អាសូរ! ស្ត្រីជាអ្នកស៊ីឈ្នួលអូសបន្លែ និងប្រមូលសំរាមឱ្យគេម្នាក់ ដេកស្លា.ប់លើគ្រែលក់សាច់ជ្រូកនៅផ្សារសាមគ្គី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅលើគ្រែលក់សាច់ជ្រូកនៅផ្សារសាមគ្គី
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅលើគ្រែលក់សាច់ជ្រូកនៅផ្សារសាមគ្គី
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់នៅលើគ្រែលក់សាច់ជ្រូកនៅផ្សារសាមគ្គី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិនាំគ្នារ៉ៃលុយធ្វើបុណ្យឲ្យ ដោយសារគាត់ជាជនក្រីក្រ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចតូបលក់សាច់ជ្រូកមួយកន្លែង ស្ថិតនៅខាងជើងផ្សារសាមគ្គី ផ្លូវ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះរូបនោះបានគេងនៅលើគ្រែលក់សាច់ជ្រូកមួយកន្លែងនៅក្នុងផ្សារសាមគ្គី ។ ខណៈបុរសជាប្តីដែលកំពុងគេងក្បែរនោះឃើញប្រពន្ធដេកស្ងៀមមិនដកដង្ហើមសោះ ក៏លូកដៃទៅដាស់ តែប្រពន្ធរបស់គាត់មិនព្រមឆ្លើយអ្វីទាំងអស់ ដោយបុរសជាប្តីគិតថាប្រពន្ធគេងលក់ស្កប់ស្កល់ ក៏បានទៅក្រៅហើយត្រឡប់មកវិញក៏នៅតែឃើញប្រពន្ធនៅស្ងៀម មិនដកដង្ហើម ទើបព្យាយាមដាស់ម្តងទៀត តែជាអកុសលប្រពន្ធគាត់បានផុតដង្ហើមបាត់ទៅហើយ។ បន្ទាប់ពីដឹងថា ប្រពន្ធស្លា.ប់ បុរសជាប្តីបានអង្គុយយំក្បែរគ្រែប្រពន្ធរបស់ខ្លួន ផ្អើលដល់អ្នកភូមិដែលនៅក្បែរផ្សារនាំគ្នាចេញពីផ្ទះមកមើល ស្រាប់តែប្រទះឃើញស្ត្រីខាងលើ ដេកស្លា.ប់ឡើងរឹងស្តូកទៅហើយ ។
អ្នកភូមិសង្ស័យថា ស្ត្រីរងគ្រោះខ្យល់គ ព្រោះមុនពេលស្លា.ប់ ស្ត្រីរងគ្រោះនិងប្តីបានផឹកស្រា និងមិនទទួលទានអាហារនោះទេ។ ភ្លាមៗនោះ គេនាំគ្នាហៅសមត្ថកិច្ចអោយចុះមកធ្វើកោសល្យវិច្ឆ័យ ដើម្បីបានយកស.ពទៅធ្វើបុណ្យ ប៉ុន្តែដោយស.ពជាជនក្រីក្រ និងជាអ្នកស៊ីឈ្នួលជួយអូសបន្លែ និងប្រមូលសំរាមអោយគេដើម្បីរកលុយចិញ្ចឹមជីវិត ទើបអ្នកភូមិអាណិត ក៏បាននាំគ្នារ៉ៃលុយគ្នា ដើម្បីទុកគ្រាន់ធ្វើបុណ្យស.ពជូនស្ត្រីរងគ្រោះរូបនោះផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យស.ពរួចរាល់ ក៏បានយកស.ពស្ត្រីរងគ្រោះខាងលើទៅតម្កល់នៅវត្តទឹកថ្លា និងប្រគល់ជូនបុរសជាប្តី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ