ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ចូល​រោងការ​! សង្ស័យ​នាង​តូចចិត្ត​រឿង​ចាញ់​បោក​គេ​ សំរេចចិត្តធ្វើរឿង​នឹក​ស្មានមិនដល់​​​​ផ្អើល​​បន្ទប់​ជួល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារីម្នាក់​សង្ស័យ​មាន​បញ្ហា​ចាញ់បោក​គេ​អស់​លុយ​​មួយ​ចំនួន ​និង​ទាស់​ពាក្យ​សម្តី​

រាជធានីភ្នំពេញ ៖ នារីម្នាក់​សង្ស័យ​មាន​បញ្ហា​ចាញ់បោក​គេ​អស់​លុយ​​មួយ​ចំនួន ​និង​ទាស់​ពាក្យ​សម្តី​ជាមួយ​គូ​ដណ្តឹង ស្រាប់តែ​ច.ងក​សម្លា.ប់​ខ្លួន​ក្នុង​បន្ទប់​ជួល​ទាំង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​​កាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំនុច​បន្ទប់​ជួល​លេខ​1F5 ជាន់​ទី​៥ ផ្លូវ​៣០​ម៉ែត្រ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។​ 

​នារីរងគ្រោះ​ឈ្មោះ​ហាក់ ឌី​ណា អាយុ​២២​ឆ្នាំ មុខរបរ​ជា​អ្នក​កាត់ត​រូបភាព ស្នាក់​នៅ​បន្ទប់​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​តា​អៀម ឃុំ​ជ្រលង ស្រុក​តាំងគោក ខេត្តកំពង់ធំ​។​ 

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នារី​រង​គ្រោះ​ស្នាក់​នៅ​បន្ទប់​ជាមួយ​គូ​ដណ្តឹង ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​បុរស​ជា​គូ​ដណ្ដឹង​រឿង​ចាញ់បោក​គេ​អស់​លុយ​មួយ​ចំនួន ហើយ​អ្នក​ទាំង​២​មិន​បាន​និយាយ​រកគ្នា​ទេ ។ ពួក​គេ​ចូល​រោងការ​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ផង​ដែរ ។​ 

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ថ្ងៃ​កើតហេតុ គេ​បានឃើញ​បុរស​ជា​គូ​ដណ្ដឹង​បាន​ចេញ​ទៅ​ធ្វើការ ​ចំនែក​នារី​រង​គ្រោះ​មិន​បាន​ចេញ​ទៅ​ធ្វើ​ការងារនោះ​​ទេ តែ​គេ​បានឃើញ​នារី​រង​គ្រោះ​នៅ​ពេល​ម៉ោង​បាយ​ថ្ងៃត្រង់​បាន​បោក​ខោអាវ ហើយ​យក​ខោអាវ​ចេញ​មក​ហាល​ខាងក្រៅ​ផ្ទះ តែ​មិន​បាន​និយាយ​ជាមួយ​អ្នក​ណា​នោះ​ទេ គឺ​មាន​ទឹកមុខ​ស្រងូតស្រងាត់ ហើយក៍​ចូល​ទៅ​ក្នុង​បន្ទប់​វិញ​បាត់​ទៅ  ​។ លុះដល់​ម៉ោង​កើតហេតុ ក៍​ស្រាប់តែ​បុរស​ជា​គូ​ដណ្ដឹង​បាន​ចេញពី​ធ្វើការ​មក​បន្ទប់​ជួល​វិញ បាន​គោះ​ទ្វារ​ហៅ​ដែរ តែ​មិនឃើញ​នារី​រង​គ្រោះ​ឆ្លើយ​​តប និង​បើកទ្វារ​នោះ​ទេ ទើប​បុរស​ជា​គូ​ដណ្ដឹង​សម្រេច​ធាក់​ទម្លុះ​ទ្វារ​ចូល​ទៅ​ឃើញ​នារី​ជា​គូរ​ដណ្ដឹង​បាន​ច.ងក​ជាមួយ​ខ្សែ​អាវ​ជាប់​និង​ដែក​ស្នួល​ខោអាវ មិនដឹង​ថា​ស្លា.ប់​ឬ​រស់​នោះ​ទេ ហើយ​មិនតែប៉ុណ្ណោះ បុរស​ជា​គូ​ដណ្ដឹង បាន​ស្រែក​អោយ​គេ​ជួយ និង​លើក​គូ​ដណ្ដឹង​ទម្លាក់​មក​ក្រោម​ដើម្បី​ជួយ តែ​ជា​អកុសល នារី​រូប​នោះ​បាន​ដា.ច់ខ្យល់​ស្លា.ប់​បាត់​ទៅ​ហើយ  ​។​ 

ក្នុង​នោះ​ដែរ បុរស​ជា​គូ​ដណ្តឹង​បានឃើញ​សារ​សរសេរ​នៅ​ក្នុង​ទូរស័ព្ទ ដោយ​ភ្ជាប់​រូបភាព​នារី​រង​គ្រោះ​មួយ​សេវ​ជាប់​លើ​អេ​ក្រង់​ទូរស័ព្ទ​ថា​ «ជាទី​នឹករលឹក ខ្ញុំ​មិន​គិត​ថា​ខ្លួន​ខ្ញុំ​ដើរ​ដល់​ចំណុច​នេះ គឺ​ចំណុច​មួយ​ដែរ​អាត្មា​និយម​ខ្លាំង​បំផុត  ​ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ចំណុច​នេះ ខ្ញុំ​បាន​ព្យាយាម​អស់ហើយ ព្យា​យាម​ធ្វើ​ជា​កូន​កតញ្ញូ​ចំពោះ​អ្នក​មានគុណ ធ្វើ​ជា​បងប្អូន​ល្អ​សម្រាប់​បង​ៗ និង​ប្អូន​ៗ​គ្រប់​គ្នា ធ្វើ​ជា​មិត្ត​ល្អ​និង​អ្នក​គ្រប់​គ្នា​ដែល​ខ្ញុំ​ស្គាល់ សូ​ម្បី​តែ​ពុក​ម៉ែ​សាច់ថ្លៃ​ក៍​ខ្ញុំ​ទុកដូចជា​សាច់​បង្កើត​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ធ្វើ​ល្អ​សម្រាប់​ខ្លួនឯង ជ្រើសរើស​យក​ផ្លូវ​មួយ​ដែល​យ៉ាប់​បំផុត  ​ខ្ញុំ​ព្យាយាម​យកឈ្នះ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង  ​យកឈ្នះ​គ្រប់​ឧបសគ្គ ប៉ុន្តែ​ដល់​ពេល​នេះ វេលា​នេះ ខ្ញុំ​ហត់ ហត់​ខ្លាំង​ណាស់  ​ហត់​លែង​ចង់​បន្ត​ទៅ​មុខ​ ​ខ្ញុំ​កោតសរសើរ​ដល់​ម្ដាយ​គ្រប់​រូប  ​ដែល​គាត់​មានចិត្ត​កាយ​រឹង​មាំ​ក្លាហាន បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​គ្រួសារ​និង​កូន​ៗ​បាន​យ៉ាង​ល្អ  ​សូម​ស​សើរ​នៅ​ការ​តស៊ូ អត់ធ្មត់​មិន​ថា​មាន​បញ្ហា​អ្វី​ក៏​ដោយ ជា​ពិសេស​អ្នក​ម្តាយ​របស់ខ្ញុំ​ផ្ទាល់ និង​អ្នក​ម្តាយក្មេក​របស់ខ្ញុំ គាត់​តស៊ូ​ខ្លាំង​ណាស់ គាត់​ទាំង​២​ជា​ស្ត្រី​រឹង​មាំ សុខចិត្ត​ដេក​យំ​មិន​អោយ​កូន​និង​ប្តី​ដឹង  ​ប៉ុន្តែ​ត្រលប់​មក​ខ្ញុំ​វិញ គឺ​អាត្មា​និយម​ខ្លាំង​បំផុត មិន​ហ៊ាន​ស៊ូ​ជាមួយ​បញ្ហា  ​យក​ការ​ស្លាប់​ជំនួស​អោយ​ភាពរឹងមាំ ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់​គ្នា ប៉ុន្តែ​អោយ​ខ្ញុំ​សុំ​ទោស» ។

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក​ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏ជា​ជំនាញកោសល្យវិច័យ​វិទ្យាសាស្ត្រ​ខណ្ឌមានជ័យ ក៍​ជា​ជំនាញ​កោសល្យវិច័យ​បច្ចេកទេស​វិទ្យា សាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សព​នារី​រង​គ្រោះ​តែ​ម្តង  ​។​ 

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ពិនិត្យ​ស.ព​រួចរាល់​​ ​និង​បញ្ជាក់ថា ​នារីរងគ្រោះ​​ពិតជា​ស្លា.ប់​ដោយសារ​ច.ងកពិនិត្យ​ប្រាកដ​មែន ទើប​សម្រេច​ធ្វើ​លិខិត​ប្រគល់​អោយ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើតឯខេត្តកំពង់ធំ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ