ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លី​ ខឺ​ឈៀង​ អតីត​នាយក​រដ្ឋមន្ត្រី​ចិន​ទទួលមរណភាពហើយ

6 ខែ មុន

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​​ន​ហ៊ួថា អតីត​នាយក​រដ្ឋមន្ត្រី​ចិន ​លោក​លី​ ខឺ​ឈៀង (Li

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​​ន​ហ៊ួថា អតីត​នាយក​រដ្ឋមន្ត្រី​ចិន ​លោក​លី​ ខឺ​ឈៀង (Li Keqiang) បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២៧​ តុលា​ នៅ​ក្រុង​សៀង​ហៃ ដោយសារ​ការ​គាំងបេះដូង​។

លោក​លី​ ខឺ​ឈៀង​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយ​នី​ស្ត​ចិន ព្រមទាំង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ចិន​(២០១៣-២០២៣) ដែល​ទៅ​កាន់​ក្រុង​សៀង​ហៃ​នា​ពេល​ថ្មី​ៗ​នេះ កាលពី​ថ្ងៃ​ទី​២៦​ តុលា​ ស្រាប់តែ​មាន​បញ្ហា​បេះដូង​ភ្លាម​ៗ ហើយ​លោក​បាន​ទទួលមរណភាព​នា​វេលា​ម៉ោង​១២និង​១០​នាទី​រំលង​អ​ធ្រា​ត្រ​​ម៉ោង​ក្នុងស្រុក​ឈាន​ចូលថ្ងៃ​ទី​២៧​ តុលា ក៏​ទោះបី​មានការ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​លោក​បែប​ណា​ក្ដី​។ លោក​ទទួលមរណភាព​ក្នុង​ជន្មាយុ​៦៨​ឆ្នាំ​។

លោក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ចិន​អស់​ពេល​១០​ឆ្នាំ ហើយ​ត្រូវ​បាន​ដូរ​តំណែង​នោះ​កាលពី​ខែមីនា​កន្លង​ទៅ ដោយ​លោក​លី​ ខឺឈៀង​ ៥​ខែ​ក្រោយ​សមាជ​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​។

លោក​ជា​អ្នក​សេដ្ឋកិច្ច​ចេះ​ភាសា​អង់គ្លេស​និង​ជា​អ្នក​កែទម្រង់សេដ្ឋកិច្ច​។ លោក​ត្រូវ​បាន​គេ​សរសើរ​ដែល​បាន​ជួយ​ប្រទេស ឲ្យ​ចាក​ផុត​ពិ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​។ លោក​ជា​អ្នក​ហក់​ចូល​ក្នុង​នយោ​បាយ​ទាំង​វ័យក្មេង ដោយ​ជា​លេខាធិការ​បក្ស​របស់​អង្គភាព​ផលិតកម្ម​មួយ ក្នុង​ឆ្នាំ​១៩៧៦​ ជា​ឆ្នាំ​មរណភាព​របស់​លោក​ម៉ៅ​សេ​ទុង​។

ក្នុង​បណ្ដា​ឆ្នាំ​ដំបូង​នៃ​ការ​កែទម្រង់​របស់​លោក​តេ​ង​ ស៊ីវ​ភី​ញ លោក​បាន​បន្ត​ការ​សិក្សា​ខាង​ច្បាប់​នៅ​សាកលវិទ្យាល័យ​ក្រុង​ប៉េ​កាំ​ង ហើយ​ក្រោយមក​ជាប់​ជា​បណ្ឌិត​សេដ្ឋកិច្ច​ជនបទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ