ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អំពាវនាវ​ឱ្យ​រាជការ​គ្រប់​ថ្នាក់​និង​ពលរដ្ឋ​ចូលរួម​អនុវត្ត​

5 ខែ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ « ​ក្នុង​នាម​ខ្ញុំ​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និង​ជា​អ​តីត​ឧ​ប​​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផង ខ្ញុំ​សូម​អំពាវនាវ​ដល់​មន្ត្រីរាជការ រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ បងប្អូន​ប្រជា​ពលរ​​ដ្ឋ និង​ជា​ពិសេស​…

​ខេត្តបាត់ដំបង​ ៖ « ​ក្នុង​នាម​ខ្ញុំ​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និង​ជា​អ​តីត​ឧ​ប​​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផង ខ្ញុំ​សូម​អំពាវនាវ​ដល់​មន្ត្រីរាជការ រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ បងប្អូន​ប្រជា​ពលរ​​ដ្ឋ និង​ជា​ពិសេស​ ក្មួយ​ៗ​ទាំងអស់​ សូម​មេត្តា​ចូលរួម​អនុវត្ត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាពនូវ​គោល​​នយោបាយ​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​»​ ។ នេះ​ជា​ប្រសា​ស​ន៏​អំពាវនាវ​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់ព្រះមហា​ក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ទៅ​កាន់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ប្រជាពលរដ្ឋ​រាប់រាប់​ម៉ឺន​នាក់ និង​ក្រុមកីឡា​ករ-កីឡា​ការិនី ចំណុះ​ទូក​ប្រមាណ​ជិត​១៦០០​នាក់ ក្នុង​កម្មវិធី​បិទ​បញ្ចប់​ការ​ប្រណាំងទូក ក្នុង​ពិធីបុណ្យ​អុំទូក និងបណ្ដែត​ប្រទីប​នៅ​ល្ងាច​ថ្ងៃ​ទី២៩ តុលា នៅ​ក្នុង​វេទិការ​បុណ្យអុំទូក​ក្រុង​បាត់ដំបង​ ។

ជាមួយនឹង​សារ​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​អនុវត្ត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នូវ​គោលនយោបាយ «​ភូមិ-ឃុំ​មាន​សុវត្ថិភាព​» នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ហាក់​បាន​ផ្ដោត​ខ្លាំង​ទៅ​លើ​បញ្ហា​
«​គ្រឿង​ញៀន​» ដែល​សម្ដេច​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​ដែល​សង្គម​កម្ពុជា បច្ចុប្បន្ន ​កំពុង​ប្រឈម​ខ្លាំង និង​បារម្ភ​បំផុត​ ។ នៅ​ចំពោះ​មុខមន្ត្រី​នានា ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​បាន​ចូលរួម​ទស្សនាការ​ប្រណាំងទូក​យ៉ាង​ជក់​ភ្នែក និង​ចំពោះ​មុខ​ក្រុមកីឡា​ប្រណាំងទូក​ជិត​១៦០០​នាក់​ផង សម្ដេច​បាន​ថ្លែង​ថា «​គ្រឿងញៀន​គឺជា​បញ្ហា​គ្រោះថ្នាក់​បំផុត បើសិន​យើង​ធ្វើ​មិន​បាន​ជោគជ័យ នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​នេះ​»​ ។

សម្ដេច​បាន​រំលឹក​ថា «​ក្នុង​អណ​ត្តិ​ទី​៦ កន្លង​ទៅ​នេះ ខ្ញុំ​នៅ​ចាំ​បាន​ថា ខ្ញុំ​តែង​រំលឹក និង​លើក​ឡើងជា​ញឹក​ញាប់ យើង​ត្រូវ​តែ​គ្រប់គ្រង​ស្ថានភាព​គ្រឿងញៀន​ឲ្យ​បាន​ ។ យើង​មិន​ទុក​ឲ្យ​គ្រឿងញៀន​គ្រប់​គ្រង​យើង​ទេ ​។ ឥឡូវនេះ​ ការ​រីក​រាលដាល​នៃ​ការ​ចែកចាយ ការ​ប្រើប្រាស់គ្រឿងញៀន បាន​និង​កំពុង​មានការ​​វិ​វ​ឌ្ឍ​ន៍មិនជា​ល្អ ​សម្រាប់​យើង​ប៉ុន្មាន​ទេ​» ​។ សម្ដេច​ក្រឡាហោម​បាន​ពន្យល់​ថា «​បើ​និយាយ​បែប​នេះ មិនមែន​មាន​ន័យ​ថា ស្ថានភាព​គ្រឿងញៀន​ វា​បាន​គ្រប់គ្រង​យើង​នោះ​ទេ​។

យើង​នៅ​តែ​គ្រប់គ្រង​វា​បាន តែបើ​ស្ថានភាព​នេះ យើង​មិន​បាន​យកចិត្តទុកដាក់​ទាំងអស់​គ្នា ដើម្បី​កំចាត់​វា និង​ដោះស្រាយ​វា​ទេ វា​នឹង​អាច​ឈាន​ដល់​ស្ថានភាព​មួយ ដែល​យើង​មិន​អាច​គ្រប់គ្រង​វា​បាន​ជាក់​ជា​មិន​ខាន​»​។ សម្ដេច​បាន​បង្ហាញ​ពី​ផលវិបាក​ដោយសារ​គ្រឿងញៀន​នេះ​ថា «​ពេល​នេះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ ធន​ធាន​មនុស្ស​របស់​យើង​ទេ វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​យើង​ទាំងមូល​តែ​ម្ដង​។ ចឹ​ង​ហើយ ខ្ញុំ​សូម​អំពាវនាវ​ដ៏​ទទូច​ថា យើង​ទាំងអស់​គ្នា​ត្រូវ​មាន​ឆន្ទៈ ឲ្យ​បាន​មោះមុត និង​ដាច់ខាត ដើម្បី​កំចាត់​គ្រឿងញៀន​»​ ។

ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ កន្លង​មក​ គេ​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាន​ប័ន បាន​ប្រឹងប្រែង​យ៉ាង​សកម្ម​គួរ​ឲ្យ​កត់​ច​ម្គា​ល់ ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ រហូត​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​ជា​បន្ត​បន្តា​ប់ និង​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​តុលាការ​ ។ ជា​ពិសេស​ កម្លាំង​នគរបាល ដែល​ហាក់​បាន​បង្ហាញ​នូវ​សកម្មភាព​ដ៏​មមារញឹក​ជាង​កម្លាំង​កងរាជអាវុធហត្ថ​ ។ ប៉ុន្តែ​តាម​ការ​សម្គាល់​កម្លាំង​នគរបាល​បង្ក្រាប​បាន​ត្រឹម​​តែ​បទល្មើស​តូចតាច​ប៉ុណ្ណោះ ខុស​ពី​កម្លាំង​កងរាជអាវុធហត្ថ ដែល​ចេញ​បង្ក្រាប​យូរ​ៗ​ម្ដង ប៉ះ​ចំ​បទល្មើស​ធំដុំ​ ។

​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចុង​ក្រោយ​ចំនួន​០២​ករណី​របស់​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ត្រូវ​គេ​មើលឃើញ​ថា គឺជា​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដ៏​ធំដុំ ដែល​មិន​ធ្លាប់​មាន​ប្រវត្តិ​សោះ​ពី​មុន​មក​។ គេ​នៅ​ចាំ​បាន​ថា ក្នុង​ចំណោម​០២​ករណី​ធំ​ៗ នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​គួ​រឲ្យ​កត់​សម្គាល់​របស់​កម្លាំង​កងរាជអាវុធហត្ថ​នេះ គឺ​ករណី​ទី​១ ការ​បង្ក្រាប​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន កាល​រសៀល​ថ្ងៃ​ទី​១៩ មិថុនា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

​កម្លាំង​កងរាជអាវុធហត្ថបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថោ​ង សូ​ស៊ី​វិ​ន ភេទប្រុស​ អាយុ​២៣​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ នៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​ ។ សមត្ថកិច្ច​រឹបអូស​ថ្នាំ​ញៀន​ប្រភេទ «​ម៉ា​ទឹកកក ឬ ICE » បាន​ជាង​៣០​គីឡូក្រាម និង​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត ​។ ដោយ​ឡែក ​ការ​បង្ក្រាប​ដ៏​ធំដុំ​ករណី​ទី​២ កាលពី​ព្រលប់​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០២៣ នេះ​ដែរ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​វាល​ទ្រា ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​កង​រាជ​អាវុធ​ហត្ថបាន​ឃាត់ខ្លួន​ជន​ស្ស័​យ​០២​នាក់ ឈ្មោះ ប៊ូ សុ​ផាត ហៅ ហ៊ុ​ល អាយុ​៦៣​ឆ្នាំ និង​ឈ្មោះ លី ធា​រិ​ទ្ធ អាយុ​៤២​ឆ្នាំ​ ។ សមត្ថកិច្ច​រឹបអូស​បាន​គ្រឿង​ញៀន​ប្រភេទ «​ម៉ា​ទឹកកក ឬ ICE» បាន​ចំនួន​ជាង​១០​គីឡូក្រាម រថយន្ត​មួយ​គ្រឿង និង​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ ។ នេះ​គឺជា​ស្នាដៃ​ដ៏​ធំដុំ​របស់​កងរាជអាវុធហត្ថ​ខេត្ត ដែល​ធ្វើ​បាន​នៅ​ក្ន​ង​ឆ្នាំ​២០២៣​នេះ ខណៈ​កម្លាំង​ជំនាញ​នគរបាល​បង្ក្រាប​បាន​ស្ទើរ​រាប់​ភ្លេច តែ​ជា​បទល្មើស​តូចតាច​។

យ៉ាងណា​ក្ដី ជុំវិញ​បញ្ហា​គ្រឿងញៀន​ដដែល​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​ថ្លែង​ផ្ដាំផ្ញើ​ដល់​មហាជន​ថា «​យើង​ទាំងអស់​គ្នា ត្រូវ​ចូលរួម​ឲ្យ​សកម្ម ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ ជា​ពិសេស​ យុវជន​ដែល​ជា​មុខសញ្ញា​គ្រឿងញៀន​ងាយ​នឹង​លុកលុយ​។ ដូច្នេះ​ ចាំបាច់​ត្រូវ​តែ​ចូលរួម​គាំទ្រ​ប្រឆាំង​គ្រឿងញៀន​ ។ ចូលរួម​ឲ្យ​ខាង​តែ​បាន ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នេះ​»​ ។

ជា​ចុង​ក្រោយ សម្ដេច​ក៏​បាន​លើក​ឡើង​ដែរ​ថា កាលពី​អណ​ត្តិ​ទី​៦ កន្លង​ទៅ​យើង​បាន​បើក​យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ជា​បន្តបន្ទាប់​។ ដូច្នេះ​ សម្ដេច​រំពឹង​ថា ក្នុង​អណ​ត្តិ​ទី​៧ នេះ​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក៏​ដូច​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​នឹង​បន្ត​បើក​យុទ្ធនាការ​បែប​នេះ​ទៀត ប្រកបដោយ​ការ​ទ​ទូល​ខុស​ត្រូវ​ និង​ទ​ទួ​ល​បាន​ជោគជ័យ ហើយ​យើង​ទាំងអស់​គ្នា នឹង​ចូលរួម​យ៉ាង​ពេញទំហឹង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ ។

អត្ថបទសរសេរ ដោយ