រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរស២នាក់បានឈ្លោះប្រកែកគ្នា រហូតឈានដល់បង្កហិ.ង្សា បណ្ដាលឱ្យរងរបួសស្រាល ក្រោយពេលម្នាក់ដើរចូលក្លិប ចំណែកម្នាក់ទៀតដើរចេញពីក្លិប ហើយគ្រាន់តែដើរប៉ះខ្លួនគ្នាបន្តិច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្លិបS1club តាមផ្លូវចៃការ ក្រុម៧៨ ស្ថិតក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីអ្នករត់ម៉ូតូ បានលួ.ចខ្សឹបប្រាប់ឱ្យដឹងថា «ករណីបង្កហិ.ង្សា រហូតឈានដល់ការវា.យគ្នាមួយប្រាវនេះ គឺកើតឡើងដោយសារភាគីបុរសម្នាក់ដើរចូលក្លិប ចំណែកម្នាក់ទៀតដើរចេញពីក្លិប រួចក៏ដើរបុ.កគ្នាបន្តិច ព្រោះតែស្រវឹងរៀងៗខ្លួន ក៏ក្លាយជាទំនាស់ពាក្យសម្ដី រហូតឈានដល់បង្កហិ.ង្សាវា.យគ្នាផ្អើលនៅខាងមុខក្លិបនោះតែម្ដង»។

អ្នករត់ម៉ូតូខាងលើបានប្រាប់ទៀតថា «ភ្លាមៗនោះ ក៏មានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយសន្តិសុខនៅក្លិប ធ្វើការឃាត់បំបែកគ្នា។ ហើយខណៈពេលដែលភាគីទាំងសងខាងឃើញកងកម្លាំងចុះមកដល់កន្លែងកើតហេតុ ភ័យក៏នាំគ្នារត់ចែកផ្លូវរៀងៗខ្លួន ដោយម្ខាងជិះម៉ូតូ និងម្ខាងទៀតប្រញាប់ប្រញាល់បើករថយន្តចេញពីក្លិបយ៉ាងលឿនតែម្ដង ព្រោះតែខ្លាចកងកម្លាំងឃាត់ខ្លួន»។

បើតាមសមត្ថកិច្ច ក៏បានបញ្ជាក់ដែរថា «បន្ទាប់ពីទទួលបានព័ត៌មានថា មានបុរស២នាក់វា.យតប់គ្នានៅមុខក្លិប S1club ក៏ប្រញាប់ដឹកនាំកងកម្លាំងចុះអន្តរាគមន៍ភ្លាមៗ តែពេលមកដល់ ខាងសន្តិសុខក៏បានបំបែកឃាត់ឈប់វា.យគ្នាហើយ ដោយមិនទាន់បានសួរនាំថា តើបង្កចេញពីរឿងអ្វីនោះទេ?»។

បើតាមសមត្ថកិច្ច ក៏បានបញ្ជាក់ទៀតថា «ភាគីទាំងសងខាងនេះ បើមើលជាក់ស្ដែង គឺរបួសស្រាលទេ ហើយក៏មិនបានប្ដឹងដែរ ដោយសុំចែកផ្លូវគ្នារៀងៗខ្លួន ប្រញាប់បើកម៉ូតូចេញបាត់អស់ទៅ។ បន្ទាប់មក ក៏បានដឹកនាំកងកម្លាំងល្បាតនៅក្នុងភូមិសាស្ត្របន្តទៀត ដើម្បីបង្ការបទល្មើសផ្សេងៗតែម្ដង»៕


ចែករំលែកព័តមាននេះ