ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​គ្រោង​អភិវឌ្ឍ​គ្រាប់បែកនុយក្លេអ៊ែរ​ថ្មី ខ្លាំង​ជាង​គ្រាប់​ទម្លាក់​លើ​ជប៉ុន​២៤​ដង​ឯណោះ

8 ខែ មុន

សហរដ្ឋអាមេរិក ៖ ក្រសួងការពារជាតិ​អា​មេ​រិ​ក ដែល​ហៅ​កាត់​ថា USDOD នៃ​មន្ទីរ​បញ្ច​កោណ

សហរដ្ឋអាមេរិក ៖ ក្រសួងការពារជាតិ​អា​មេ​រិ​ក ដែល​ហៅ​កាត់​ថា USDOD នៃ​មន្ទីរ​បញ្ច​កោណ (Pentagon) កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​កំណែទម្រង់​ទំនើប​គ្រាប់បែកនុយក្លេអ៊ែរ B61 ដែល​ត្រូវ​បាន​កំណត់​ថា B61-13 ដោយ​រង់ចាំ​ការ​អនុញ្ញាត និង​យល់ព្រម​ពី​សភា ដោយនៅ​ក្នុង​នោះ រដ្ឋបាល​សន្តិសុខ​ជាតិ​នុយក្លេអ៊ែរ ដែល​ហៅ​កាត់​ថា NNSA នៃ​នាយកដ្ឋាន​ថាមពល​នឹង​ធ្វើការ​ផលិត B61-13 ។

ការ​សម្រេចចិត្ត​បន្ត​សមត្ថភាព​នេះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ NNSA ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​នៃ​បរិយាកាស​សន្តិសុខ ដែល​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ដូច​បាន​ពិពណ៌នា​នៅ​ក្នុង​ឆ្នាំ ២០២២ លើ​ការ​ត្រួតពិនិត្យ​ឥរិយាបថ​នុយក្លេអ៊ែរ​។

លោក John Plumb ដែល​ជា​ជំនួយការ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទទួល​បន្ទុក​គោលនយោបាយ​អវកាស បាន​លើក​ឡើង​ថា «​ការ​ប្រកាស​នេះ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​បរិយាកាស​សន្តិសុខ និង​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ពី​សត្រូវ ដែល​មាន​សក្តានុពល​។ សហរដ្ឋអាមេរិក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បន្ត​វាយតម្លៃ និង​ដាក់​បញ្ចូល​សមត្ថភាព​ដែល​ត្រូវការ​ដើម្បី​រារាំង​ការ​វាយប្រហារ​ដោយ​ភាព​ជឿជាក់ ហើយ​ប្រសិនបើ​ចាំបាច់ ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​ជា​យុទ្ធសាស្ត្រ និង​ការ​ធានា​ដល់​សម្ព័ន្ធមិត្ត​របស់​យើង​»​។

B61-13 នឹង​ត្រូវ​ដឹក​ជញ្ជូន​ដោយ​យន្តហោះ​ដ៏​ទំនើប ដោយ​ពង្រឹង​ការ​រារាំង​សត្រូវ និង​ការ​ធានា​សម្ព័ន្ធមិត្ត និង​ដៃគូ ដោយ​ផ្តល់​ឱ្យ​ប្រធានាធិបតី​នូវ​ជម្រើស​បន្ថែម​ប្រឆាំង​នឹង​គោលដៅ​យោធា​តំបន់​ធំ​ៗ និង​ពិបាក​មួយ​ចំនួន​។ B61-13 នឹង​ជំនួស B61-7s មួយ​ចំនួន​នៅ​ក្នុង​ស្តុក​នុយក្លេអ៊ែរ​បច្ចុប្បន្ន​។ គ្រាប់បែក​ថ្មី​នេះ ស្រ​ដៀង​នឹង B61-7 ដែល​មាន​ទិន្នផល​អតិបរមា ៣៦០​គីឡូតោន ដែល​ខ្លាំង​ជាង​គ្រាប់បែក​ដែល​បាន​ទម្លាក់​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន អំឡុង​ពេល​សង្គ្រាមលោក​លើក​ទី​ពីរ​រហូត​ដល់ ២៤​ដង​ឯណោះ​។

លោក John Plumb បាន​បន្ថែម​ថា «B61-13 តំណាង​ឱ្យ​ជំហាន​សម​ហេតុផល​មួយ ដើម្បី​គ្រប់គ្រង​បញ្ហា​ប្រឈម​នៃ​បរិយាកាស​សន្តិសុខ​ថាមវន្ត​ខ្ពស់ និង​ផ្តល់​ឱ្យ​យើង​នូវ​ភាព​បត់បែន​បន្ថែម​ទៀត ការ​ផលិត B61-13 នឹង​មិន​បង្កើន​ចំនួន​អាវុធ​សរុប​នៅ​ក្នុង​ស្តុក​នុយក្លេអ៊ែរ​របស់​យើង​នោះ​ទេ​»​។

B61-13 នឹង​ទាញ​យក​អត្ថប្រយោជន៍​ពី​សមត្ថភាព​ផលិតកម្ម ដែល​បាន​បង្កើត​ឡើង​នា​ពេល​បច្ចុប្បន្ន ដែល​គាំទ្រ B61-12 ហើយនឹង​រួម​បញ្ចូល​លក្ខណៈ​សុវត្ថិភាព​ទំនើប និង​ភាព​ត្រឹមត្រូវ​នៃ B61-12 ។ គំនិត​ផ្តួចផ្តើម​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ចំណាយពេល​លើ​ការ​ពិនិត្យ និង​ពិចារណា​អស់​ជា​ច្រើន​ខែ​៕ (​ប្រភព​ពី USDOD និង Pubity)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ