ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ឃុំខ្លួន​ចិន​ទាំង​១០​នាក់ ពាក់ព័ន្ធ​ករណី​ថត​រឿង​កូនជ្រូក​នៅ​ក្នុង​សណ្ឋាគារ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា សំណុំរឿង​ជនជាតិ​ចិន​១០​នាក់ ត្រូវ​បាន​លោក គឹ​ម ហុង​សាន្ត ព្រះរាជអាជ្ញា​រង ធ្វើការ​

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា សំណុំរឿង​ជនជាតិ​ចិន​១០​នាក់ ត្រូវ​បាន​លោក គឹ​ម ហុង​សាន្ត ព្រះរាជអាជ្ញា​រង ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ។

លោក ប្លង់ សុផល បញ្ជាក់​ទៀត​ថា សំណុំរឿង​នេះ តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ​ពី​បទ «​ស្ថាន​ទម្ងន់ទោស នៃ​សញ្ចារ​ក​.​ម្ម ការ​ដឹកនាំ​ពេ​.​ស្យា​ចារ និង​រូបភាព ព្រម​ទាង​សម្ភារៈ​អា​.​សអា​.​ភា​.​ស​» ដែល​បទល្មើស​ព្រហ្មទណ្ឌ​នេះ មាន​ចែង​តាម​បញ្ញត្តិ​មាត្រា​២៧ មាត្រា​២៩ និង​មាត្រា​៣០ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេ​.​ទ​។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​រួចរាល់​ហើយ សំណុំរឿង​នេះ​បាន​ចាត់​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​១០​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា នា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ រថយន្ត​២​គ្រឿង​របស់​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន​១០​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​«​ថត​រឿង​ក្តៅ​សា​.​ច់​នៅ​ក្នុង​សណ្ឋាគារ​មួយ​កណ្តាល​រាជធានី​ភ្នំពេញ​»​។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​១០​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ LIU YULONG, ២-​ឈ្មោះ LUO DONG, ៣- ឈ្មោះ WANG XIAO BOA, ៤- ឈ្មោះ XU YUN PENG, ៥- ឈ្មោះ GUO BAO JIAN, ៦- ឈ្មោះ LU KANG, ៧- ឈ្មោះ WANG LI WEI, ៨- ឈ្មោះ ZHA JIAN CHENG, ៩- ឈ្មោះ GU YANG BOA និង​១០- ឈ្មោះ JING YANG YANG ។

ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​ពី​បទ «​សញ្ចារ​ក​.​ម្ម ការ​ដឹកនាំ​ពេ​.​ស្យា​ចារ និង​ផលិត​ចែកចាយ​រូបភាព​វី​ដេ​អូ​អា​.​សអា​.​ភា​.​ស​» តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​ចំនួន​២​នាក់ ។ ហើយ​សំណុំរឿង​បាន​ស្ថិត​នៅ​លោក គឹ​ម ហុង​សាន្ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ខាងលើ​នេះ តំណាង​អយ្យការ​មិន​ទាន់​បាន​ធ្វើការ​សាកសួរ​ជនសង្ស័យ​នៅឡើយ​ទេ ដោយពេល​ផុត​ម៉ោង​មន្ត្រី​រាជ​សម្រាក ដូច្នោះ​ទើប​សមត្ថកិច្ច​តម្រូវ​ឲ្យ​នាំ​ខ្លួន​ក្រុម​ជនសង្ស័យ​យក​ទៅ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​វិញ ។

សូម​បញ្ជាក់​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ដាក់​កម្លាំង​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​អគារ​មួយ​កន្លែង និង​បាន​ឃាត់ខ្លួន​ជនបរទេស​ជា​ច្រើន​នាក់ ដោយ​សង្ស័យ​ពាក់ព័ន្ធ​ករណី​ផលិត​រឿង​បែប (​អា​.​សអា​.​ភា​.​ស​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១០ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​បន្ត​ថា មុន​ពេល​កើតហេតុ មាន​នារី​ខ្មែរ​២​នាក់ ជា​ជន​រង​គ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ ដោយ​ចោទប្រកាន់​ជនជាតិ​ចិន​១​ក្រុម​នោះ​ថា យក​ពួក​នាង​ទៅ​ថត និង​ផលិត​រឿង​ជា​វី​ដេ​អូ​ក្តៅ​សា​.​ច់បែប​អា​.​សអា​.​ភា​.​ស​នៅ​ក្នុង​បន្ទប់​ជាន់​ទី​៩ នៃ​អគា​កើតហេតុ​ខាងលើ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន ក្រោម​ការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​ជា​ច្រើន​នាក់ រួម​មាន ៖ ឯកសណ្ឋាន​អាវ​ក្រោះ និង​កាំ​ភ្លើ​.​ង​វែង​ខ្លី​ស្ទើរ​គ្រប់​ដៃ ចុះ​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​អគារ​មួយ​កន្លែង​នោះ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ប្រមាណ​ជិត​៥០​នាក់ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ថត និង​ផលិត​រឿង​វី​ដេ​អូ​បែប​អា​.​សអា​.​ភា​.​ស​។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​អស់នោះ សមត្ថកិច្ច​ក៏​ធ្វើការ​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស​មួយ​ចំនួន​ផង​ដែរ និង​នាំ​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​សាកសួរ និង​ចម្រាញ់​រក​ជន​ពាក់ព័ន្ធ​បទល្មើស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ។ ដូច្នោះ គឺ​លទ្ធផល​ចុង​ក្រោយ មាន​តែ​ជនសង្ស័យ​១០​នាក់​ប៉ុណ្ណោះ ដែល​ជាប់​ពាក់ព័ន្ធ ចំណែក​ក្រៅពី​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ក្នុង​រង្វង់​ប្រតិបត្តិការ បន្ទាប់​មក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ