ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ ៖ កង​ទ័ព​ត្រៀម​ធ្វើ​ការ​ជាមួយ​ប្អូន​ស្រី​លោក​ថាក់​សីុន​បើ​ជាប់​ឆ្នោត​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​

14 ឆ្នាំ មុន

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​កង​ទ័ព​ថៃ​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ថា កង​ទ័ព​ថៃពុំ​មាន​បញ្ហា​ណា​មួយឡើយ​​ក្នុង​ការ​ធ្វើ​ការ​ក្រោម​ការ​ដឹក​នាំ​ របស់​គណ​បក្ស​ប្រឆាំង​ គឺ​គណ​បក្ស​ភឿ​ថៃ​ជា​គណ​បក្ស​គាំ​ទ្រ​អតីត​នាយក​រដ្ឋ​មន្ត្រី​ លោក​ថាក់​ស៊ីន ស៊ីណា​វ៉ាត្រា​ ដែល​ត្រូវ​កង​ទ័ព​ផ្តួល​រំលំ​តាម​រយៈ​រដ្ឋ​ប្រហារ​យោធា​មួយ​កាល​ពី​ឆ្នាំ​ ២០០៦​ ប្រសិន​បើ​គណបក្ស​នេះ​ដណ្តើម​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​នា​ពេល ​ខាង​មុខ​នេះ ហើយ​បង្កើត​រដ្ឋា​ភិ​បាល​ថ្មី​មួយ​។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​កង​ទ័ព​ថៃ​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ថា កង​ទ័ព​ថៃពុំ​មាន​បញ្ហា​ណា​មួយឡើយ​​ក្នុង​ការ​ធ្វើ​ការ​ក្រោម​ការ​ដឹក​នាំ​របស់​គណ​បក្ស​ប្រឆាំង​ គឺ​គណ​បក្ស​ភឿ​ថៃ​ជា​គណ​បក្ស​គាំ​ទ្រ​អតីត​នាយក​រដ្ឋ​មន្ត្រី​ លោក​ថាក់​ស៊ីន ស៊ីណា​វ៉ាត្រា​ ដែល​ត្រូវ​កង​ទ័ព​ផ្តួល​រំលំ​តាម​រយៈ​រដ្ឋ​ប្រហារ​យោធា​មួយ​កាល​ពី​ឆ្នាំ​២០០៦​ ប្រសិន​បើ​គណបក្ស​នេះ​ដណ្តើម​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​នា​ពេល​ខាង​មុខ​នេះ ហើយ​បង្កើត​រដ្ឋា​ភិ​បាល​ថ្មី​មួយ​។
អ្នក​នាំ​ពាក្យ​យោធា​រូប​នោះ​វរ​សេនីយ៍​ឯក​ SANSERN KAEWKAMNERD ឱ្យ​ដឹង​ថា បណ្តា​នាយ​ទាហាន​របស់​កង​ទ័ព​ត្រៀម​ធ្វើ​ការ​ក្រោម​ការ​ដឹក​នាំ​របស់​គណ​បក្ស​ណា​ដែល​ជាប់​ឆ្នោត​ទទួល​បាន​សម្លេង​ភាគ​ច្រើន​។ កង​ទ័ព​ថៃ​ប្រាថ្នា​តែ​មួយ​គត់​ចង់​ឃើញ​ប្រទេស​បោះ​ជំហាន​ទៅ​មុខ​ជាមួយ​នឹងប្រព័ន្ធ​ប្រជា​ធិប​តេយ្យ​​ដែល​អាច​ឱ្យ​ប្រជា​ជន​បោះ​ឆ្នោត​ឱ្យ​​បេក្ខ​ជន​ណា​ដែល​មាន​សក្តា​នុពល​អភិវឌ្ឍ​ប្រទេស​ ពង្រឹង​កំណើន​សេដ្ឋ​កិច្ច​និង​សន្តិ​ភាព​សង្គម​។
ពេល​សួរ​អំពី​បញ្ហា​ចោទ​ឡើង​ជា​យថា​ហេតុ​នានា​ប្រសិន​បេក្ខ​ជន​គណ​បក្ស​ភឿ​ថៃ លោក​ស្រី​យិញ​លុក ស៊ីណា​វ៉ា​ត្រា​ ប្អូន​ស្រី​លោក​ថាក់​ស៊ីន​ត្រូវ​បាន​ជ្រើស​រើស​ជា​នាយក​រដ្ឋ​មន្ត្រី​ វរ​សេនីយ៍​ឯក​ SANSERN ឆ្លើយ​ថា សង្គម​របស់​ថៃ​ត្រូវ​គោរព​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ ហើយ​​ការ​បោះ​ឆ្នោត​នោះ​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​។
ទោះ​បី​ជា​លោក​ថាក់​ស៊ីន​ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​អំណាច​ដោយ​សារ​រដ្ឋ​​ប្រហារ​យោធា​មួយ​កាល​ពី​ឆ្នាំ​២០០៦ក្តី​ក៏​​លោក​នៅ​តែ​សកម្ម​លើ​ឆាក​នយោ​បាយ​របស់​ប្រទេស​ដែរ​។ កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា កន្លង​មក​នេះ គណ​បក្ស​ភឿ​ថៃ​ជា​គណ​បក្ស​នយោ​បាយ​ទី​៣​​ផ្គត់​ផ្គង់​លុយ​កាក់​ដោយ​លោក​ថាក់​ស៊ីន​បាន​សំរេច​ជា​ឯក​ច្ឆន្ទ​
លើ​កលោក​ស្រី​យិញ​លុក ស៊ីណាវ៉ាត្រា​ ប្អូន​ស្រី​ពៅ​របស់​លោក​ថាក់​ស៊ីន​ ធ្វើ​ជា​បេក្ខ​នារី​របស់​គណ​បក្ស​សំរាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី​។ ប្រសិន​បើ​គណ​បក្ស​ភឿ​ថៃ​ឈ្នះ​ឆ្នោត​ទទួល​បាន​សម្លេង​ភាគ​ច្រើន​នោះ​លោក​ស្រី​យិញ​លុក​ នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ស្ត្រី លើក​ដំបូង​គេ​របស់​ថៃ​។ ការ​បោះ​ឆ្នោត​សភា​ថៃ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​៣ កក្កដា ខាង​មុខ​នេះ ៕