ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ជិះ លុះ​ម្ចាស់​ទារ​ម៉ូតូ​វិញ បែរជា​ទា​.​ញ​កាំ​បិ​.​ត​កា​.​ប់​ផ្អើល​មុខ​ផ្សារ​ព្រៃ​ទា

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ស្រវឹងស្រា​ខ្ចី​ម៉ូតូ​មិត្ត​ភ​ក្កិ​ជិះ ខណៈ​ពេល​ម្ចាស់​តាម​យក​ម៉ូតូ​មក​វិញ បុរស​រូប​នេះ​មិន​ព្រម​ឱ្យទៅ​ម្ចាស់​វិញ​ទេ ថែម​ទាំង​ទា​.​ញ​កាំ​បិ​.​ត​ប៉័ងតោ​ដេញ​កា​.​ប់​ម្ចាស់​ម៉ូតូ​ផ្អើល​សមត្ថកិច្ច​ទាំង​យប់​ទៀត​ផង ហើយ​ត្រូវ​ក៏​បាន​សមត្ថកិច្ច​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ខ្ចី​ម៉ូតូ​មិត្ត​ភ​ក្កិ​ជិះ ខណៈ​ពេល​ម្ចាស់​តាម​យក​ម៉ូតូ​មក​វិញ បុរស​រូប​នេះ​មិន​ព្រម​ឱ្យទៅ​ម្ចាស់​វិញ​ទេ ថែម​ទាំង​ទា​.​ញ​កាំ​បិ​.​ត​ប៉័ងតោ​ដេញ​កា​.​ប់​ម្ចាស់​ម៉ូតូ​ផ្អើល​សមត្ថកិច្ច​ទាំង​យប់​ទៀត​ផង ហើយ​ត្រូវ​ក៏​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​មក​សាកសួរ​នាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៣ តាម​បណ្តោយ​ផ្លូវ​បេតុង ត្រង់​ចំណុច​មុខ​ផ្សារ​ព្រៃ​ទា ស្ថិត​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នោះ មានឈ្មោះ សម្បត្តិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ប្រាកដ​។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ពី​មិត្ត​ភ​ក្កិ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ស៊ី​គី​ឡែ​ត មិន​ចាំ​ពណ៌ មិន​ចាំ​ស្លាក​លេខ មក​ជិះ​។ ខណៈ​ពេល​កំពុង​តែ​ជិះ​សុខ​ៗ ស្រាប់តែ​ម្ចាស់​ម៉ូតូ​បាន​មក​សុំ​យក​ម៉ូតូ​វិញ តែ​ជនសង្ស័យ​រូប​នេះ​មិន​ព្រមឱ្យ​នោះ​ទេ ថែម​ទាំង​ទា​.​ញ​កាំ​បិ​.​ត​ប៉័ងតោ​ដេញ​កា​.​ប់​ម្ចាស់​ម៉ូតូ​រត់​បាតជើង​ស​ព្រាត​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​នោះ ក៏​មាន​ជន​រង​គ្រោះ​២​នាក់​ផ្សេង​ទៀត​ដែល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី ស៊េរី​ឆ្នាំ​២០២២ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង​1R-8521 មក​ដល់​ជិត​ជនសង្ស័យ ស្រាប់តែ​ជនសង្ស័យ​ស្មាន​តែ​បក្សពួក​របស់​ម្ចាស់​ម៉ូតូ​ដែល​ខ្លួន​ខ្ចី​នោះ ក៏​ស្ទុះ​ទា​.​ញយ​ក​កាំ​បិ​.​ត​ប៉័ងតោ​កា​.​ប់​ម៉ូតូ​ខាងលើ បណ្តាល​ឱ្យ​រង​ការ​ខូចខាត បែក​ស្តុ​ប និង​ចង្កៀង​មុខ ចំណែក​ម្ចាស់​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត រត់​ទាន់​រង​ខូចខាត​ម៉ូតូ​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​ម៉ូតូ​រង​គ្រោះ​ដែល​រង​ការ​ខូចខាត និង​ម្ចាស់​ម៉ូតូ​ដែល​ជនសង្ស័យ​ខ្ចី​ជិះ​នោះ មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ គ្រាន់តែ​សុំ​ម៉ូតូ​យក​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​តែ​ប៉ុណ្ណោះ ចំណែកឯ​ជនសង្ស័យ​វិញ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន រួច​នាំ​មក​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ដើម្បី​ធ្វើការ​អបរំ និង​រង់ចាំ​ក្រុម​គ្រួសារ​មក​ធានា​យក​ទៅ​ផ្ទះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ