ស្លា.ប់២នាក់ របួសធ្ងន់ម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចទល់មុខពេទ្យកុមារជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរស៣នាក់ជិះម៉ូតូឌុបគ្នា សង្ស័យជិះបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យ
រាជធានីភ្នំពេញ ៖ បុរស៣នាក់ជិះម៉ូតូឌុបគ្នា សង្ស័យជិះបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យ
រាជធានីភ្នំពេញ ៖ បុរស៣នាក់ជិះម៉ូតូឌុបគ្នា សង្ស័យជិះបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យស្លា.ប់២នាក់ និងរបួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាទាក់ទងទៅកាន់រថយន្តសាម៉ុយដើម្បីជួយសង្គ្រោះកាលពីវេលាម៉ោង៣និង៤០នាទីឈានចូលព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចទល់មុខពេទ្យកុមារជាតិ ផ្លូវសហព័ន្ឋរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរស៣នាក់ ដេកប្រកា.ច់នៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី ទល់មុខមន្ទីរពេទ្យកុមារជាតិ ដោយសង្ស័យជិះម៉ូតូឌុបគ្នាជ្រុលទៅបុកខឿនរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ ចំណែកម៉ូតូរបស់ជនរងគ្រោះរងគ្រោះម៉ាក Suzuki Next ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GP-3293 បានខ្ទា.តទៅដល់ចុងទ្រូងផ្លូវប្រមាណ៣០ម៉ែត្រពីមនុស្ស ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រយៈពេលជាង៣០នាទី គេឃើញមានរថយន្តសាម៉ុយរបស់មន្ទីរពេទ្យរដ្ឋ បានមកទទួលជនរងគ្រោះម្នាក់ដែលមានរបួសធ្ងន់ ក្នុងចំណោមអ្នកទាំង៣ ខណៈពីរនាក់ទៀតគ្មានសង្ឃឹម បន្ទាប់ពីគ្រូពេទ្យត្រួតពិនិត្យផ្លូវដង្ហើមរួច ទើបដឹងថាស្លា.ប់ទាំង២នាក់បាត់ហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានអូសម៉ូតូទៅម្ខាងផ្លូវ ព្រមទាំងបានអោយសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងឆែកប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ ដើម្បីរកមូលហេតុនៃករណីខាងលើ ព្រមទាំងបានប្រគល់ស.ពជនរងគ្រោះទាំង២នាក់ខាងលើ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
ចែករំលែកព័តមាននេះ