ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​រអិល​ដួល​ម៉ូតូ ក៏​លេចមុខ​បុរស​៣​នាក់​មក​ជួយ​លើក បែរជា​ប្រើ​ល្បិ​.​ច​យក​ម៉ូតូ​ទៅ​បាត់

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ពីរ​នាក់ បន្ទាប់​ពី​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​ផ្សេង​ទៀត រហូត​ដល់​ស្រវឹង​ជោកជាំ រួច​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ពេក ក៏​រអិល​ដួល​តែ​ម្ដង ភ្លាម​ៗ​នោះ​ក៏​មាន​ជនសង្ស័យ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ធ្វើ​ជា​ជួយ​លើក​ម៉ូតូ​ឱ្យ​ជន​រង​គ្រោះ បែរជា​ប្រើ​ល្បិ​.​ច​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ពីរ​នាក់ បន្ទាប់​ពី​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​ផ្សេង​ទៀត រហូត​ដល់​ស្រវឹង​ជោកជាំ រួច​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ពេក ក៏​រអិល​ដួល​តែ​ម្ដង ភ្លាម​ៗ​នោះ​ក៏​មាន​ជនសង្ស័យ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ធ្វើ​ជា​ជួយ​លើក​ម៉ូតូ​ឱ្យ​ជន​រង​គ្រោះ បែរជា​ប្រើ​ល្បិ​.​ច​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​ទៅ​បាត់​ស្រមោល​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​បែក​ជា​បួន ស្ថិត​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ចំណែកឯ​មិត្ត​ភ​ក្កិ​២​នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​សេរី មិន​ចាំ​ស្លាក​លេខ​បាន​ចេញពី​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​នៅ​ម្តុំ​ផ្សារ​រាជ្យ​២ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ បាន​ជិះ​ម៉ូតូ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​សំរាក​នៅ​កន្លែងធ្វើការ​វិញ ម្តុំ​សង្កាត់​សំរោង​ក្រោម ក្នុង​ស្ថានភាព ស្រវឹង​ជោកជាំ​ទាំង​៤​នាក់​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ជិះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ មិត្ត​ភ​ក្កិ​២​នាក់​បាន​ឈប់​ម៉ូតូ ដើម្បី​បត់ជើងតូច ចំណែកឯ​ជន​រង​គ្រោះ​ទាំង​២​នាក់​វិញ​ក៏​បាន​ជិះ​ម៉ូតូ​មក​មុន ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​ពេល​ជិះ​មក​ដល់​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​រអិល​បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​តែ​ម្ដង ស្រប​ពេល​នោះ​ដែរ ក៏​លេចមុខ​ជនសង្ស័យ​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង មិន​ចាំ​ម៉ាក បាន​មក​ធ្វើ​ជា​ជួយ​លើក​ម៉ូតូ​ជន​រង​គ្រោះ ហើយដោយ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ផង​នោះ ជនសង្ស័យ​ក៏​លើក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ក្រោម ដើម្បី​អោយ​ជួយ​អន្តរាគមន៍​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ