ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព​លោក​លី​ ខឺ​ឈាង​ នឹង​បូជានៅ​​ថ្ងៃ​២​ វិច្ឆិកា

6 ខែ មុន

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហ៊ូ​ថា សព​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ចិន លោក​លី​ខឺ​

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហ៊ូ​ថា សព​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ចិន លោក​លី​ខឺ​ឈាង​នឹង​ត្រូវ​បូជា​នា​ថ្ងៃ​ទី​២​វិច្ឆិកា​នៅ​ក្រុង​ប៉េ​កាំ​ង​។ សព​របស់​លោក​តូ​វ​បាន​បញ្ជូន​ពី​ក្រុង​សៀង​ហៃ​មក​កាន់​ក្រុង​ប៉េ​កាំ​ង​នា​ថ្ងៃ​ទី​២៧ ​តុលា​ តាម​ជើង​យន្តហោះ​ពិសេស​មួយ​។ គួររំលឹកថា លោក​លី ខឺ​ឈៀង អតីត​នាយក​រដ្ឋមន្ត្រី​ចិន​ទទួលមរណភាព​ហើយ

ជា​ការ​ចូលរួម​សម្ដែង​ការ​កាន់​មរណទុក្ខ ទង់ជាតិ​ចិន​នឹង​ត្រូវ​បង្ហូរ​ត្រឹម​ពាក់កណ្ដាល​ដង​នា​ថ្ងៃ​ទី​២​វិច្ឆិកា​នោះ នៅ​ទីលាន​ធៀន​អាន​មេន​នៅ XINHUAMEN នៅ​មហា​វិមាន​ប្រជាជន នៅ​ក្រសួងការបរទេស នៅ​តាម​ទីស្នាក់ការ​គណៈកម្មាធិការ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន តាម​សាលាខេត្ត​ក្រុង​តំបន់​ស្វយ័ត ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ា​កាវ តាម​បណ្ដា​កំពង់​ផែ ព្រ​លាន​យន្តហោះ​ព្រមទាំង​នៅ​តាម​ស្ថានទូត​និង​ស្ថាន​កុងស៊ុល​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ