ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ព្រះ​​ខ័ន​​រាជ្យ​​រក​​បាន​​3ពិន្ទុ​​ទាំង​​លំបាក​បន្ទាប់​​ពី​ឈ្នះ​​ព្រែក​​ប្រា​ 5-4 ក្នុង​ការ​ប្រកួត​កាល​ពីថ្ងៃ​ពុធ

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​បាល់​ទាត់​ព្រះ​ខ័ន​រាជ្យ​រក​បាន​៣​ពិន្ទុ​ទាំង​លំបាក​ បន្ទាប់​ពី​បាន​យក​ឈ្នះក្រុម​ព្រែក​ប្រា​កីឡា ៥-៤ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ Metfone Cambodian League នៅ​លើ​ទី​លាន​ស្តាត​ចាស់​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ទី​១៨ ឧសភា ​។
ក្រុមព្រែក​ប្រា​កីឡា​ដែល​ធ្លាប់​តែ​ធ្វើ​ឱ្យ​​ក្រុម​ខ្លាំង​ជួប​ការ​លំបាក​ ច្រើន​លើក​ច្រើន​សា​មក​​ហើយ​នោះ​លើក​នេះ​​ការ​លេង​របស់​គេ​នៅតែ​បាន​​ បង្ហាញពី​ការ​លេង​យ៉ាង​ល្អដដែល​ ជា​ពិសេស​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​១​របស់​គេ​ ខណៈ​លេង​បាន​៥​នាទី​ដំបូង​ដោយ​កីឡា​ករ​ស៊េន​ ស៊ូ​កី ពាក់​អាវ​លេខ​១៥។ ប៉ុន្តែ​ត្រូវ​ព្រះ​ខ័ន​រាជ​្យតាម​រក​សង​បាន​៣​គ្រាប់​វិញ​ភ្លាម​នៅ​ក្នុង​ តង់​ទី​១។

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​បាល់​ទាត់​ព្រះ​ខ័ន​រាជ្យ​រក​បាន​៣​ពិន្ទុ​ទាំង​លំបាក​ បន្ទាប់​ពី​បាន​យក​ឈ្នះក្រុម​ព្រែក​ប្រា​កីឡា ៥-៤ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ Metfone Cambodian League នៅ​លើ​ទី​លាន​ស្តាត​ចាស់​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ទី​១៨ ឧសភា ​។
ក្រុមព្រែក​ប្រា​កីឡា​ដែល​ធ្លាប់​តែ​ធ្វើ​ឱ្យ​​ក្រុម​ខ្លាំង​ជួប​ការ​លំបាក​ច្រើន​លើក​ច្រើន​សា​មក​​ហើយ​នោះ​លើក​នេះ​​ការ​លេង​របស់​គេ​នៅតែ​បាន​​បង្ហាញពី​ការ​លេង​យ៉ាង​ល្អដដែល​ ជា​ពិសេស​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​១​របស់​គេ​ ខណៈ​លេង​បាន​៥​នាទី​ដំបូង​ដោយ​កីឡា​ករ​ស៊េន​ ស៊ូ​កី ពាក់​អាវ​លេខ​១៥។ ប៉ុន្តែ​ត្រូវ​ព្រះ​ខ័ន​រាជ​្យតាម​រក​សង​បាន​៣​គ្រាប់​វិញ​ភ្លាម​នៅ​ក្នុង​តង់​ទី​១។ កីឡា​ករ​ប្រាក់ មុន្នី​ឧត្តម​ ពាក់​អាវ​លេខ​៧រក​បាន​នៅ​នាទី​ទី២៣​​ កីឡា​ករ​ផាន់នី ​លី​រដ្ឋា​ ពាក់​អាវ​លេខ​២៧​រក​បាន​នៅ​នាទី​ទី​៣៩​ និង​កីឡា​ករ​ទុំ សារ៉ាយ​ ពាក់​អាវ​លេខ​១៩​រក​បាន​នៅ​នាទី​ទី​៤២។
ថ្វី​ដ្បិត​តែ​នៅ​ក្នុង​តង់​ទី​១​ព្រែក​ប្រា​កីឡា​ត្រូវ​ព្រះ​ខ័ន​រាជ្យ​លេង​សង្គ្រប់​ជាប់​រហូត​ ហើយ​ថែម​ទាំង​រក​បាន​គ្រាប់​បាល់​​នាំ​មុខ​៣-១ ក៏​ដោយ​ក៏​ការ​លេង​របស់​គេ​នៅ តែ​មាន​ការ​ប្តេជ្ញា​​ចិត្ត​ខ្ពស់​សហ​ការ​គ្នា​បាន​យ៉ាង​ល្អ​បំផុត​នៅ​ក្នុង​តង់​ទី​​២ ដោយ​ប្រើ​ពេល​វេលា​មិន​ដល់​៥​នាទី​ផង ព្រែក​ប្រា​អាច​រក​គ្រាប់​បាល់​តាម​សង​វិញ​ចំនួន​៣​គ្រាប់​​​នៅ​នាទី​ទី៧០​ កីឡាករ​ JAMIV ADEBAYO ពាក់​អាវ​លេខ​២១​​ស៊ុត​បាល់​ប៉េ​ណាល់​ទី​បាន​សំរេច​១​គ្រាប់​។ ចូល​ដល់​នាទី​ទី​៧​ កីឡា​ករ​សុត សា​អូន ពាក់​អាវ​លេខ​១៦​ស៊ុត​បាល់​ពី​ចំងាយ​យ៉ាងល្អ​​ហោះ​រំលង​ដៃ​អ្នក​ចាំ​ទី​អ៊ុក មិុច​ បំប៉ោង​សំណាញ់​ព្រះ​ខ័ន​រាជ្យ​ក្នុង​មុំ​៩០​អង្សា​ និង​គ្រាប់​បាល់​​ចុង​ក្រោយ​ត្រូវ​កីឡា​ករ​ម៉ាត់​ ហូ​សាន់​ ពាក់​អាវ​លេខ​៧​បណ្តើរ​ដាច់​ខ្សែ​ការ​ពារ​ព្រះ​ខ័ន​រាជ្យ​ស៊ុត​បាល់​បញ្ចូល​ទី​​ដោយ​មិន​ខ្វល់​ពី​អ្វី​​ទាំង​អស់​​បាន​សំរេច​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៧៥​។
ភាព​សប្បាយ​រីក​រាយ​របស់​ព្រែក​ប្រា​កីឡា​ត្រូវ​បាន​បញ្ចប់​ ខណៈ​ពេល​ដែល​ត្រូវ​ព្រះ​ខ័ន​
រាជ​្យលេង​វាយ​បក​វិញ​លឿនៗ​ និង​រក​បាន​២​គ្រាប់​សង​វិញ​ភ្លាមៗ​ ដែល​នៅ​នាទី​ទី ៧៧​ កីឡា​ករ​ផាន់​នី​ លី​រដ្ឋា ទទួល​បាន​បាល់​ពី​មិត្ត​រួម​ក្រុម​របស់​គេ​ទាត់​បញ្ចូល​ទី​បាន​១​គ្រាប់​វិញ​ និង​​នាទី​៨១​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​របស់​ព្រះ​ខ័ន​រាជ​្យឃួន ឡា​បូរ៉ា​វី​ ពាក់​អាវ​លេខ​១១បន្ថែម​បាន​១​គ្រាប់​ទៀត។ ជ័យ​ជម្នះ​ ៥-៤​ដែល​ព្រះ​ខ័ន​រាជ្យ​បាន​យក​ឈ្នះ​​លើ​ព្រែក​ប្រា​កីឡា​ពេល​នោះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​របស់​គេ​មិន​សូវ​មាន​ការ​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ​ ដោយ​ពួក​គេ​យល់​ថា អាជ្ញា​កណ្តាល​​កាត់​ក្តី​មិន​ត្រឹម​ត្រូវ​មាន​ការ​លំអៀង​​ទៅ​លើ​ព្រះ​ខ័ន​រាជ្យ​ច្រើន​ជាង​។
ព្រះ​ខ័ន​រាជ្យ​លេង​បាន​​៥​ប្រកួត ឈ្នះ២ ស្មើ​២ ចាញ់​១ មាន​៨​ពិន្ទុ។ ចំណែក​ឯ​ព្រែក​ប្រា​កីឡា​លេង​បាន​៥​ប្រកួត​ស្គាល់​ស្មើ​តែ​១​ប្រកួត​ប៉ុណ្ណោះ​គឺ​ចាញ់​អស់​៤​ប្រកួត​ទៅ​ហើយ​មាន​១​ពិន្ទុ​ ៕