រឿង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​អស់ ខណៈ​ដែល​ម្ចាស់​ដេក​លង់លក់ កាលពី​រំលង​អា​ធ្រា​ត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​មិន​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ។

ហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះ​ឃ្លាំង​រថយន្ត​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​ជិត​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​វែង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​ ម្ចាស់​​ឃ្លាំង​រថយន្ត​រងគ្រោះ​​ខាងលើ​ឈ្មោះ មុ​យ ចាន់​ណា​រី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឪ ស្រី​នោ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​​ខាងលើ​ ។ អគ្គិភ័យ​នេះ​បាន​បំផ្លាញ​ឃ្លាំង​មាន​ទំហំ​២០​ម៉ែត្រ គុណ​និង​៣៤​ម៉ែត្រ ធ្វើ​អំពី​ដែក​ជញ្ជាំង​ស័ង្កសី ដំបូល​ស័ង្កសី ។

មន្ត្រី​នគរបាល​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ឆេះ​អស់​រថយន្ដ​ចំនួន​០៦​គ្រឿង ទី​០១​ម៉ាក​Lexus 470 ចំនួន ០១​គ្រឿង និង​រថយន្ដ Ford Ranger pickup ចំនួន ០២​គ្រឿង រថយន្ដ​Land Cruiser ចំនួន ០២​គ្រឿង រថយន្ដ​ដឹក​ទំនិញ ចំនួន ០១​គ្រឿង (​ឆេះ​មួយ​ផ្នែក​ខាងស្ដាំ​) និង​ឆេះ​សម្ភារៈ​ប្រើប្រាស់​ក្នុង​រថយន្ដ​មួយ​ចំនួន​ទៀត​។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​មានការ​ឆាបឆេះ​នេះ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ ហើយ​ទំហំ​ទឹកប្រាក់​ក្នុង​ការ​ខាតបង់​មិន​ទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ