ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន នាយក​ក្រុមហ៊ុន​អចលនទ្រព្យ «​យ៉ា​ថៃ​ជី​គ្រុប​» ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន នាយក​ក្រុមហ៊ុន​អចលនទ្រព្យ «​យ៉ា​ថៃ​ជី​គ្រុប​» ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

រាជធានី​ភ្នំពេញ ៖ លោក ហម ម៉េ​ង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន នាយក​ក្រុមហ៊ុន​អចលនទ្រព្យ «​យ៉ា​ថៃ​ជី​គ្រុប​» ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ជន​ត្រូវ​ចោទ​ខាងលើ​នេះ​មានឈ្មោះ ជុំ វិចិត្រ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​ជានា​យក​ក្រុមហ៊ុន​អចលនទ្រព្យ «​យ៉ា​ថៃ​ជី​គ្រុប​» មាន​ទីលំនៅ​មុន​ចាប់ខ្លួន​នៅផ្ទះ​លេខ​១៦២ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បាន​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ «​ឆ​បោ​.​ក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ និង​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២ ។ បទល្មើស​ព្រហ្មទណ្ឌ​នេះ មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៧៧ មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​ប្រាក់ ។

ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កងកម្លាំង​សាធារណៈ ត្រូវ​ធ្វើការ​នាំ​ជន​ត្រូវ​ចោទ​ឈ្មោះ ជុំ វិចិត្រ ទៅ​ដាក់​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ ដើម្បី​ធ្វើការ​សាកសួរ​ដំណើររឿង​ពី​បទ «​ឆ​បោ​.​ក​ប្រាក់​ប្រមាណ​ជាង​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​» ពាក់ព័ន្ធ​ករណី​ទិញ​លក់​ដីធ្លី ។

ក្រោយ​ពី​សាកសួរ​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​ចាត់​បញ្ជូន​ជនជាប់ចោទ​ទៅ​ខាង​ចៅក្រម ដើ​ម្បិ​សម្រេច​ឃុំខ្លួន​នាយក​ក្រុមហ៊ុន​រូប​នោះ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ